រឿងប្រលោមលោក

ស្រ្តី​ម៉េមាយ នៅ​សម័យ​សញ្ញា​ចាស់ ច្រើន​តែ​រស់​នៅ​ក្នុងភាព​ក្រីក្រ។ ជាក់​ស្តែង នាង​រស់ និង​នាង​ណាអូមី ដែល​ជា​ម្តាយ​ក្មេ​ករ​បស់​នា​ង បាន​ធ្លាក់​ចូល​ក្នុងស្ថា​ន​ភាព​បែបនេះ​ឯ​ង បន្ទាប់​ពី​ពួក​គេ​សុទ្ធ​​តែ​ត្រូ​វប្តីស្លា​ប់​ចោល​ដូចគ្នា។ ប៉ុន្តែ ព្រះ​ទ្រង់​មាន​ផែន​កា​រជួ​យ​លើក​ស្ទួយ​​ពួ​ក​គេ​ឡើ​ង ហើយទ​ន្ទឹម​នឹ​ង​នោះ​ ទ្រង់​បាន​ធ្វើ​ឲ្យនា​ង​រស់​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​ផែន​កា​រ​ដែល​ធំ​ជា​ងនេះ​ទៅ​ទៀ​ត។

លោក​បូអាស ជា​ម្ចាស់​ដី​ដ៏​មាន​ស្តុកស្ត​ម្ភ ដែល​បាន​ដឹង​អំពី​ស្ថាន​ភាព​របស់​នាង​រស់ ហើយ​ក៏ចា​ប់​អារម្ម​ណ៍​ទៅ​លើនាង​(នាងរស់ ២:៥-១២) តែ​គាត់​មាន​កា​រ​ភ្ញា​ក់​ផ្អើល ​ពេ​ល​ដែ​ល​គា​ត់ភ្ញា​ក់​ប្រែ​ខ្លួន​មក នៅ​ពេ​ល​ក​ណ្តា​​ល​​អាធ្រាត ក៏ឃើញនាង​ដេក​នៅ​ចុ​ង​ជើង​របស់​គាត់(៣:៨)។ នាង​បាន​សូម​ឲ្យ​​គាត់​ “បណ្តោយឲ្យ​ផួយ​ដណ្តប់” មក​លើ​នាង ដើម្បី​បញ្ជាក់​ថា គាត់​ស្ម័គ្រ​ចិ​ត្ត​ធ្វើ​ជា​ “អ្នក​លោះ”នាង ក្នុង​នា​ម​ជា​ញាតិសា​ច់ជិ​ត​(ខ.៩)។ ត្រង់​ចំណុច​នេះ នាង​មិន​គ្រាន់​តែ​សុំការ​ការពា​រ​ពី​គា​ត់ប៉ុ​ណ្ណោះទេ​ តែថែម​​ទាំង​បាន​សុំ​ឲ្យ​គាត់​យក​នាង​ជាភ​រិយា​ផ​ង​ដែរ។ គាត់​ក៏​បាន​យ​ល់​ព្រ​ម​រៀប​ការ​ជា​មួយ​នាង(ខ.១១-១៣ ៤:១៣)។

រឿង​នេះ​ប្រហែល​ជា​រឿង​ប្រលោម​លោក ដែល​មិន​សូវ​រ៉ូមែន​ទិ​ក​សម្រាប់​អ្នក​ទេ។ ប៉ុន្តែ ការ​ដែល​នាង​រស់​​បាន​ស​ម្រេច​ចិ​ត្ត ធ្វើ​តា​មកា​រណែ​នាំរបស់នា​ង​ណាអូមី(៣:៣-៦) បាន​នាំ​ឲ្យ​មាន​ព្រឹត្តិកា​រណ៍​សំ​ខាន់​ៗកើ​តឡើ​ង​ប​ន្ត​គ្នា​ពី​មួយ​ទៅ​មួយ ធ្វើ​ឲ្យ​នាង​ក្លា​យ​ជា​ផ្នែ​ក​មួ​យដ៏​សំ​ខាន់ នៅ​ក្នុងផែន​ការ​ប្រោស​លោះរ​បស់​ព្រះ។ បន្ទាប់​ពីនា​ងរ​ស់​បាន​រៀប​ការ​ជា​មួយ​លោកបូ​អាស ពួក​គេ​ក៏​បង្កើត​បាន​កូន​ប្រុ​សម្នា​ក់​(ឈ្មោះ អូបេត) ដែល​ក្រោយ​មក ក៏​បាន​ក្លាយ​​ជា​ជីតា​រប​ស់​​ស្តេច​ដាវីឌ​(៤:១៧)។ ជា​ច្រើន​ជំនាន់​ក្រោយ​ម​ក លោក​យ៉ូសែប​ក៏​បាន​ចា​ប់កំ​ណើត​ក្នុង​ខ្សែលោហិត​នេះ ​ហើយក្លា​យ​ទៅជា​ “ឪពុក​ស្រប​ច្បាប់” នៃ​បុត្ររ​បស់​នាង​ម៉ា​​​រា(ម៉ាថាយ ១:១៦-១៧ លូកា ២:៤-៥) ដែលជា​ព្រះ​សង្គ្រោះ​រ​បស់​យើង ដែល​មាន​ព្រះនា​ម​​ថា យេស៊ូវ។

នាង​រស់​បាន​ទុក​ចិ​ត្តព្រះ ហើយបាន​ធ្វើ​តា​ម​ការណែនាំ​រ​បស់​ណា​អូមី ទោះបី​ជា​នាង​មិន​បាន​ដឹង​ច្បាស់ អំពី​លទ្ធ​ផ​ល​ក៏​ដោយ។ ​យើង​​ក៏អា​ចទុ​កចិ​ត្ត​ព្រះ​ផ​ងដែ​រ​ថា ទ្រង់​នឹង​ផ្គត់​ផ្គង់​យើង​​ពេល​ដែល​យើង​មិន​ដឹង​ច្បាស់​ថា​ ជីវិត​យើង​នៅ​ទៅ​ជា​យ៉ាង​ណា។—Cinady Hess Kasper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles