ការលាដៃជួយអ្នកដទៃ

មាន​បុរស​អនាថា​ម្នាក់ បាន​ចូល​មក​ចំណាយ​​ពេល នៅ​ក្នុង​បណ្ណា​ល័យ​ប្រចាំ​តំបន់​របស់​យើង។ នៅ​ពេល​រសៀល​ថ្ងៃ​មួយ ខ្ញុំ​ក៏​បាន​ទៅ​​អង្គុយ​និពន្ធ​សៀវភៅ ក្នុង​បណ្ណាល័​យនោះ​ដែ​រ។ ដ​ល់ពេ​លស​ម្រាក​ញាំ​អាហារ​ថ្ងៃ​ត្រង់ ខ្ញុំ​ក៏បា​ន​យក​នំប៉័​ងសាំ​ងវិ​ច ដាក់​សាច់​មាន់​ទ័រ​គី លាង​នឹង​​ប្រូម៉ា​ស្វីស​មក​ញាំ។ បន្ទាប់ពី​ញាំ​អ​ស់​កំណាត់​ទី​មួយ​ហើយ ខ្ញុំក៏បាន​ស្រម៉ៃ​ឃើញ​ទឹក​មុខ​​រប​ស់​​បុរ​សកំសត់​នោះ​។ ពីរ​បី​នាទី​ក្រោយ​មក ខ្ញុំ​ក៏​បាន​យក​ចំណែក​មួយ​កំណាត់​ទៀត នៃ​អាហារ​ថ្ងៃ​ត្រង់​របស់​ខ្ញុំ ដែល​ខ្ញុំ​មិន​ទាន់​បាន​ប៉ះ​ពាល់ ទៅ​ចែក​ឲ្យ​គាត់។ គាត់​ក៏​បាន​ទទួល​យក ដោយ​អំណរ​។

ការ​ជួប​គ្នា​ដ៏​ខ្លី​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំដឹ​ង​​ថា យើង​ចាំ​បាច់​ត្រូវ​ធ្វើកិច្ចការ​បន្ថែម​ទៀត ដើម្បី​ជួយ​អ្នក​ដែល​មាន​ការ​លំបាក​ជាងយើង ដោយ​​ប្រើ​​អ្វី​​​ៗ​ដែល​ព្រះទ្រង់​​បាន​ប្រទាន​យើង។ ក្រោយ​មក ពេល​ខ្ញុំ​កំពុង​គិត​អំពី​កា​រ​នេះ​ ខ្ញុំ​ក៏​បាន​អា​ន​សេចក្តី​បង្រៀន​របស់​លោក​ម៉ូសេ អំពី​ការ​ជួ​យ​ផ្គត់​ផ្គ​ង់ដល់​​អ្នក​ក្រ។ គាត់​បាន​ប្រាប់​ពួក​អ៊ី​ស្រាអែល​ថា “​មិន​​ត្រូវ​​ឲ្យ​ឯ​ង​តាំង​​ចិត្ត​​របឹង ឬ​ក្តាប់​ដៃ​នឹង​បង​ប្អូន​ជា​អ្នក​ក្រ​នោះ​ឡើយ​ គឺ​ត្រូវ​ឲ្យ​លា​ដៃ​ដល់​គេ​វិញ​ជា​កុំ​ខាន”(ចោទិយកថា ១៥:៧-៨)។ ការ​លាដៃ​ ​ជា​និមិត្ត​រូប​តំណាងឲ្យ​ការ​ផ្គត់​ផ្គង់​ការ​ខ្វះខា​ត​រ​បស់​អ្ន​ក​ក្រ ដោយ​ស្ម័គ្រ​ពី​ចិត្ត និ​ង​ដោយ​ចិ​ត្ត​ជ្រះ​ថ្លា តាម​បំណង​ព្រះទ័យ​ព្រះ។ ត្រង់​ចំណុច​នេះ យើង​​មិន​​ត្រូវ​​យក​​លេស ឬ​មាន​ការ​ស្ទាក់​ស្ទើរ​​ឡើយ(ខ.៩)។ ព្រះ​ទ្រ​​ង់​បា​ន​ប្រទា​នដ​ល់​ពួក​គេ ហើយ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​ពួក​គេ​មាន​ចិត្ត​សប្បុ​រស ​ល្មម​នឹង​អាចផ្គត់​ផ្គង់​ឲ្យ “ល្មម” ដល់​គ្រា​ទាល់​ក្រ(ខ.៨)។

ពេល​យើង​លាដៃជួ​យ​អ្នក​ក្រ ព្រះទ្រ​ង់នឹ​ង​ប្រទាន​ពរ​យើង សម្រាប់​សេចក្តី​សប្បុរស​របស់​យើង(ទំនុកដំកើង ៤១:១-៣ សុភាសិត ១៩:១៧)។ ចូរ​យើង​ពិចារ​ណាអំ​ពី​របៀប​ដែល​យើង​គួរ “ចម្អែត​​ចិត្ត​​នៃ​អ្នក​ដែល​មាន​ទុក្ខ​វេទនា”(អេសាយ ៥៨:១០) ហើយ​ផ្គត់​ផ្គង់​អ្នក​ដទៃ ដោយ​ចិត្តជ្រះ​ថ្លា​ ដើម្បី​ជួយ​ពួ​កគេ​ក្នុ​ង​ព្រះនា​មព្រះ​យេស៊ូវ។—Jennifer Benson Schuldt

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles