ព្រលឹងនៃសម័យនេះ

ក្នុង​សម័យកាល​នីមួយ​ៗ មាន​ទស្សន​វិជ្ជា គោល​គំនិត​និង​គោល​តម្លៃ​របស់​ខ្លួន ដែល​​ជះ​ឥទ្ធិ​ពល​មក​លើ​វប្ប​ធម៌ ​ដែល​ជា​ “ព្រលឹង​នៃ​សម័យ​កាល​នោះ”។ ទន្ទឹម​នឹង​នោះ ​មាន​មនុស្ស​កាន់​តែ​ច្រើន​ឡើ​ង​ៗ ទទួល​យក​នូវ​ទ​ស្សន​វិជ្ជា គោល​គំនិត និង​គោល​តម្លៃ​នៃ​សម័​យ​កាល​​​នោះ ហើយ​វា​ក៏​បាន​បំពេរ​ឲ្យ​យើង​លង់​លក់ ជា​មួយ​ពួក​គេ តាម​ផ្លូវ​សីល​ធម៌ ជា​ហេតុ​​បណ្តាល​​ឲ្យ​យើង​ទទួ​លយ​ក​​​គោល​តម្លៃ​រ​បស់​សង្គមនោះ បន្តិ​ច​ម្ត​ង​ៗ​។

សាវ័ក​ប៉ុល​បាន​ហៅ​បរិយាកាស​សង្គម​ដែល​ពុក​រលួយនេះ​ថា “របៀប​របស់​​លោកិយ”។ ក្នុង​ការ​បក​ស្រាយ​អំ​ពី​ជីវិត ​ដែលគ្រី​ស្ទ​បរិស័ទ​នៅ​ក្រុងអេ​ភេសូរ​មាន មុន​ពេល​ពួក​គេ​ទទួល​ជឿព្រះ​គ្រី​ស្ទ សាវ័ក​ប៉ុល​សរសេរ​ថា ពី​​ដើម ពួក​គេ​ “ក៏​ស្លាប់​ក្នុង​ការ​រំលង ហើយ​ក្នុង​អំពើ​បាប​ដែរ” ជា​ការ​ដែល​ពួកគេ “​បាន​ប្រព្រឹត្ត តាម​របៀប​លោកិយ​នេះ”(អេភេសូរ ២:១-២)។ ការ​ប្រព្រឹត្ត​តាម​របៀប​លោកិយ ជាការ​ប្រព្រឹត្ត​តាម​ការ​លួង​លោម ឬ​តាម​គំនាប​របស់​លោកិយ ដែល​ជា​ប្រព័ន្ធ​នៃគោល​តម្លៃ និង​គោល​គំនិត ដែល​អារ​ក្ស​សាតាំ​ង​បាន​បណ្តា​ចិត្ត ដើម្បី​កុំឲ្យ​មនុ​ស្ស​​រស់​នៅ ដោយ​​ពឹ​ងផ្អែ​ក​ទៅ​លើ​ព្រះ។

ព្រះ​យេស៊ូវ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​រស់​នៅ​ក្នុង​លោ​កិយ(យ៉ូហាន ១៧:១៥) ដូច​នេះ យើង​ស្ទើរតែ​មិ​ន​អាច​គេច​ចេញ​ពី​ឥទ្ធិ​ពល​របស់​លោ​កិយ​បា​នឡើ​យ។ តែ​ទ្រង់​បា​ន​ប្រទាន​នូវ​ព្រះ​បន្ទូល​ទ្រង់ ដល់​យើង​រាល់​គ្នា ដើម្បី​ឲ្យ​បាន​ជ្រួត​ជ្រា​ប​ចូល​ ក្នុង​ផ្នត់​គំនិ​តរបស់​យើង ប្រយោជន៍​កុំ​ឲ្យ​យើង​ត្រាប់​តាម​លោកិយ​ឡើយ​(រ៉ូម ១២:១-២)។ ផ្ទុយ​ទៅវិ​ញ ព្រះទ្រ​ង់​ជួយ​ឲ្យ​យើ​ង​ដើរ​ក្នុង​ពន្លឺ​ទ្រង់​(អេភេសូរ ៥:៨)​ ក្នុង​ព្រះ​វិញ្ញាណ​(កាឡាទី ៥:២៥) ក្នុង​សេចក្តី​ស្រឡាញ់​(អេភេសូរ ៥:២) ក្នុង​សេច​ក្តី​ពិត​(៣យ៉ូហាន ៤) និង​​ក្នុ​ង​ព្រះ​គ្រី​ស្ទ(កូល៉ុស ២:៦)។

ពេល​យើង​ដើរ​ ដោយ​អំណាចរ​បស់ព្រះ​ ហើយ​ចំណាយ​ពេល​ជា​មួយ​ព្រះ​បន្ទូល​ទ្រង់ ទ្រង់​នឹង​ប្រទាន​ដល់​យើង​នូវកម្លាំង ដើម្បីឲ្យ​យើ​ងរ​ស់​នៅ​ តាម​គោល​តម្លៃ​នៃន​គរ​ទ្រ​ង់ គឺ​មិន​មែន​តាម​ព្រលឹង​នៃ​សម័​យនេះ​ឡើយ។—Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles