ស្មោះត្រង់រហូតដល់ស្លាប់

ក្នុង​ហាង​ពិពណ៌​រូប​ភាពវ៉​កឃ័រ(Walker Art Gallery) ក្នុងទី​ក្រុង​លីវើ​ភូល(Liver pool) នៃច​ក្រភ​ព​អង់​គ្លេស គេបា​នដា​ក់តាំ​ង​ផ្ទាំងគំ​នូ​រមួ​យ​ផ្ទាំង​ ដែល​ក្នុង​នោះ ​មាន​​រូ​ប​​ទាហាន​រ៉ូម៉ាំ​ង​​ម្នាក់​កំ​ពុ​ងឈ​រ​យា​មយ៉ា​ង​ស្មោះស្ម័​គ្រ ក្នុង​​ក្រុ​ង ​​ប៉ុម​ពេយ​(Pompeii)​ ដែល​ជាក្រុ​ងចា​ស់បុរាណ​មួយ នៃ​ចក្រភព​រ៉ូម៉ាំង។ វិចិត្រ​ករ​បាន​គូរ​គំនូរ​មួយ​ផ្ទាំ​ងនេះ​ ដោយ​ផ្អែក​ទៅលើកំ​ណាយ​វត្ថុ​បុរាណ​ នៅទី​ក្រុង​ប៉ុម​ពេយ ដែល​គេ​បាន​រក​ឃើ​ញ​សា​កស​​​ពទាហា​ន​រ៉ូ​ម៉ាំង​ម្នា​ក់ ដែល​ត្រូវ​ផេះ​ភ្នំ​ភ្លើង​រំព័ទ្ធ​ខ្លួន​ជិត នៅពេ​ល​ដែល​គាត់​កំពុ​ង​ឈ​រ​ឈាម ក្នុង​ឯក​សណ្ឋា​ន​ទាហា​ន​យ៉ា​ង​ពេញ​​លេញ។

នៅឆ្នាំ​៧៩​នៃ​គ្រីស្ទ​សករាជ ភ្នំភ្លើ​ង​វេស៊ូ​វាស(Vesuvius) បាន​ផ្ទុះឡើ​ង ជាហេតុ​បណ្តាល​ឲ្យ​ប្រជាជ​ន និង​វប្ប​ធម៌​នៃ​ទី​ក្រុ​ងប៉ុម​​ពេយ ត្រូវ​បាន​គ្រប​ដ​ណ្តប់​ដោយ​ក​ម្អែល និង​ផេះ​ភ្នំភ្លើ​ង។ ផ្ទាំង​គំនូរ​មួយ​ផ្ទាំង​នេះ ដែល​មាន​ចំណ​ង​ជើ​ងថា ស្មោះស្ម័គ្រលុះក្ស័យ គឺ​ជាបន្ទាល់​បញ្ចាក់​ពី​ការ​ចាំ​យាម​រ​បស់​ទា​ហាន​រូប​នេះ ទោះបី​ជា​អ្វី​ៗ​គ្រ​ប់​យ៉ា​ង​រប​ស់​គាត់ កំពុង​ទទួ​លរ​ង​​ការបំផ្លា​ញ ​ដោយ​សា​រ​កំដៅ​ដ៏​កាច​សាហាវ​ក៏ដោយ។

នៅ​សតវត្សរ៍​ទី១​ នៅទី​ក្រុ​ង​ស្មីន៉ា​មាន​ពួកជំ​នុំ​ដំ​បូង​មួ​យ​កន្លែ​ងបា​នទ​ទួល​រ​ង​ការបៀត​​បៀន​ ដោ​យសា​រ​ជំនឿ​លើ​ព្រះ​គ្រី​ស្ទ ហើយពួ​ក​គេ​​ត្រូវ​សម្រេ​ច​ចិត្ត​ ថាតើ​ត្រូ​វ​ស្មោះស្ម័​គ្រ​ចំពោះ​ទ្រង់ ​រហូត​ដល់​ស្លាប់​ឬយ៉ា​ងណា​។ ព្រះអ​ម្ចាស់​រប​ស់ពួ​ក​គេក៏​បា​ន​ក​ត់ស​ម្គា​ល់ឃើ​ញ​ថា ពួក​គេ​ពិ​ត​ជា​មាន​ការ​​ប្តូរ​ប្តេ​ជ្ញខា​ង​វិ​ញ្ញា​ណមែ​ន(វិវរណៈ ២:៩)។ ហើយ​សម្រាប់​ការ​រ​ង​ទុ​ក្ខដែ​ល​នឹង​កើ​ត​មាន ​ទ្រង់បា​នលើ​ក​ទឹក​ចិ​ត្ត​ពួ​កគេ​ថា​ “កុំ​​​ឲ្យ​ឯង​ខ្លាច​សេចក្តី​ដែល​ឯង​ត្រូវ​រង​ទុក្ខ​នោះ​ឡើយ មើល អារក្ស​វា​រៀប​នឹង​បោះ​ពួក​ឯង​ខ្លះ​ទៅ​ក្នុង​គុក​ហើយ ដើម្បី​នឹង​ល្បង​ល​មើល​ឯង … ដូច្នេះ ចូរ​នៅ​ជា​ស្មោះត្រង់​ដរាប​ដល់​ស្លាប់​ចុះ នោះ​អញ​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​ឯង”(ខ.១០)។

ព្រះ​អម្ចា​ស់ទ្រ​ង់​ជ្រាប​អំ​ពីកា​រ​លំបាក ដែល​យើង​កំពុ​ង​ឆ្លង​កាត់ សព្វ​ថ្ងៃ​នេះ ​ហើយ​ក៏​ជ្រាបអំពី​​កា​រ​អ្វី​ដែ​ល​យើ​ងនឹ​ង​ប្រឈ​មមុ​ខ ​នៅ​ពេ​ល​ខាង​មុ​ខ​ផ​ងដែ​រ។ ខ​ណៈពេ​ល​ដែ​ល​កា​រ​រ​ងទុ​ក្ខ​កើតមាន​ក្នុង​ពិភ​ព​លោក​នេះ​ ព្រះអម្ចា​ស់​បាន​ស​ន្យាប្រ​ទា​នជី​វិ​ត​អស់​ក​ល្ប​ជា​និ​ច្ច ដល់​កូន​ៗ​រ​ប​ស់​ទ្រង់​។ យើងនៅ​តែ​អាច​ស្មោះ​ត្រ​ង់​រ​ហូ​ត​ដ​ល់ស្លា​ប់ ដោយពឹ​ង​ផ្អែ​ក​លើ​កម្លាំ​ង​រប​ស់​ទ្រ​ង់(ភីលីព ៤:១២-១៣)។—Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles