ស្លាកសញ្ញាដាស់តឿន

សព្វ​ថ្ងៃនេះ​ គេ​ឃើញ​មាន​ស្លាក​សញ្ញា​ដាស់​តឿន នៅ​គ្រប់​កន្លែង គឺ​រាប់​ចា​ប់​ពីស្លាក​សញ្ញា​ដា​ស់​តឿន​នៅ​លើឧ​បករ​ណ៍​ប្រើ​ប្រា​ស់ រហូត​ដល់​គ្រឿង​លេង​របស់​ក្មេង​ៗ។ សូម្បីតែ​នៅ​ក្នុង​ប្រ​អប់​ថ្នាំពេ​ទ្យ ក៏មា​ន​ក្រដាស់​តូច​ៗ​មួយ​សន្លឹក សម្រាប់​ដាស់​តឿនអំ​ពី​គ្រោះថ្នា​ក់ ដែល​អាច​កើត​មាន​ចំពោះ​សុខ​ភាព​រ​ប​ស់យើ​ង​ផ​ង​ដែរ។

យ៉ាង​ណា​មិញ ព្រះ​បន្ទូល​ព្រះមា​ន​ពេញ​ទៅ​ដោយ​ការ​ដាស់តឿ​ន​ជា​ច្រើន សម្រាប់ដា​ស់​តឿន​យើង អំ​ពី​គ្រោះថ្នា​ក់ ​ដែល​នឹង​កើ​ត​មា​ន​ចំពោះ​សុខភា​ពខា​ង​ព្រលឹង​វិញ្ញាណរបស់​យើង។​ មាន​បទ​គ​ម្ពីរ​មួយ​​ចែ​ង​ថា​ “មាន​​​៦​មុ​ខ ដែ​ល​ព្រះយេហូវ៉ា​ទ្រង់​ស្អប់ មាន​​៧​​ផង ដែល​ទ្រង់​ខ្ពើមឆ្អើម”(សុភាសិត ៦:១៦)។ បទគម្ពីរ​នេះ​បាន​ទាញចំ​ណាប់​អារម្មណ៍​​របស់យើង ដូច​ជា​ភ្លើង​សញ្ញា​ដាស់​​តឿន។ បទ​គម្ពីរ​បន្ទាប់​(ខ.១៧-១៩) បាន​ដាស់​តឿន អំពី​ការ​ដែល​អាច​នាំ​មក​នូវ​សេចក្តី​ហិន​វិនាស​ ដែល​មាន​ដូចជា ​អំណួត និង​ភាព​មិន​ស្មោះត្រ​ង់ ដែល​ជាបា​ប ដែល​បំផ្លាញ​ទំ​នាក់​ទំ​ន​ង នៅ​លើ​ផែ​នដី ហើយ​ធ្វើ​ឲ្យព្រះ​វ​បិតា​ដែល​គ​ង់​នៅ​ស្ថា​នសួ​គ៌​ មាន​ព្រះទ័​យ​ព្រួយ។ បទ​គម្ពី​រប​ន្ទាប់​ទៀ​ត បាន​ចែង​ថា “​សេចក្តី​​បន្ទោស​​​នៃ​​ពាក្យ​​​ប្រៀន​ប្រដៅ នោះ​ជា​​​ផ្លូវ​ជីវិត​ហើយ”(ខ.២៣)។ គឺ​អាច​និយាយ​​បាន​ម្យ៉ាង​ទៀតថា​ ការ​ដាស់​តឿន​រប​ស់​ព្រះ​មិ​នមែ​ន ដើម្បីដ​ក​ការ​សប្បាយ​ចេញ​ពី​ជីវិ​តយើង​​នោះ​ទេ ប៉ុន្តែ គឺដើម្បីជួ​យកា​រពារ និង​​រ​ក្សាជី​វិត​រ​បស់​​យើង។

ត្រង់ចំ​ណុ​ចនេះ ខ្ញុំនឹ​កចាំ​អំ​ពី​ក្មេង​ម្នា​ក់ ដែល​ឈ​រ​នៅ​ជិត​មិ​ត្ត​ភ័​ក្ររ​ប​ស់​ខ្ញុំ ឈ្មោះបប់ប៊ី(Bobby) ​នៅ​ខាងក្រៅ​ព្រះ​វិ​ហារ បន្ទាប់​ពី​កម្ម​វិធី​ថ្វា​យ​ប​ង្គំ​ចប់ ហើយ​ខ្ញុំ​ក៏​ឃើញ​វា​រត់ ទៅ​ចូល​ផ្លូវ​ថ្នល់​ដែល​កំពុ​ង​មាន​ឡា​នបើ​ក​ទៅ​ម​កយ៉ា​ង​ម​មា​ញឹក។ ​​ខ្ញុំ​ក៏​បា​នឮ​ម្តា​យ​រប​ស់​វា​ស្រែ​ក​ថា “​ឈប់!” ពាក្យ​​នេះ​ជា​កា​រ​ដាស់​តឿន ដើម្បីកា​រពា​រវា គឺ​មិន​មែន​បំបិ​ទ​សេរី​ភាព​របស់​វា​នោះ​ទេ។

មាន​ពេល​ជា​ញឹ​ក​ញា​ប់​ពេក​ហើ​យ ដែល​យើង​មិន​អើ​រ​ពើ ចំ​ពោះកា​រ​ដាស់​តឿន​របស់​ព្រះ ដែលប្រាប់​​យើងឲ្យ​​ឈប់​រត់​តាម​ផ្លូវ​ខុស ហើយ​យើង​​ក៏​​ទទួ​ល​រ​ង​​ល​ទ្ធ​​ផ​​ល​អាក្រក់ ដោយសារ​ការ​មិន​ស្តាប់​បង្គាប់​នោះ​។ ​សូមយើ​ងចាំ​ថា​ យើងមា​ន​សេរី​ភាព​នៅ​ក្នុង​កា​រ​ស្តាប់​តាម​ការ​ដាស់​តឿនរបស់​ព្រះ។ ការ​ដាស់​តឿន​របស់​ទ្រ​ង់ គឺ​ដើម្បី​ប្រយោជន៍​យើង​រាល់​គ្នា​ទេ។–Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles