ចូរជ្រើសរើសព្រះសម្រាប់ខ្លួនឯង

ថ្មីៗ​នេះ ខ្ញុំបានឃើញ​គេ​ផ្សា​យពា​ណិជ្ជកម្ម​ អំ​ពីល្បែង​​នៅលើអ៊ីនធើ​ណែ​ត ដែល​ផ្អែក​​ទៅលើ​រឿ​ង​ទេ​វក​ថា​រ​បស់ជន​ជាតិ​ក្រិ​ក។ គេបា​ន​និយា​យ​អំ​ពីក​ង​ទ័​ព ពួក​ព្រះ​ក្នុង​ទេវក​ថា ពួក​វីរ:​បុរស និ​ង​ការ​បំ​ពេ​ញ​បេស​ក​កម្ម​។ អ្វី​ដែល​ខ្ញុំ​​ចាប់អារម្មណ៍ជា​ងគេ​ ​គឺកា​រ​ដែល​គេ​រៀ​បរា​ប់​ អំពី​របៀប​ចា​ប់​ផ្តើម​នៃ​ល្បែង​នេះ​ថា​​ “អ្នក​ត្រូវចុះ​ឈ្មោះ​ក្នុង​អ៊ី​ន​ធើណែ​ត ត្រូវ​ជ្រើស​រើស​ព្រះមួ​យ​ ក្នុង​ចំណោ​ម​ព្រះ​ទាំង​នោះ​ ហើយប​ង្កើតអាណា​ចក្រ​រប​ស់​​អ្នក”។

គ្រាន់​តែ​ខ្ញុំ​ឮគេ​និយា​យថា “ចូរ​ជ្រើ​សរើ​សយ​ក​ព្រះមួយ” ខ្ញុំមា​ន​ការ​ភ្ញា​ក់​ផ្អើ​ល​យ៉ា​ងខ្លាំ​ង។ ថ្វីដ្បិ​ត​តែនេះគ្រា​ន់​តែជាការ​ផ្សាយ​ពាណិ​ជ្ជ​កម្ម​ ដែលខ្ញុំ​ឮ​យូ​រ​ៗ​ម្តង​មែ​ន​ តែ​វាបាន​ធ្វើ​ឲ្យខ្ញុំ​នឹ​ក​ចាំ ​អំពី​ចារិកល​ក្ខ​ណៈនៃ​​ការស​ម្រេ​ចចិ​​ត្តដ៏គ្រោះថ្នា​ក់បំ​ផុ​ត ​ក្នុង​ពិភ​ពលោ​កសព្វ​ថ្ងៃ​។ នៅក្នុ​ង​ការ​លេង​ល្បែងប្រ​ភេទ​នេះ​ ​គេអា​ច​ជ្រើ​ស​រើស​យ​​ក “ព្រះ” មួយ​ណាក៏​បាន ប៉ុន្តែ ​ក្នុង​ជីវិត​ពិ​ត ការ​សម្រេ​ចចិ​ត្ត​ជ្រើ​សរើស​ព្រះខុស នឹង​នាំឲ្យ​យើ​ង​ទ​ទួល​ល​ទ្ធ​ផ​ល​អាក្រក់​អស់កល្បជានិច្ច។

ក្នុង​សម័យ ដែល​ពួក​កូន​ចៅអ៊ី​ស្រា​អែ​លមួ​យ​ជំនាន់ ដែល​ត្រូវ​បានហុំ​ព័​ទ្ធ​ ទៅ​ដោយ​សាសន៍​ដទៃ​ដែល​ថ្វាយ​បង្គំព្រះ​ជាច្រើ​ន លោក​យ៉ូស្វេ​បាន​ប្រ​កាស់ថា​ ពួក​គេ​ត្រូវ​សម្រេចចិត្តជ្រើ​ស​រើ​ស​យក​ព្រះ​មួ​យ​អង្គ​ សម្រាប់​ខ្លួន​​ឯង ប៉ុន្តែ មិន​មែន​ចេះ​តែ​ជ្រើស​រើស​តា​ម​តែ​ចិត្ត​នឹក​ឃើញ​នោះ​ឡើយ​។ គាត់​បាន​ធ្វើ​ជា​គំរូ ស​ម្រាប់​ពួក​គេ ដោយ​មាន​​ប្រសាសន៍​ថា “​ចូ​រ​​​រើស​​​យ​ក​​ព្រះ​​​ណា ​ដែល​ឯ​ង​​ច​ង់​​​គោរព​​ប្រ​តិ​ប​ត្តិ​​តា​ម​​​នៅ​​ថ្ងៃ​​​នេះ​​ចុះ ទោះ​បើ​​ជា​​ព្រះ​​​ទាំ​ង​​ប៉ុ​ន្មាន ដែល​​ពួក​​​ឰយុកោ​ឯ​ង​​បាន​គោរព​ប្រតិបត្តិ​នៅ​ខាង​នាយ​ទន្លេ ឬ​អស់​ទាំង​ព្រះ​របស់​សាសន៍​អាម៉ូរី​នេះ ដែល​ឯង​រាល់​គ្នា​នៅ​ក្នុង​ស្រុក​គេ​ក្តី តែ​ឯ​អញ និង​ពួក​គ្រួ​អញ យើង​ទាំង​អស់​គ្នា​នឹង​គោរព​ប្រតិបត្តិ​ដល់​ព្រះយេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ”(យ៉ូស្វេ ២៤:១៥)។

សព្វថ្ងែ​នេះ​ គឺមិ​នខុ​សពីស​ម័​យលោ​កយ៉ូ​ស្វេឡើ​​យ យើង​មាន​ជ​ម្រើស​ជា​ច្រើ​ន​។ ប៉ុន្តែ មាន​ជម្រើស​តែមួ​យប៉ុ​ណ្ណោះ​ដែ​លជា​ជ​ម្រើ​សដ៏​ឆ្លា​តវ័​យ គឺ​ការ​ស​ម្រេ​ចចិ​ត្ត​គោ​រ​ព​ប្រ​តិប​​​តិ្ត​ព្រះ​ដ៏ពិ​ត។ លោកយ៉ូ​ស្វេ​បា​នធ្វើ​កា​រ​សម្រេ​ច​ចិ​ត្ត​ដ៏ត្រឹ​ម​​ត្រូវ។ “យើងទាំងអស់គ្នានឹងគោរពប្រតិបត្តិ ដល់ព្រះអម្ចាស់តែមួយប៉ុណ្ណោះ”។–Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles