យើងត្រូវការសេចក្តីសង្ឃឹម

កាល​ពី​​ដើម​ឡើយ អ័ដាំម និង​នាងអេវ៉ា មិន​ត្រូវ​ការ​សេចក្តី​សង្ឃឹម​ទេ ព្រោះពួ​ក​គេ​មិន​មាន​ការ​ខ្វះ​ខាត​អ្វី​ទាំង​អស់។​ ហើយ​ពួក​គេ​មាន​ហេតុ​នឹ​ងគិ​ត​ថា ជីវិត​នឹង​បន្ត​ទៅមុ​ខទៀ​ត យ៉ាង​មាន​សុភ​មង្គល ដូច​​ពេល​​កាល​ពី​ដើម​ដោយ​សា​រ​​ព្រះ​​ទ្រង់​​ប្រទាន​នូ​វ​របស់​ល្អ​គ្រ​ប់​យ៉ាង សម្រាប់​ឲ្យ​ពួក​គេអ​រស​ប្បាយ។ ប៉ុន្តែ ក្រោយ​មក សត្វ​ពស់​ក៏​បាន​មក​ប្រាប់​ពួក​គេថា​ មាន​រប​ស់​មួយ​ដែ​ល​ព្រះបា​ន​បង្ខាំង​ទុកមិន​ឲ្យ​ពួក​គេ​មាន​​គឺ ​“ការ​ដឹង​ខុស​ត្រូវ”។ ពេល​នោះ​ពួក​គេ​ក៏​ហ៊ាន​ប្រថុយ​នឹង​កា​រ​បាត់​​បង់​អ្វី​ៗ​គ្រ​ប់យ៉ាង ដើម្បី​ឲ្យ​បា​ន​​ដឹង​​​​​ខុស​​​​ត្រូវ​(លោកុប្បត្តិ ២:១៧ ៣:៥)។ ដូច​នេះ គ្រាន់​តែ​បាន​ស្តាប់​ឮ​សត្វ​ពស់​និយាយ​ដូច​នេះ នាង​អេវ៉ា​ក៏​មាន​ចិត្ត​ចង់​បាន​ញាំ​ផ្លែ​ដឹង​ខុស​​ត្រូ​វ​នោះ​ភ្លាម ហើយ​អ័ដាំម​ក៏​ឆាប់​ធ្វើ​​តាម​នាង​ដែរ(៣:៦)។ ពួក​គេ​ក៏​បា​នទ​ទួ​​លបា​ន​នូវ​ការ​ដឹងខុស​ត្រូវ ដូច​ចិត្ត​ប៉ង តែ​ពួក​គេ​បាន​បាត់​បង់​ភាព​ស្អាត​ស្អំដែល​ខ្លួន​មាន​ពី​មុន។ ដោយសា​រ​ពួ​កគេ​បា​ត់​បង់​ភា​ពស្អា​ត​ស្អំ នោះពួ​ក​គេត្រូ​វ​កា​រ​សេចក្តី​សង្ឃឹម ​គឺស​ង្ឃឹម​ថា ពួក​គេ​នឹង​អា​ចដ​កសេ​ចក្តី​កំហុស និង​ភាព​អាម៉ាស់​ចេញ ហើយ​ស្អាង​ខ្លួ​ន​ឲ្យ​មាន​ភាព​ត្រឹម​ត្រូវ​ឡើ​ង​វិញ។

រដូវ​កាល​នៃ​ពិធី​បុណ្យណូ​អែល​ ជារ​ដូវ​កា​លនៃ​សេ​ចក្តី​សង្ឃឹម។ វា​ជា​ពេល​ដែល​ក្មេ​ង​ៗ​សង្ឃឹម​ថា នឹង​ទទួល​បា​ននូ​វ​គ្រឿង​លេង ឬ​ល្បែង​កម្សាន្តដែ​ល​កំពុង​ពេញ​និយម​។ ក្រុម​គ្រួសារ​ទាំង​ឡាយ​សង្ឃឹម​ថា សមា​ជិក​ម្នាក់​ៗ​ក្នុង​គ្រួសារ​នឹង​មក​ជួប​ជុំ​គ្នាក្នុ​ង​ផ្ទះ ក្នុង​ថ្ងៃ​ឈប់​សម្រាក​នោះ។ ប៉ុន្តែ ពិធី​បុណ្យ​ណូអែល​បាន​នាំ​មក​នូវ​សេចក្តី​សង្ឃឹម ​លើស​ពីអ្វី​ដែល​យើ​ងចង់​បាន នៅថ្ងៃ​​ឈ​ប់ស​ម្រាក​ទៅ​ទៀត។ ព្រះ​យេ​ស៊ូវ​ទ្រង់​ជា “ទីគាប់​ចិត្ត​របស់​ជាតិសា​សន៍​ទាំង​អស់”(ហាកាយ ២:៧) ហើយ​ទ្រង់​បាន​យាង​មក​ហើយ! ទ្រង់​បាន “រំដោះ​យើង ឲ្យ​រួច​ពី​អំណាច​នៃ​ភាព​ងងឹត” ទ្រង់​បាន​ស​ង​ថ្លៃ​លោះបា​បយើ​ង ហើយ​បាន​អត់​ទោស​បាប​ឲ្យ​យើង​(កូល៉ុស ១:១៣-១៤)។ ទ្រង់​ថែម​ទាំង​បា​ន​ធ្វើ​ឲ្យយើ​ងមា​នប្រា​ជ្ញាខា​ង​ឯសេ​ចក្តី​ល្អ​ ហើយ​ល្ងង់​ខាង​ឯ​​សេចក្តី​អាក្រក់​ទៀត​ផង​(រ៉ូម ១៦:១៩)។ ព្រះ​គ្រីស្ទ​ទ្រង់​ប្រ​ទាន​សេ​ចក្តី​សង្ឃឹម​ដល់​យើង គឺ​សេច​ក្តី​សង្ឃឹម​ដ៏​រុង​រឿង។

សូម​សរសើ​រ​ដំ​កើ​ងព្រះ​ ដែល​បាន​ប្រទាន​សេចក្តី​សង្ឃឹម​នៃ​ពិធី​បុណ្យ​ណូ​អែល!—Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles