កន្លែងដែលមនុស្សមានបាបទៅ

មាន​ពេល​មួយ មិត្តភ័ក្ររ​បស់​ខ្ញុំបា​ន​សន្ទ​​នា ជា​មួយ​បុរសម្នា​ក់ ដែលមិ​ន​សូវ​ចូ​ល​ចិ​ត្តនិ​យា​យ​ល្អ​ អំពី​ជំនឿរ​បស់​គ្រី​ស្ទ​បរិ​ស័ទ។ មិត្តភ័​ក្រ​រ​បស់​ខ្ញុំ​ដឹ​ងថា​ ​បើសិន​ជា​គាត់ “ជជែ​កអំ​ពី​ជំនឿ​ស៊ីជម្រៅ​ពេក​” គាត់នឹ​​ងបា​ត់​​ប​ង់​ឱកាស​ធ្វើ​បន្ទាល់​ជាមិ​ន​ខា​ន។​ ដូចនេះ​ ពេល​ដែល​គាត់​បា​នជជែកគ្នា​បាន​យូ​រប​ន្តិ​ច គាត់ក៏និ​យា​យ​ថា ​“លោក​បប់ តើ​លោក​ដឹង​ទេ​ថា​ មនុស្ស​មាន​បាប​នឹ​ង​ទៅក​ន្លែង​ណា?”
លោក​បប់​ក៏​ឆ្លើយ​ថា “ស្រួល​ឆ្លើយ​ទេ​។ អ្នក​ចង់​ថា​ ពួក​គេត្រូ​វទៅ​ស្ថា​ន​ន​រកមែ​ន​ទេ​?”
មិត្ត​ភ័ក្រ​ខ្ញុំក៏​ត​ប​វិញ​ថា​ “ទេមិ​ន​មែន​ទេ​។​ ពួក​គេ​ត្រូវ​ទៅ​ព្រះ​វិហារ”។
លោក​បប់​ក៏រ​កពា​ក្យ​និ​យាយ​មិ​ន​ចេ​ញ ព្រោះមិ​ន​នឹក​ស្មានថា​ មិត្ត​ភ័ក្រ​ខ្ញុំ​នឹង​ឆ្លើ​យដូ​ច​នេះ​ទេ។​​ គាត់មិ​ន​បាន​ត្រៀមចិ​ត្ត ដើម្បី​ស្តាប់​គ្រី​ស្ទ​បរិស័ទ ដែល​ដឹង​ថា គាត់មិន​មែន​ជាម​នុស្ស​ល្អ​ឥ​ត​ខ្ចោះឡើ​យ​។​ ពេល​​នោះ មិត្ត​ភ័ក្រ​របស់​ខ្ញុំ ក៏មាន​ឱ​កា​ស​ចែកចា​យ​ថា​ គ្រីស្ទ​បរិស័ទ​ដឹង​ថា​ ខ្លួន​ជា​មនុស្ស​មាន​បា​ប ហើយត្រូ​វការ​ការស្អា​ងវិញ្ញាណ​ឡើង​​វិញ ជាប់​​ជា​​និច្ច។ ហើយ​គា​​ត់​ក៏បាន​ពន្យល់អំពី​ព្រះគុ​ណថា​ ព្រះទ្រង់​ស្រឡាញ់​យើ​ង​រាល់​គ្នា​ ទោះ​បី​ជាយើ​ង​ជាម​នុ​ស្ស​មាន​បា​បយ៉ា​ង​ណា​ក៏ដោ​​យ(រ៉ូម ៥:៨-៩ អេភេសូរ ២:៨-៩)។

ជួនកា​ល យើង​ប្រហែល​ជា​មិន​បា​នពន្យល់​ប្រាប់​​​អ្នក​មិន​ជឿព្រះ​ ​ឲ្យបាន​ដឹ​ង​ច្បា​ស់ អំពី​មូល​ហេតុ​ដែល​យើងជួ​ប​ជុំ​គ្នា នៅ​ក្នុង​​ព្រះវិ​ហា​រ​ឡើ​យ។ ពួក​គេប្រ​​ហែល​ជាមិ​នបា​ន​ដឹង​ថា យើង​បាន​ទៅជួ​បជុំ​គ្នា​នៅព្រះ​វិហារ ដើម្បីស​រសើរ​ដំ​កើង​ព្រះស​ង្រ្គោះ ដែលបា​ន​ប្រ​ទាន “ការ​ប្រោស​លោះ ​គឺជាសេ​ចក្តី​ផ្តាច់​បាប ដោយ​សារ​ព្រះ​លោហិតទ្រ​ង់”នោះ​ឡើ​យ​(កូល៉ុស ១:១៤)។

ជា​កា​រពិត​ណាស់ មនុស្ស​មាន​បា​ប​ត្រូវទៅ​​​ព្រះវិ​ហា​រ។ ហើយ​មនុ​ស្ស​មា​ន​បា​ប ដែល​បាន​ទទួលកា​រ​អត់​ទោ​ស​បា​ប នឹ​ងទៅ​នគរ​ស្ថាន​សួគ៌​ ដោយសា​រព្រះ​គុណ​ព្រះ។​–Dave Branon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles