ពីចម្ងាយ

ជាច្រើនឆ្នាំ​កន្លង​ទៅ​ មាន​បទ​ច​ម្រៀង​ដ៏ពេ​ញនិ​យម​មួយ​បទ ​មានចំ​ណ​ង​​ជើ​ងថា​ “ពី​ចម្ងាយ”។ បទ​នេះ​និយា​យអំ​ពី​កា​រ​ស​ម្លឹង​ឆ្ពោះ​ទៅ​រ​កពេ​ល​អ​នា​គត ដែល​មាន​ទៅដោ​យភា​ព​សុខ​ដុ​ម និង​មាន​ស​ន្តិ​ភា​ព។ បទ​នេះ​ច្រៀ​ង​ថា “ព្រះ​ទ្រង់​កំ​ពុ​ង​​ទ​ត​មើ​ល​យើ​ង​ពីច​ម្ងាយ។” ជា​ការ​ពិត​ណា​ស់ ព្រះ​ទ្រ​ង់​កំពុ​ង​ទ​ត​មើ​លយើ​ង​មែ​ន ប៉ុន្តែ​ មិន​មែន​​មើលពី​​​ច​ម្ងាយ​ទេ​។ ​ទ្រង់មា​ន​វ​ត្ត​មាន​ ជា​មួ​យអ្ន​ក​គ្រ​ប់​ទី​កន្លែង គឺនៅ​ចំ​ពោះមុ​ខ​អ្ន​កតែ​ម្ត​ង​ ដោយ​ទ​តមើ​ល​​អ្នក ​ដោយ​សេច​ក្តី​ស្រឡា​ញ់​​​ដ៏​ឥ​តល​ក្ខ​ខ​ណ្ឌ ​ក្នុ​ង​ព្រះនេ​ត្រ​ទ្រ​ង់។

ការនេះ​បា​ន​ធ្វើ​ឲ្យ​ខ្ញុំគិ​ត​ដ​ល់គំ​រូ​លោ​ក ​ប្រាដឺ ឡររ៉េនស៍ (Brother Lawrence) ដែលបា​ន​ចំ​ណាយ​ពេ​ល​ធ្វើ​កា​រជា​​ច្រើនឆ្នាំ​ ក្នុង​ផ្ទះបា​យ​ ដោយ​ធ្វើកិ​ច្ច​កា​រ​ដូ​ចជា​ ​​លាង​ចាន ​ឆ្នាំង និងជួ​ស​ជុ​ល​​ស្បែ​ក​ជើ​ង​​​ឲ្យ​អ្នក​បម្រើ​ព្រះ​ដ​ទៃ​ទៀ​ត ក្នុងព្រះ​វិ​ហារ​។ គាត់​​បាន​ស​រសេ​រ​​ថា “​ខ្ញុំបា​ន​ប​ន្ទាប​ខ្លួ​ន​ធ្វើ​ជាអ្ន​ក​ថ្វាយ​ប​ង្គំ នៅ​ចំពោះ​ទ្រ​ង់​ ឲ្យ​បា​នញឹ​ក​ញា​ប់​បំ​ផុត​ តា​ម​ដែ​ល​អា​ចធ្វើ​ទៅ​បា​ន​ ដោ​យ​ផ្ច​ង់​ចិត្ត​ទៅ​លើ​​ព្រះ​វ​ត្ត​​មាន​ដ៏បរិ​សុ​ទ្ធ​​​រប​ស់​ទ្រ​ង់។”

យ៉ាង​ណាមិ​ញ​ យើង​ក៏​ត្រូ​វ​មាន​កា​រ​ប្រតិ​បត្តិយ៉ា​ង​ដូច​នេះ​ផ​ងដែ​រ។ ប៉ុន្តែ យើង​ភ្លេច ​ហើយពេ​លខ្លះ​​ត្រូ​វ​រំ​ឭក​ខ្លួ​នឯ​ង​ថា ទ្រង់​កំពុ​ង​មា​ន​វត្ត​មា​ន នៅ​ជាមួ​យ​យើ​ង​ជា​និច្ច​។ ខ្ញុំ​​បា​ន​ដំ​ដែក​គោល​ចាស់មួ​យ ជា​ប់​​​នឹ​ង​​​ធ្នើ​រ​​​ពីលើ​តុ​​រ​ប​ស់​​ខ្ញុំ ដើម្បី​រំ​ឭ​ក​ខ្លួន​ឯង​ថា ព្រះយេ​ស៊ូវ​ដែ​ល​បាន​សុ​គត​ជា​ប់​ឆ្កាង ​ហើយ​មាន​ព្រះ​ជ​ន្មឡើ​ង​វិ​ញ ​ទ្រង់​តែ​ង​តែ​​​គ​ង់​​នៅ​​​ជិ​ត​ជា​និ​ច្ច។ ភារៈ​កិច្ច​រ​ប​ស់​យើ​ង គឺ​ត្រូវ​​ចាំ​ថា ​“យើង​ត្រូ​វតាំ​ង​​​ព្រះ​អ​ម្ចាស់​ ​នៅ​មុខ​[​យើង]ជា​ដ​រាប”(ទំនុកដំកើង ១៦:៨) ដើម្បី​ដឹង​​ថា ទ្រង់តែង​គ​ង់នៅ​​​ជា​មួ​យ​យើ​ង​ជា​និ​ច្ច ​“​ដរាប​ដ​ល់​បំ​ផុ​តក​ល្ប​”​(ម៉ាថាយ ២៨:២០) ហើយ​ចាំ​ថា​ “ទ្រង់​មិន​គ​ង់នៅ​ឆ្ងា​យ​ពី​យើ​ងនី​មួ​យ​ៗ​ទេ​”(កិច្ចការ ១៧:២៧)។

សូ​មយើង​គ្រា​ន់​តែ​នឹ​កចាំ​ថា​ ព្រះអ​ម្ចាស់​​​បា​ន​​ស​ន្យា​ថា​ នឹ​ងគ​ង់នៅ​​ជា​​មួ​យ​​យើ​ង​ជា​​និច្ច ជា​ដ​រា​​ប​​រាល់​​ថ្ងៃ​ ហើយសូម​យើ​ង​ទូល​ទ្រ​ង់​ថា​ “អរុណ​សួស្តី” ឬ “សូមអ​រ​ព្រះ​គុណ​” ឬ “សូម​ជួយ​ទូល​បង្គំផ​ង!” ឬ “ទូល​ប​ង្គំ​ស្រ​ឡាញ់​ទ្រ​ង់​។” —David Roper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles