អំណោយនៃការគេង

ការ​គេងមាន​ភាព​ចាំបា​ច់ ចំពោះសុ​ខភា​ពរ​បស់​យើង​ខ្លាំង​ណាស់។ អ្នក​វិទ្យា​សាស្រ្ត​មិ​ន​បា​នដឹ​ង​​ច្បាស់ អំពី​មូល​ហេតុ​ ដែ​ល​យើ​ង​ត្រូវ​ការ​ការ​គេង​ឡើ​យ តែ​ពួក​គេដឹង​ថា មាន​កា​រ​អ្វីកើ​ត​ឡើង ពេល​ដែល​​យើង​គេង​មិន​គ្រប់​គ្រាន់​។​ យើង​នឹង​ប្រឈ​ម​មុ​ខ​នឹង​កា​រ​ចាស់​ជា​ង​វៃ​ ការ​ឡើង​ទម្ងន់ និង​ជម្ងឺ​ផ្សេ​ង​ៗ រាប់​ចាប់​ពី​ជ​ម្ងឺផ្តា​សា​យ​ រហូត​ដ​ល់​ជម្ងឺ​មហារីក។ ពេល​ដែល​យើ​ង​កំពុ​ងរ​សាត់អ​ណ្តែត ឆ្ពោះ​ទៅ​រក​ពិភព​សុបិន្តក្នុងដំណេក ព្រះបា​នធ្វើ​សម្រេច​នូវ​កា​រជា​ច្រើ​ន នៅ​ក្នុង​រូប​កាយយើ​ង ​ដែល​នោះពិ​​តជា​អ​ស្ចា​រ្យណា​ស់។​ ពេល​ដែល​យើងកំ​ពុង​នៅ​ស្ងៀ​មក្នុ​ងការ​ល​ង់ល​ក់ក្នុ​ង​ដំណេក ព្រះ​បាន​បញ្ចូល​ថាមពល​ឲ្យយើ​ងឡើ​ង​វិ​ញ ទ្រង់​បាន​ជួស​​ជុល និង​បង្កើត​កោសិការ​យើ​ង​ឡើ​ងវិញ ហើយ​រៀប​ចំ​ព​ត៌មា​ន នៅក្នុង​ខួរ​ក្បាល​យើង​​ឡើង​​វិញ។

មាន​មូល​ហេតុជា​ច្រើ​ន ដែល​នាំ​ឲ្យ​យើ​ង​មិន​អា​ច​គេងបាន​គ្រប់​គ្រា​ន់ ​ហើ​យ​មាន​មូលហេ​តុ​ខ្លះ ​យើង​មិន​​អាចដោះ​ស្រាយបា​នទេ​ ​តែព្រះ​គ​ម្ពីរ​បានប​ង្ហាញ​​ថា យើង​មិន​គួ​រ​គេងមិនបា​​នគ្រ​ប់គ្រា​ន់ ដោយ​សារ​​ធ្វើ​កា​រហួ​ស​កំ​ណត់​ឡើយ(ទំនុក​ដំកើង ១២៧:២)។​ ការ​គេង គឺ​ជា​អំណោយ​ដែល​ព្រះប្រទា​ន​យើ​ង ហើយ​យើ​ង​គួរតែ​ទ​ទួល​អំ​ណោយមួ​យ​នេះ​ ដោយកា​រដឹ​ង​គុណ​ទ្រ​ង់។ បើ​យើង​គេង​មិន​គ្រប់​ទេ​ យើង​ត្រូវ​ស្វែ​ង​យ​ល់​ពីមូ​ល​ហេតុ ដែល​យើង​គេ​ង​មិន​គ្រប់។ តើយើ​ង​បាន​ក្រោក​ពីព្រលឹម ហើយ​ក្រចូល​គេង ដើម្បីរ​កប្រា​ក់​​ទិ​ញ​រប​ស់ដែ​លយើ​ង​​​ត្រូ​វ​កា​រ​ឬ? តើយើ​ងកំ​ពុ​ង​តែ​ប្រឹងប្រែ​ធ្វើ​កា​រងារ​ប​ម្រើ​ព្រះ​ ដោយគិ​ត​ថា​ ក្រៅពីយើ​ង​ គឺ​គ្មាន​នរណា​អាច​ធ្វើ​ការងារ​នោះ​ឬ?

មានពេ​ល​ខ្លះ ​អារក្ស​បាន​ល្បួ​ងឲ្យខ្ញុំ​ជឿថា​ ​ការងា​រ​ដែលខ្ញុំ​ធ្វើ​ ​នៅ​ពេល​ដែល​ខ្ញុំមិន​ទាន់​​គេ​ងមានសា​រៈសំ​​ខាន់​ជាង​កិ​ច្ច​ការ​ដែ​ល​ព្រះ​ធ្វើ​ ពេល​ខ្ញុំ​កំពុ​ង​គេង។ ការ​គេង​គឺ​ជា​អំណោ​យ​ម​ក​ពី​ព្រះ ប៉ុន្តែ ការ​ដែល​យើ​ង​​បដិសេធ​អំណោយ​មួ​យនេះ​ គឺមិ​ន​ខុសពី​ការ​​ទូល​ទ្រ​ង់​ថា​ ការ​ងារ​ទូ​ល​បង្គំ​សំខាន់​ជាង​កា​រ​ងា​រ​រ​បស់​ទ្រ​ង់នោះ​ឡើយ។​ ព្រះមិ​នស​ព្វ​ព្រះ​ទ័យ​នឹង​ឲ្យ​នរ​ណា​ម្នាក់ ក្លាយ​ជា​ទាសក​រ​​នៃកា​រងារ​ឡើយ។ ទ្រង់​សព្វ​ព្រះទ័​យ នឹង​​ឲ្យយើ​ង​អ​រ​សប្បា​យ នឹង​អំណោ​ទាន​នៃការ​គេង​។–Julie​Ackerman​​ Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles