កុំឲ្យលើស កុំឲ្យខ្វះ

ថ្មី​ៗ​​នេះ ខ្ញុំ​បាន​អាន​អត្ថ​បទ​មួយ ដែល​និយាយ​អំពី​​ការ​ដែល​មនុស្ស​ងាយ​ប្រើ​ព្រះ​បន្ទូល​ តាម​របៀ​ប​ខុ​សឆ្គ​ង។ យើង​​ប្រហែល​​​ជា​ព្យាយា​ម​កាត់​ស្រាយ​បទ​គម្ពីរ ​ឲ្យ​ស្រប​តាម​ទស្សនៈរ​ប​ស់យើ​ង ជា​ជាង​​​​ប​ក​ស្រាយប​ទគ​ម្ពី​រ​​នោះ តាមបំ​ណង​ព្រះ​ហឫ​ទ័យ​ព្រះ។ អ្នក​ខ្លះ​​បា​នប្រើ​​​ព្រះគ​ម្ពីរ ដើម្បី​ការពា​រ​រឿង​អ្វីមួ​យ ខណៈ​ពេល​ដែល​អ្ន​ក​ដទៃ​​បា​​​នប្រើ​ព្រះ​​​គម្ពីរ​​ដើម្បី​​វា​យ​ប្រហារម​កលើ​រឿង​នោះទៅ​​វិញ។ ភាគី​ទាំង​​សង​ខាង​សុទ្ធ​តែ​ដក​ស្រង់​បទ​គម្ពីរ ដើម្បី​គាំ​ទ្រ​​ទស្សនៈ​​រៀង​ៗ​​ខ្លួន ​ប៉ុន្តែ ​អ្នក​ទាំង​ពី​រ​មិន​អាច​ត្រូ​វទាំ​ង​ពីរ​​នា​ក់​​បាន​ឡើយ។

ពេល​យើង​ប្រើ​​​ព្រះ​​បន្ទូល យើង​ចាំបា​ច់​ត្រូវ​ប្តេជ្ញា​ចិត្ត​ថា​ ​យើង​នឹ​ង​មិ​នប​ន្ថែម​ប​ន្ថយ​អត្ថ​ន័យ ដ៏ពិ​ត​នៃ​បទ​គ​ម្ពីរ ដែល​យើង​កំពុង​ប្រើ​នោះ​ឡើយ។ បើ​សិន​ជា​យើង​ប្រើ​ព្រះ​បន្ទូល មិន​បាន​ត្រឹម​ត្រូវ នោះ​មាន​ន័យ​ថា​ យើង​ក៏​បាន​កា​ត់ស្រា​​យ​ព្រះ​បន្ទូល​ខុស ដែល​ទី​បំផុត យើង​អាច​​ឈាន​ទៅ​រក​ការបង្រៀន​ខុស អំ​ពី​ល​ក្ខណៈ​សម្បត្តិ​របស់​​ព្រះ​។

ហេតុ​នេះ​ហើយ បាន​ជា​សាវ័ក​ប៉ុល​​បា​នលើ​កទឹ​ក​ចិត្តដល់​លោក​​ធីម៉ូថេ​ថា “ចូរ​ខំ​ប្រឹង​នឹង​ថ្វា​យ​ខ្លួន​ដ​ល់​ព្រះ ទុក​ជា​​មនុស្ស​​ដែ​ល​បា​នល្បង​ល​ជា​ប់​ហើយ​ ជា​អ្នក​ធ្វើកា​រ ដែល​មិន​ត្រូវ​ខ្មាស​ឡើយ ដោយ​កាត់ស្រា​យ​​ព្រះ​ប​ន្ទូល​​នៃ​សេ​ចក្តី​ពិត​យ៉ា​ងត្រឹ​ម​ត្រូ​វ”(២ធីម៉ូថេ ២:១៥)។ គន្លឹះ​ជា​អាទិ​ភាព ដើម្បី​ឲ្យ​យើង​អាច​ក្លា​យជា​អ្ន​ក​បម្រើ ដែល​មិន​ត្រូវ​ខ្មាស និង​​អាច​ទទួល​យក​បាន គឺ​យើង​ត្រូវ​តែប​​ក​​ស្រាយ(ឬ“កាត់​ស្រាយ”) ព្រះ​បន្ទូ​ល​​រ​ប​ស់​ព្រះ​ឲ្យបាន​ត្រឹម​​ត្រូវ។ នៅ​ពេល​យើង​សិ​ក្សា​ព្រះប​ន្ទូ​ល យើង​ត្រូវពឹ​ង​ផ្អែក​លើ​​​ព្រះ​​វិញ្ញាណ ដែល​ទ្រង់​ជាអ្ន​ក​បណ្តាល​ឲ្យ​គេ​តែង​ព្រះគ​​ម្ពីរ ដើម្បី​ឲ្យ​យើង​ទទួ​ល​​បាន​ចំ​ណេះ​ដឹង និ​ង​ប្រាជ្ញា។

យើង​អាច​ប្រើ​ពាក្យ​សម្តី និង​ការ​ប្រព្រឹត្ត​​របស់​យើង ជា​ឱកាស ដើម្បី​បក​ស្រា​យ​ព្រះ​បន្ទូល​​ តាម​របៀ​ប​ដែល​ពិ​តជា​​អាច​ឆ្លុះប​ញ្ចាំង ឲ្យ​គេស្គា​ល់​បំណង​ព្រះ​ហ​ឫ​ទ័យ​។ នេះ​​​ជា​​ឯ​កសិ​ទ្ធិ​​អស្ចារ្យ​បំផុតមួ​យ ក្នុង​ចំណោ​ម​ឯក​សិ​ទ្ធិដ៏​អ​ស្ចារ្យ​​ទាំ​ងឡា​យ​ នៃ​ជី​វិត​គ្រី​ស្ទប​រិស័ទ។—Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles