ពាក្យសម្តីដែលសមរម្យ

កាល​ពីពេ​លក​ន្ល​​ងទៅ តារាភា​ព​យ​ន្ត​ដែ​ល​បា​ន​ឈ្នះពានរ​ង្វា​ន់​អេមមី(Emmy) បាន​​ក្រោកឈរ​ឡើង ហើយដើ​រចេ​ញ​ទៅ​ខា​ង​ក្រៅ ដោយ​ចិត្ត​ក្លា​ហាន នៅ​ពេលដែល​កម្ម​វិធី​ពា​ន់​រ​ង្វាន់ត​ន្រ្តី​អាមេ​រិ​ក​ប្រ​ចាំ​ឆ្នាំ ​កំពុង​តែប្រ​ព្រឹត្តទៅ។ មូលហេ​តុ​ដែល​នា​ង​បា​នស​ម្រេ​ចិ​ត្ត​​ធ្វើដូ​​ច​នេះ គឺដោយ​សារ​តែនា​ង​មាន​កា​រ​មិ​នស​​ប្បា​យ​ចិ​ត្ត និង​ខក​​ចិត្តកាន់​តែ​ខ្លាំង ដោយ​សារ​តែ​ “ការនិ​យាយ​ចម្អ​ក​ឡក​ឡឺយ យ៉ាង​ស្មោក​គ្រោក និង​ការ​បញ្ចេញ​យោប​ល់​ដ៏​អសុរោះ និងអាស​អាភាស” របស់ពួ​ក​អ្ន​កឡើ​ង​ធ្វើ​ប​ទប​ង្ហា​ញ​ អ្នកស​ម្តែ​ង និងពិធី​ករ។ នាងនិ​យាយ​ថា​ កម្មវិ​ធី​នៅពេ​ល​ល្ងា​ចថ្ងៃ​នោះ​ គឺ​ជា​ការ​មាក់​ងាយ មកលើ​អស់​អ្ន​​កដែ​ល​ស្រ​ឡា​ញ់ភា​​ព​ថ្លៃ​ថ្នូរ និងមា​ន​ការ​គោរព​ខ្លួន​ឯង។

ការនិ​យាយស្តី​ឥ​តបើ​គិ​ត ក៏​ជាប​ញ្ហា ដែល​កើត​មាន​ក្នុងស​ម័យ​រ​ប​ស់សា​វ័​កប៉ុ​ល​ផ​ង​ដែ​រ។ គាត់​បាន​រំ​ឭ​ក​គ្រីស្ទ​បរិស័ទ នៅ​ក្រុង​អេភេ​សូរ​ថា ពួក​គេ​ត្រូវ​តែលះ​អ​ស់​ទាំង​​​រឿង​គួរ​​ខ្មាស​ ពាក្យ​​សំដី​​​ចំ​កួ​ត និង​​ពា​ក្យ​​កំ​ប្លែ​ងស្មោ​ក​គ្រោក ពាក្យមួលបង្កា​ច់ ពាក្យស​ម្តីអាសអាភាស​ ចេញពី​ជីវិ​ត​រ​ប​ស់​ពួកគេ(អេភេសូរ ៥:៤ កូល៉ុស ៣:៨)។ ពាក្យ​សម្តីទាំ​​ងនោះ​បា​នបង្ហាញពី​ជី​វិត​ចា​ស់រ​ប​ស់​ពួ​ក​គេ(១កូរិនថូស ៦:៩-១១) ហើយ​វា​មិ​នស​ក្តិស​ម​ ចំ​ពោះ​អត្តស​ញ្ញាណ​ថ្មីរបស់​​ពួក​គេក្នុ​ង ព្រះ​គ្រី​ស្ទ​​ឡើ​យ។ ផ្ទុយទៅវិ​ញ ​ជីវិត​រប​ស់ពួកគេ​ត្រូ​វតែ​​មាន​ភា​ពត្រឹ​ម​ត្រូវ ដោយ​ពាក្យ​សម្តី​ដែលសមរ​ម្យ។ ពាក្យ​សម្តី​​​ដែលល្អ​ ឬត្រឹ​មត្រូ​វ​រ​បស់​ពួ​ក​គេ​ នឹង​ផ្តល់​ព្រះ​គុ​ណដ​ល់​អ្ន​ក​ដែល​ស្តា​ប់​(អេភេសូរ ៤:២៩)។ ព្រះវិ​ញ្ញាណ​ប​រិ​សុទ្ធ នឹង​ជួយ​កា​រ​ពា​រ​ពាក្យស​ម្តីរ​ប​ស់​ពួក​គេ ហើយធ្វើ​ឲ្យ​ពួ​ក​គេភ្ញាក់ខ្លួ​ន ពេល​ដែល​ពួ​ក​គេ​និយា​យ​ពាក្យ​ស​ម្តីដែល​ស្មោក​គ្រោ​ក​ ព្រម​ទាំង​ជួ​យ​ពួ​​កគេ​ ឲ្យ​ចេះ​ប្រើពាក្យស​ម្តី ​ដែ​លមា​ន​ប្រ​យោ​ជន៍​ចំ​ពោះ​អ្នក​ដ​ទៃ​(យ៉ូហាន ១៦:៧-១៣)។

ព្រះបាន​ត្រាស​ហៅ​យើ​ងឲ្យ​​ឆ្លុះ​បញ្ចាំ​ងជីវិត​យើង​​ ឲ្យ​អ្នក​ដទៃ​ឃើញទ្រង់ តាម​រយៈ​ការ​រស់នៅ​របស់​យើង ដែល​រាប់​ប​ញ្ចូល​ទាំ​ង​ពា​ក្យ​សម្តី​រ​ប​ស់យើ​ង​ផ​ង​ដែ​រ។ សូម​ឲ្យមា​ត់​រ​បស់​យើ​ង​​បានពេញ​ទៅដោ​យ​ពាក្យអ​រ​ព្រះ​គុណ និង​មា​ន​ប្រយោ​ជ​ន៍ចំ​ពោះ​អ្ន​ក​ដទៃ។–Marvin Williams

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles