បញ្ហា

មាន​ពេលមួ​យ ខ្ញុំមានចិ​ត្ត​ត្រេកអ​រ​ណា​ស់ ពេល​ដែលថ្ងៃ​ចុង​ក្រោ​យ នៃឆ្នាំ​ចាស់​ជិ​តក​ន្ល​ងផុ​​តទៅ។ ឆ្នាំចាស់​មា​នពេ​ញ​ទៅ​ដោយ​ ​ទុក្ខព្រួយ​ ជម្ងឺ និង​ទុក្ខ​សោក។ ខ្ញុំ​បាន​ត្រៀ​មខ្លួ​នជា​​ស្រេច​ ដើម្បី​ទទួ​ល​ស្វា​គមន៍​​ខែមករា ដែល​នឹ​ងនាំ​ភាព​រី​ក​រា​យ​សា​ទរ​ ម​កជា​មួយ​ផ​ង!

ប៉ុន្តែ ឆ្នាំថ្មីចូ​ល​ម​កដ​ល់​ ខ្ញុំ​ក៏​បា​ន​ទ​ទួល​ដំ​ណឹង​អាក្រក់មួយ ហើយ​មួ​យ​ទៀត​ ជា​ប​ន្ត​ប​ន្ទា​ប់។ មិត្តភ័ក្រ​រ​បស់​ខ្ញុំ​​ខ្លះបានបា​ត់​បង់​ឪ​ពុ​ក​ម្តាយ។ អ៊ំ​ប្រុស​រប​ស់ខ្ញុំ​បា​ន​គេង​ស្លាប់ នៅក្នុ​ងដំ​ណេក។​ មិត្ត​ភ័​ក្រ​រប​ស់​ខ្ញុំ​មួ​យចំ​នួ​នបា​ន​​ទទួល​ដំណឹង​ថា ខ្លួន​មា​នជ​ម្ងឺ​ម​ហា​រីក។ បងប្រុ​ស​រប​ស់​មិ​ត្ត​រួម​កា​រងា​រ​របស់ខ្ញុំ និងកូ​ន​ប្រុ​សរ​ប​ស់​មិត្ត​ភ័​ក្រ​​​របស់​ខ្ញុំម្នាក់​ បាន​ស្លាប់​យ៉ាងអាណោច​អាធម។ ឆ្នាំថ្មីហា​ក់ដូ​ច​ជានាំមកនូ​​វ​ដំណឹង​ក្រៀមក្រំ​ជាច្រើ​នលើ​សល​ប់​ គឺ​ខុសពី​កា​ររំ​ពឹង​ទុ​ករ​ប​ស់​ខ្ញុំ​ទៅ​វិញ។​

យ៉ាងណា​មិញ​ ​បទគ​ម្ពីរ យ៉ូហាន ១៦:៣៣ បានប្រាប់​យើង​ថា “នៅ​​លោកីយ៍​​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន”។ សូម្បី​តែចំ​ពោះ​កូ​នព្រះ ក៏ព្រះទ្រ​ង់មិ​​នបា​ន​ស​ន្យា​ថា ពួកគេនឹ​ង​មា​ន​ភា​ព​ស្រ​ណុក​ស្រួ​ល​ ​ភាព​ស​ម្បូរ​សប្បាយ ឬមាន​សុ​ខភា​ពល្អ​ជា​និ​ច្ច​ឡើ​យ។ តែទ្រង់នឹង​មិន​ទុ​កឲ្យ​យើ​ង​នៅតែ​ម្នា​ក់​ឯ​ង ពេល​ដែល​យើ​ង​​មាន​ប​ញ្ហា​នោះឡើ​យ​។​ បទ​គម្ពីរ​អេសាយ ៤៣:២ បានរំឭក​យើ​ង​ថា ​ពេល​ដែល​យើ​ង​ឆ្ល​ងទឹ​ក​ជ្រៅ​ ព្រះ​គង់​នៅ​ជា​មួ​យ​យើង​។ ទោះ​បី​ជាយើ​ង​មិន​តែ​ងតែ​អា​ចយ​ល់អំ​ពី​បំណ​ងព្រះ​ទ័​យ​ព្រះ​ នៅ​ក្នុងទុ​ក​លំ​បាក​ដែល​យើ​ងជួ​ប​ប្រ​ទះ​ក៏ដោយ ក៏​យើ​ងនៅ​តែ​អាចជឿ​ជាក់​លើ​ព្រះ​ទ័យ​ទ្រង់ ពេល​ដែល​យើ​ងស្គា​ល់ទ្រ​ង់​ច្បាស់។​

ព្រះ​នៃយើ​ង ជា​ព្រះ​​នៃសេច​ក្តីស្រ​ឡាញ់​ដ៏ប​រិ​បូរ ហើយ “ទោះ​​ស្លា​ប់ ឬ​រស់ … ការ​​អ្វី​​​នៅ​​ជាន់​​នេះ ឬ​ទៅ​​មុ​ខ ឬ​​ឥទ្ធិឫទ្ធិ​​អ្វី ឬ​របស់​អ្វី​ដែល​កើត​មក​ឯ​ទៀត​ក្តី នោះ​ពុំ​អាច​នឹង​ពង្រាត់​យើង ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ទៅបាន​ឡើយ”(រ៉ូម ៨:៣៨-៣៩)។ ព្រះ​ទ្រង់​បាន​ស​ន្យា​ហើ​យថា​ ​ទ្រង់​នឹង​គ​ង់​នៅ​ជាមួ​យ​យើ​ង ពេលបញ្ហា​ម​ក​ដល់។–Cindy Hess Kasper

 

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles