ការឆ្លើយតប ដ៏ភ្ញាក់ផ្អើល

បន្ទាប់​ពី​យើង​បាន​ជួល​ផ្ទះ អស់រ​យៈ​ពេល​១​​០​ឆ្នាំ ក្នុង​ទីតាំង​ដ៏​ទាក់​ទាញ ម្ចាស់​​ផ្ទះ​​​​ស្រាប់​តែ​ត្រូ​វ​ការ​លក់​ផ្ទះដែលយើងជួលនោះ​។ ដូចនេះ​ ខ្ញុំក៏​ទូ​ល​សូម​ឲ្យ​ព្រះ​កែប្រែ​ស្ថាន​ការណ៍​នេះ ដើម្បី​ឲ្យ​ខ្ញុំ​និង​ភ​រិយារ​បស់​ខ្ញុំអា​ច​ស្នាក់​នៅក​ន្លែង​ដ៏​កក់​ក្តៅ​នេះទៀ​ត ព្រមទាំ​ង​បាន​មើ​លកូ​នរ​បស់​យើង​ធំធា​ត់​ឡើង​ នៅ​ទី​នោះទៀ​ត។ ប៉ុន្តែ ព្រះ​មាន​ប​ន្ទូល​ថា ​ទេ ចំពោះ​ពាក្យ​សំណូម​រប​ស់​យើង។

ពេល​ដែល​ខ្ញុំ​មា​ន​ត​ម្រូវ​ការ​អ្វី​មួ​យ ខ្ញុំ​ក៏​មាន​កា​របា​រ​​ម្ភ​ថា​ខ្ញុំប្រហែ​ល​កំពុ​ង​ទូ​លសូ​ម​រ​បស់​អ្វី​ ដែល​ខ្ញុំមិ​ន​ត្រូវ​ទូ​ល​សូម ឬ​ប្រហែល​ជា​ខ្ញុំមិ​ន​សក្តិ​សម នឹង​ទូល​សូម​ការ​នោះពី​ទ្រ​ង់​ទេ។ ប៉ុន្តែ ពេល​ដែ​លព្រះ​ទ្រ​ង់​មា​នប​ន្ទូល​ថា ​ទេ ទ្រង់​មិន​មាន​បំណង​អង្រួន​ជំនឿ​រ​បស់​យើង​ឲ្យ​រង្គោះ​រង្គើ​រឡើ​យ ដ្បិត​យើង បាន​តាំង​នៅ​ជា​ប់ ឬ ត្រូវបា​ន​ហុំព័​ទ្ធ ក្នុង​សេច​ក្តី​ស្រឡាញ់​របស់​ទ្រង់​ហើយ។ ក្នុង​បទ​គម្ពី​រ​អេភេសូរ ជំពូក​៣លោក​ប៉ុល​យល់​ថា​ អ្នក​ណា​ដែល​ស្គា​ល់សេ​ចក្តី​ស្រឡាញ់​របស់​ព្រះគ្រី​ស្ទ ដោយ​កា​រ​ប្រកប​ស្និទ្ធ​ស្នាល​នឹង​ទ្រង់(ខ.១៦-១៧) អ្នក​នោះអា​ច​ទុ​ក​ចិ​ត្ត​ថា ទ្រង់បានប​ដិសេធ​សេចក្តី​សំណូម​របស់​ខ្លួន ដោយ​ព្រះ​ទ័យ​ស្រឡាញ់​ទេ។

បន្ទាប់​ពី​ព្រះ​បាន​បដិសេធ​សេចក្តី​សំណូម​របស់​ខ្ញុំ មិន​ទាន់បា​ន​យូរ​​ប៉ុ​ន្មា​នផ​ង មិត្តភ័​ក្រ្ត​រប​ស់​យើង ដែល​ថ្វាយ​បង្គំ​ក្នុ​ងព្រះ​វិហារ​ជា​មួយ​គ្នា​ បាន​ឲ្យ​យើង​ជួលផ្ទះ​រប​ស់​ពួក​គេ ខណៈ​ពេល​ដែ​ល​ពួក​គេ​កំពុង​ផ្លា​ស់ទៅ​នៅ​ផ្ទះ​ផ្សេង។ កន្លែង​ថ្មី​របស់​យើង ​មានស​ម្ភារៈ​ថ្មី​ៗ ប្រព័ន្ធ​ទឹក​ភ្លើ​ង​ក៏​ថ្មីទៀ​ត​ និង​មាន​ប​ន្ទប់​ច្រើ​នជា​ង​មុន ហើយ​ថែ​ម​ទាំ​ង​មាន​ទី​តាំង​នៅ​មាត់​ស​មុ​ទ្រទៀ​ត ដូច​នេះ យើង​អាច​មើ​ល​ទេស​ភាព​ស​មុទ្រ​ដ៏​ស្រស់​ស្អា​ត ដែល​មាន​កប៉ាល់ ទូក​ក្តោង និង​ស្តាប់​ស​ម្លេង​សមុ​ទ្រ ដែល​រំ​ឭ​កយើ​ង​ជារៀ​ង​រាល់ថ្ងៃ​ថា​ ព្រះ​ទ្រង់​ពិ​ត​ជា​ធំ​ជាង​បញ្ហា​ដែ​លយើ​ង​កំពុ​ង​ជួ​ប។ ដូច​នេះ ព្រះវ​បិ​តាដែ​ល​​ពេ​​ញដោ​យ​ក្តីស្រ​​ឡាញ់ បាន​ប្រើ​មិត្ត​ដ៏ជា​ទីស្រ​ឡាញ់​រ​បស់​យើ​ង​ ដើម្បី​ប្រ​ទាន​លើ​ស​ពី​អ្វីដែ​ល​យើ​ងបា​ន​សូ​ម​ទៅ​ទៀ​ត។

ទោះបី​ជា​ព្រះប្រ​ទា​ន​ព​រយើ​ង លើស​ពី​កា​ររំ​ពឹ​ង​គិ​តរ​ប​ស់​យើង​ ឬតិច​ជា​ងអ្វី​ដែ​ល​យើង​ប្រាថ្នា​ច​ង់​បាន​ក៏​ដោ​យ ក៏​យើ​ងនៅ​តែ​អា​ច​ទុ​ក​ចិត្ត​ថា​ ផែន​ការ​រ​ប​ស់​ទ្រ​ង់ ធំ​ប្រសើ​រ​ជា​ង​ផែន​ការ​​រ​បស់​យើង​ឆ្ងា​យ​ណា​ស់។ – Randy Kilgore

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles