សំបុត្រដ៏ស្ថិតស្ថេរ

សមា​ជិក​គ្រួសារ ដែល​បាន​បង្កើត​ហាង​សិប្ប​កម្ម​ហូប៊ី ឡូប៊ី(Hobby Lobby) គឺ​ជា​គ្រីស្ទ​បរិស័ទ​ដែល​បាន​កើត​ជា​ថ្មី។ លោក​ស្ទីវិន គ្រីន(Steven Green) ដែល​ ជា​ប្រធា​ននៃហា​ងនេះ​ មាន​ចិត្ត​ឆេះឆួ​ល​ ចំពោះ​ព្រះ​គម្ពីរ ហើយ​បាន​មាន​គម្រោង​បង្កើត​សារមន្ទី​ព្រះ​គម្ពីរ សម្រាប់​តាំង​ពិពណ៌សៀ​វ​ភៅក​ម្រ និង​សៀវ​ភៅ ឬ​ក្រាំង​បុរាណ​ដែល​សរសេរ​ដោយ​ដៃ ដែល​ប្រមូល​ម​​ក​ពីតំ​បន់​ផ្សេង​ៗ​ នៅ​​ទូទាំ​ង ពិភព​លោក។ គាត់​មា​ន​ប្រសា​សន៍​ថា “យើង​ចង់​លើក​ទឹក​ចិត្ត​ប្រជា​ជន ឲ្យ​ពិចារ​ណាអំពី​​អ្វី ដែល​ព្រះ​គម្ពី​រចង់​បង្រៀន​ពួក​គេ … គោល​ដៅរ​បស់​យើ​ង គឺ​បង្កើត​សារ​​មន្ទីរ​មួយ​ដែល​​ផ្តោត​ទៅ​លើ​រឿង​ក្នុ​ង​ព្រះ​គម្ពីរ។ គ្មាន​សៀវ​ភៅ​ណា​ដែល​​បាន​ឆ្លង​កាត់​​ការ​បៀត​បៀន និង​ត្រូវ​​បាន​គេស្រ​ឡាញ់ខ្លាំង ដូច​ព្រះ​គម្ពី​រ​ឡើយ។ រឿង​នេះ​ពិត​ជា​អស្ចារ្យ​ណាស់ យើង​ចាំ​បាច់​ត្រូវ​ប្រា​ប់​ឲ្យ​គេ​ដឹង”។

ព្រះ​គម្ពី​រ​នៅ​តែ​មាន​ភាព​ស្ថិត​ស្ថេរ អស់​ជា​ច្រើន​សម័​យ​កា​ល តាម​របៀប​ដ៏​គួរ​ឲ្យ​កត់​សំគាល់ ហើយ​សារ​មន្ទី​រ​មួយ​នេះ​ នឹង​រៀប​រា​ប់ប្រា​ប់​គេ ឲ្យ​ដឹង​ពី​រឿង​នេះ។​ ក្រាំង​ចម្ល​ង​ដែល​មានចំណាស់​បំផុ​ត​នៃ​ព្រះគ​ម្ពីរ​សញ្ញា​ថ្មី មាន​ចំនួ​នច្រើ​នជា​ង​ឯក​សារ​បុរាណ​ដទៃទៀ​ត ដែ​ល​គេ​បាន​ចង​ក្រង​នៅ​សម័យ​នោះ ហើយ​កាល​បរិច្ឆេ​ទ​នៃ​ការ​ចម្លង​ទៀត​សោត ក៏​មាន​រយៈ​ពេល​គៀក​នឹង​កាល​បរិច្ឆេទ​នៃ​ព្រឹត្តិ​ការណ៍ដែ​ល​គេបាន​ឃើញ និង​កត់​ទុក​ក្នុង​ច្បាប់​ដើម ដែល​ឯកសា​រ​បុរាណផ្សេង​ទៀត ក៏​មិន​មាន​រយៈពេ​ល​ដែល​គៀក​ជាង​នេះឡើ​យ។ ការ​កត់​ត្រាអំ​ពី​ព្រះ​គ្រីស្ទ ដែល​មាន​ក្នុង​ក្រាំង​ទាំង​នោះ មាន​លក្ខណៈ​ដែល​គួរ​​ឲ្យទុ​ក​ចិត្ត ជាង​ការ​កត់ត្រា​​ផ្សេង​ទៀត អំពី​ទស្សន​វិទូ​សូក្រាត ឬ​ស្តេច​សេសារ​ទៀត​ផង។​ ហើយ​យើង​អាច​ដឹង​ថា ព្រះ​ទ្រង់​ជា​អ្នក​ដែល​បាន​ជួយ​ពី​ក្រោយ​កិច្ច​ការ​ទាំង​នេះ ដោយ​ប្រើម​នុស្ស និង​កាលៈ​ទេសៈ ដើម្បី​ឲ្យ​ដំណឹង​នៃ​ការ​សង្រ្គោះ​របស់​ទ្រង់ ត្រូវ​បាន​ចែក​ផ្សាយ​បន្ត ​តាម​រយៈ​អត្ត​បទគម្ពីរ​ដែលទ្រង់​បា​ន​ប​ណ្តាល​ឲ្យតែង​នោះ។ ហេតុ​នេះហើ​យ បា​ន​ជាហោរា​អេសា​យ​ប្រកាសយ៉ាង​​ពិរស​​ថា “ស្មៅ​ក៏​ស្វិត​ក្រៀម ហើយ​ផ្កា​រោយ​រុះ​ចុះ តែ​ព្រះបន្ទូល​របស់​ព្រះ​នៃ​យើង​រាល់​គ្នា​វិញ នោះ​ស្ថិតស្ថេរ​នៅ​ជា​ដរាប”(អេសាយ ៤០:៨)។

ពេល​ណាយើ​ង​អាន​ព្រះ​គម្ពីរ ដោយ​ចិត្ត​បើក​ចំហរ ពេល​នោះ​យើងចង់​ចែក​ចាយ​ព្រះ​រាជ​សារ​ដែល​មាន​ក្នុ​ង​ព្រះគ​ម្ពីរ ដើម្បី​ឲ្យ​អ្នក​ដទៃ​បាន​ដឹង។ ព្រះ​បន្ទូល​ទ្រង់​ជាសំ​បុត្រ​ដ៏​ស្ថិត​ស្ថេរ ​ដែល​ទ្រង់​ផ្ញើ​ទៅមនុស្ស​គ្រប់​គ្នា។ —Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles