ការក្បត់ខាងផ្លូវអារម្មណ៍

ពីរ​បី​ឆ្នាំ​មុន ខ្ញុំ​បាន​អាន​បទ​គ​ម្ពី​រ​ម៉ាថាយ ជំពូក២៦ ជា​មួយ​មិត្ត​ភ័ក្រ​ម្នាក់ ដែល​បទ​គម្ពី​រ​នេះ​និយា​យអំ​ពី​ព្រះយេស៊ូវ ក្នុង​សួន​ច្បារ​គែត​សេម៉ា​នី។ ខណៈ​ពេល​យើង​កំពុង​អាន គាត់​ក៏​បាន​និ​យាយ​ប្រាប់​ខ្ញុំថា​ បើ​​គាត់​បាន​ទៅ​សួ​ន​ច្បារគៃត​សេម៉ានី​ជាមួ​យ​ព្រះយេ​ស៊ូវ នោះ​គាត់​ច្បា​ស់​ជា​​នៅ​​ចាំយាម​ជា​មួយ​ទ្រង់។​​ គាត់​នឹង​មិន​ដេ​កល​ក់​ជា​ដាច់​ខាត! គាត់ក៏​និយាយ​ទាំង​ឈឺ​ចិត្ត​ថា​ “ហេតុ​អ្វី​បាន​ជា​ពួ​ក​សាវ័ក​នៅ​តែ​ដេកល​ក់ បន្ទាប់​​ពី​​​បាន​ឮ​ព្រះ​យេស៊ូវ​​មាន​បន្ទូល​ថា ទ្រង់កំពុង​មានចិ​ត្តព្រួ​យជា​ព​ន់ពេក ស្ទើរ​តែនឹ​ង​ស្លាប់​ទៅ​ហើយនោះ? តាម​ពិត ពេល​នោះទ្រ​ង់​កំពុង​តែទ​ទូចដល់​​ពួក​គេហើ​យ”(ខ.៣៨)។

បន្ទាប់​មក ខ្ញុំ​ក៏​បាន​គិត​អំពី​ការ​លំបាក ដែល​ក្រុម​គ្រួសារ​របស់​យើង​ម្នាក់​ៗ​បាន​ជួប​ប្រទះ ពេល​ដែល​យើង​កំពុង​ជាប់​រវល់​នឹង​ការ​ងា​រ​ជា​ច្រើន​ម៉ោង បាន​ជា​ខ្ញុំ​​​សួរ​គាត់​ថា “តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ​ ដែល​កូន​ៗរ​បស់​យើង បាន​ខំ​រក​មើលយើ​ង ក្នុង​ចំណោម​ហ្វូង​មនុស្ស ពេល​សាលា​រៀន​មាន​ពិធី​​អ្វី​មួយ ដោយ​​សង្ឃឹ​​ម​​​ថា​​ នឹង​ឃើញ​យើង​នៅ​ទីនោះ​ដែ​រ? ​តើ​កូ​នៗ​រ​បស់​យើ​ង​ប្រ​ឈម​មុខ​នឹង​បញ្ហា​តែ​ម្នាក់​ឯង ដោយសារ​យើង​កំពុង​នៅ​ឆ្ងាយ ឬ​មាន​ការ​ជាប់​រវ​ល់​ឬ? ក្រុម​គ្រួសារ ​និង​មិត្ត​ភ័ក្រ​របស់​យើង​ កំ​ពុង​ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដា​ក់​ពី​យើង​ដោយ​ផ្ទាល់។ សូម្បី​តែ​ព្រះ​យេស៊ូវ ទ្រង់​ក៏​បាន​ប្រាប់​ពួ​ក​សិស្សទ្រ​ង់ ​ឲ្យ​នៅ​ចាំ​យាម ហើយ​អធិស្ឋា​ន​​​ជា​មួយ​ទ្រ​ង់​ផ​ង​ដែរ”(មើល ខ.៤០-៤៥)។

ការ​ព្យាយា​ម​ថ្លឹង​ថ្លែង​សេចក្តី​ត្រូវ​ការ​ផ្ទាល់​ខ្លួ​ន ជាមួ​យ​នឹង​សេច​ក្តីត្រូ​វ​ការ​របស់​អ្នក​ដែល​យើង​ស្រឡាញ់​និង​បម្រើ គឺ​មិន​មែន​ជា​កា​រងា​យ​ទេ ប៉ុន្តែ បើ​យើង​មិ​ន​បាន​ថ្លឹ​ងថ្លែ​ង​ទេ​ នោះ​មាន​ន័យថា​ យើង​កំពុ​ងតែ​មា​ន​ការ​ក្បត់​ខា​ង​ផ្លូវអា​រម្ម​ណ៍ហើយ។ ពេលដែល​​យើង​គិ​ត​អំពី​ពួក​សាវ័​ក​ដែល​បានធ្វើ​ឲ្យ​​ព្រះ​យេស៊ូវ​ខក​ព្រះទ័​យ នៅ​ក្នុង​សួន​ច្បា សូមយើ​ង​ពិចារ​ណា​ផង​ដែរ អំ​ពី​របៀ​ប​ដែល​យើង​អាច​បង្ហា​ញ​ការ​យក​ចិត្ត​ទុ​កដា​ក់ ចំពោះ​អ្នក​ជា​ទី​ស្រលាញ់ និង​គិត​ពី​ប្រយោជន៍​រប​ស់​ពួក​​គេនៅថ្ងៃនេះ​។ ឱ​ព្រះអ​ម្ចា​ស់អើ​យ សូម​ជួ​យឲ្យ​យើ​ងខ្ញុំ​ស្រ​ឡាញ់​អ្ន​កដទៃ​ តាម​របៀប​ដ៏​ត្រឹមត្រូវ។—Randy Kilgore

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles