ត្រចៀកដែលបើក

ថ្មីៗ​​នេះ ​ខ្ញុំ​មាន​បញ្ហា​ត្រ​ចៀក ហើយ​ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​សាក​ល្បង​ព្យា​បាល តាម​របៀ​ប​ដ៏ចម្រូង​ចម្រាស​មួយ​។ ការ​ព្យាបាល​របៀប​នោះ​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​រំលាយអាចម៍​ត្រចៀក ក្នុង​រន្ធ​ត្រចៀក ហើយ​ដើម្បី​សម្អា​តអ្វី ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះការ​ឮស​ម្លេង។ ខ្ញុំ​ត្រូ​វ​តែ​ទទួល​ស្គាល់​ថា ការ​ព្យា​បាល​នេះ​ហាក់​ដូច​ជា​ចម្លែក។ ប៉ុន្តែ ដោយ​សារ​ខ្ញុំ​មាន​ចិត្ត​ស្រេកឃ្លាន​ចង់​ឲ្យត្រ​ចៀក​ខ្ញុំ​ស្តាប់​ឮ ខ្ញុំ​​ក៏​ព្រម​ឲ្យ​គេ​សាក​ល្បង​ព្យា​បាល​តាម​របៀប​នេះ​តែ​ម្តង។

ការ​ស្តាប់​សម្លេ​ង​មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​រស់​នៅ​របស់​យើង ប៉ុន្តែ ការ​ស្តាប់​សម្លេង​ខាង​វិញ្ញាណ មាន​​សារៈ​សំខាន់​​កាន់​​តែ​​ខ្លាំង ចំពោះ​​ការ​​ដើ​រ​​ជា​មួយ​ព្រះ។ ក្នុង​​បទ​​ទំនុក​​ដំកើង ៤០:៦ ស្តេច​ដាវី​ឌ​បាន​ប្រកាស​ថា “ឯ​​យញ្ញ​បូជា ហើយ​​នឹ​ង​ដង្វាយ នោះ​ទ្រង់​មិនសព្វ​ព្រះហឫទ័យ​ទេ ទ្រង់​បាន​បើក​ត្រចៀក​ឲ្យ​ទូលបង្គំ​ស្តាប់​តាម ទ្រង់​មិន​ចង់​បាន​ដង្វាយ​ដុត ឬ​យញ្ញបូជា​លោះ​បាប​នោះ​ទេ”។ ពាក្យ បើក ក្នុង​ខនេះ​ អាច​ប្រែថា​ “សម្អាត​ឲ្យ​ស្រឡះ” ហើយ​ពាក្យនេះ​និយាយ​អំពី​ការ​អ្វី ​ដែល​ព្រះ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើ​ង​ធ្វើ។ ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​បើក​ត្រចៀក ហើយ​ត្រៀម​ខ្លួន​ស្តាប់​ទ្រង់​​មាន​បន្ទូល​មក​កាន់​យើង តាម​រយៈ​​ព្រះ​​បន្ទូល​​ទ្រង់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជួន​កាល ត្រ​ចៀក​ខាង​វិញ្ញាណ​រប​ស់​យើង អាច​ស្ទះ​ ដោយ​សារសម្លេង​រំខាន​នៃ​វប្បធម៌ ឬ​សម្លេ​ងច​ម្រៀង​នៃកា​រ​ល្បួង និង​អំពើ​បាប ដែល​ធ្វើ​ឲ្យ​យើង​កន្រ្ទាក់​អារម្មណ៍។

ចូរ​យើង​បង្វែរ​ចិត្ត​របស់​យើង ឲ្យ​ងាក​មក​រក​ព្រះ​អម្ចាស់​វិញ ដោយ​កា​រផ្តោត​ចិត្ត​គំនិតទាំង​ស្រុង ចំពោះ​ទ្រង់ ដោយ​បើក​ត្រចៀក​យើង​ចំហរ ដើម្បី​ឲ្យ​យើង​ងាយ​នឹង​ស្តាប់​ឮព្រះ​សូ​រ​សៀង​ទ្រង់​។ ពេល​ទ្រង់​មា​នប​ន្ទូល ទ្រង់​នឹង​ដាក់​ព្រះប​ន្ទូល​ទ្រង់ នៅ​ក្នុង​ចិត្ត​យើង ហើយ​យើង​នឹង​បាន​រៀន​ពី​ទ្រង់ ដើម្បី​អរ​សប្បាយ តាម​បំណង​ព្រះ​ទ័​យទ្រ​ង់(ខ.៨)។—Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles