តើយើងសំខាន់ចំពោះព្រះទេ?

អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ បាន​ពោល​ថា​ “កាល​​ណា​​ទូលបង្គំ​ពិចារណា​មើល​ផ្ទៃ​មេឃ ជា​ការ​ដែល​ព្រះហស្ត​ទ្រង់​បាន​ធ្វើ … នោះ​តើ​មនុស្ស​ជា​អ្វី ដែល​ទ្រង់​នឹក​រឭក​ដល់​គេ?”(ទំនុកដំកើង ៨:៣-៤)។ ​សំណួរ​ដ៏​សំ​ខាន់​ដែល​គាត់​ចោទ​ឡើង​នេះ មាន​ទំនាក់​ទំនង​នឹង​បទគម្ពី​រ​ជាច្រើ​ន ក្នុង​ព្រះ​គ​ម្ពីរ​សញ្ញា​ចាស់។ ពេល​សាសន៍​ហេព្រើរកំ​ពុង​រស់​នៅ​​ជា​ទាស​ករ​ដ៏​វេទ​នា ក្នុង​នគរ​អេ​ស៊ីព្ទ ពួក​គេ​ស្ទើរ​តែ​មិន​អាច​ជឿ​ត្រចៀក​ខ្លួន​ឯង ពេ​ល​ឮលោ​ក​ម៉ូសេ​ប្រាប់​ថា ព្រះ​ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​ពួក​គេ។ ម្យ៉ាង​ទៀត អ្នកនិ​ព​ន្ធនៃ​​ព្រះ​គ​ម្ពី​រ​សាស្តា​បាន​ប្រើពា​ក្យកា​ន់​តែ​ស៊ី​ជម្រៅ ដោយ​ចោទ​សួ​រ​ថា “តើអ្វីៗគ្រប់យ៉ាង មានប្រយោជន៍ឬទេ?”

មាន​ពេល​មួយ​ខ្ញុំ​មាន​អំណរ​​ណាស់ ពេល​ដែល​មាន​អ្នក​ខ្លះ​មាន​​ចោទ​សួរ​​ខ្ញុំ ពេលដែ​លខ្ញុំចែកចាយព្រះបន្ទូល តាម​ការ​អញ្ជើញ នៅ​ឯសន្និសិតមួយ ដោយផ្អែកលើបទគម្ពីរ ដែលចែងថា​ “អញ​​បា​ន​ចារឹក​​ឯ​ង​​ទុក​​នៅ​​ផ្ទៃ​បាត​ដៃ​របស់​អញ​​ហើយ អស់​ទាំង​កំផែង​ឯង ​នៅ​ចំពោះ​ភ្នែក​អញ​ជានិច្ច”(អេសាយ ៤៩:១៦)។ បទ​គម្ពី​រ​នេះ និយាយ​អំពី​ការ​ប្រកាស​របស់​ព្រះ​អម្ចាស់ ដើម្បី​លើក​ទឹក​ចិត្ត​រាស្រ្ត​របស់​ទ្រង់ ដែល​កំពុង​រង​ទុក្ខ ក្នុង​ដំណាក់​កាល​ដ៏​យ៉ាប់​យ៉ឺន ​នៃ​ប្រវត្តិសាស្រ្ត​របស់​ខ្លួន ខណៈពេល​ដែល​លោក​អេសាយ​បាន​ថ្លែង​ទំនា​យ​ថា ពួក​គេនឹ​ងជា​ប់​ជា​ឈ្លើយ​នៃ​ចក្រ​ភព​បាប៊ីឡូន ដែល​ជា​ហេតុ​នាំ​ឲ្យពួ​កគេ​ទួ​ញសោ​ក គឺ​ដូ​ច​ដែល​មាន​សេចក្តីចែ​ងថា “ព្រះ​យេហូវ៉ា​ទ្រង់​បាន​បោះបង់​ចោល​ខ្ញុំ​ទេ គឺ​ព្រះអម្ចាស់​ទ្រង់​បាន​ភ្លេច​ខ្ញុំ​ហើយ”(អេសាយ ៤៩:១៤)។ ចំពោះ​ការ​ទួញ​សោក​នេះ ព្រះ​ទ្រង់​បាន​មា​នប​ន្ទូល​សន្យា​ជាប​ន្ត​ប​ន្ទាប់ គឺ​ដូច​ដែល​មាន​ចែ​ងក្នុ​ងប​ទ​ចម្រៀងអ្នក​បម្រើ(អេសាយ ៤២-៥៣) ដែល​ក្នុង​នោះ ទ្រង់​បាន​ប្រ​ទាន​នូ​វ​សេចក្តី​សង្ឃឹម ដោយ​ការ​សន្យា​ថា ពួក​គេ​នឹង​ត្រូ​វ​បា​នរំ​ដោះឲ្យ​រួ​ច​ពី​ខ្មាំង​សត្រូវ។ ត្រង់​ចំណុ​ចនេះ ទ្រង់​បាន​ថ្លែង​ទំនាយអំពី​ការ​យាង​មក​ចាប់​កំណើត និង​ការ​សុគត​របស់​អ្នក​បម្រើ​រូប​នេះ ដើម្បី​លោះ​បាប​​មនុស្ស។

តើ​យើង​សំខា​ន់ចំ​ពោះព្រះ​ឬ​ទេ? ពេល​យើង​ប្រារព្ធ​ពិធី​បុណ្យណូ​អែល សូម​យើង​នឹក​ចាំ​អំពី​ចម្លើយ​ដែល​ទ្រ​ង់មា​ន​ចំពោះសំ​ណួរ​នេះ​ តាម​រយៈ​បទ​គម្ពី​រ​ដែ​លបា​ន​ចែ​ងថា “មើល នាង​ព្រហ្មចារី​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១ ហើយ​នឹង​ឲ្យ​ព្រះនាម​ថា អេម៉ាញូអែល”(អេសាយ ៧:១៤)។—Philip Yancey

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles