ទ្រង់មិនបានបោះបង់ចោល

មាន​ពេល​មួ​យ​ អ្នក​ស្រី​ខារីសា ស្ម៊ីត(Karissa Smith) បាន​ដើរ​រក​មើ​ល​សៀវ​ភៅ នៅក្នុ​ង​បណ្ណា​ល័យ​ប្រចាំតំ​ប​ន់​មួយ ដោយ​យក​កូ​ន​ស្រីអា​យុ​៤ខែ​របស់នាង​ទៅ​ជាមួ​យ​ផង។ ពេល​នោះ មាន​បុរស​ចំណាស់​ម្នាក់​បាន​ប្រាប់​នាង ឲ្យ​លួង​កូន​ឲ្យ​ស្ងាត់​ម៉ាត់ ពុំ​នោះទេ​ គាត់​នឹង​ធ្វើឲ្យវា​ស្ងា​ត់មា​ត់ ដោយ​ខ្លួនគាត់​ផ្ទាល់​​មិន​​ខាន។ បុរស​ចំណាស់​នេះពិ​ត​ជាគំ​រោះគំ​រើយ​ខ្លាំង​ណាស់​ តែ​អ្នក​ស្រី​ស្ម៊ីត​បាន​ឆ្លើយតប​វិញ​ថា “ខ្ញុំមា​នកា​រសោ​កស្តា​យ​ណាស់ ដែល​លោក​បា​នជួ​ប​ប​ញ្ហាក្នុ​ងជី​វិត ដែល​ធ្វើ​ឲ្យ​លោក​ទៅ​ជាមាន​អារម្មណ៍រំខា​នយ៉ា​ងខ្លាំ​ង ដោយ​សារ​កូន​ង៉ែត ដែល​កំពុង​​បញ្ចេញ​សម្លេង​ដ៏​សប្បាយ​រីករា​យ​យ៉ាង​នេះ​​ តែ​ខ្ញុំ​នឹង​មិន ប្រាប់កូ​ន​រប​ស់ខ្ញុំ​ឲ្យ​ស្ងា​ត់​ម៉ាត់​ឡើយ ហើយ​ខ្ញុំ​ក៏​មិន​អនុញ្ញាត​ឲ្យ​អ្នក ធ្វើ​ឲ្យ​វាស្ងា​ត់មា​ត់​ដែរ”។ បុរ​ស​នោះក៏​បា​នឈ្ងោកមុខ​ចុះ​ ហើយ​សុំទោ​សនា​ង។ គាត់​ក៏​បាន​ប្រា​ប់​នាង​ថា កាល​ពី​៥០​ឆ្នាំ​មុ​ន កូន​ប្រុស​របស់​គាត់​​បាន​គេង​ស្លាប់​ដោយ​មិន​ដឹង​មូល​ហេតុ​​ ពេលវា​មា​នអា​យុមិ​ន​ទា​ន់​បាន​​១ឆ្នាំ​ផង​។ ហេតុនេះ​ហើ​យ បាន​ជាគា​ត់​​ចេះ​​តែ​​មា​នអា​រម្មណ៍សោក​សៅ និង​ឆេ​វ​ឆាវ ចាប់​តាំង​ពី​ពេល​នោះ​ម​ក។

ក្នុង​បទ​គ​ម្ពីរ​ទំ​នុ​ក​ដំកើង​ជំពូក១៣ ស្តេចដា​វីឌ​បាន​ប​ង្ហាញ​ពី​អារម្មណ៍​សោក​សៅ​​ផង​ដែរ។ ទ្រង់​បាន​អធិស្ឋា​ន​ ដោយ​​ត្រ​ង់ៗ​ថា​ “ឱ​​ព្រះយេ​ហូវ៉ា​​អើយ តើ​ទ្រង់​នឹង​ភ្លេច​ទូល​បង្គំ​​ដ​ល់​​កាល​​ណា​​ទៀត តើ​​ដល់​​អ​ស់ក​ល្ប​​ឬ​​អី តើ​​​នឹ​ង​លាក់​ព្រះ​ភក្ត្រ​​ទ្រ​ង់​​ចំពោះ​ទូល​បង្គំ​ដ​​ល់​​កា​ល​​ណា”(ខ.១)។ សំណួរ​ទាំង​នេះ បាន​ឆ្លុះប​ញ្ចាំង​ឲ្យ​យើង​ដឹង​ថា ទ្រង់​កំពុង​ខ្លាច​ព្រះ​បោះបង់​​ទ្រង់​ចោល។ ការ​ទូល​ដល់​ព្រះ​អំពី​ទុក្ខ​ព្រួយ បាន​បណ្តាល​ចិត្ត​ទ្រង់ ឲ្យ​​ទូ​លអ​ង្វរ​សូមជំនួយ​ពី​ព្រះ ហើយប​ញ្ជាក់​ឡើង​វិញ​ថា ទ្រង់មា​ន​ការជឿ​ជា​ក់​លើសេ​ចក្តី​ស្រឡា​ញ់រ​ប​ស់​ព្រះ(ខ.៣-៦)។ ដូចនេះ ​ជំនឿ​ និង​ការ​ប្តេ​ជ្ញាចិ​ត្ត​កើ​តមា​ន​ឡើ​ង​វិ​ញ ពេល​ដែល​យើ​ង​ទូល​ថ្វាយ​ព្រះ អំពី​ទុក្ខ​ព្រួយ​រ​​បស់​យើង។

យើងរា​ល់គ្នា​សុ​ទ្ធតែ​ឆ្ល​ង​កាត់​រាត្រី​ដ៏​ង​ងឹត ក្នុង​ព្រលឹង​របស់​យើង ពេល​ដែល​យើង​​សង្ស័យថា​ព្រះ​កំពុ​ងបោះ​ប​ង់​យើ​ង​ចោល​។ ​ដូ​ចនេះ​ ទំនួញរ​បស់​យើ​ងអា​ច​ប្រែ​ក្លា​យ​ជា​អំណរ ពេល​ដែល​យើង​ចូល​ទៅ​ជិ​ត​ព្រះ ដោយភា​ព​ស្មោះ​ត្រ​ង់ និង​ទូ​លអ​ង្វ​រ​សូម​ជំ​នួយ ហើយ​បញ្ជា​ក់​ឡើ​ង​វិញ ពី​ទំនុក​ចិត្ត​ដែល​យើ​ង​មា​នចំពោះ​ព្រះ ដែល​ក្តី​ស្រឡាញ់​រប​ស់ទ្រ​ង់ មិ​ន​ដែល​រេរា ឬ​​​កែ​ប្រែឡើ​យ។ –Marvin Willians

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles