ការអញ្ជើញភ្ញៀវ

សហគមន៍​គុម​រ៉ាន ជា​សហ​គមន៍​មួ​យ រប​ស់​សាសន៍យូដា នៅស​តវ​ត្ស​រ៍​ទី១ ដែល​បាន​កា​ត់​ផ្តា​ច់​ខ្លួន ចេញ​ពីឥ​ទ្ធិ​ព​ល​ខា​ង​ក្រៅ ដើម្បី​ត្រៀម​ខ្លួន​ស​ម្រា​ប់​កា​រ​យាងមក​ជា​លើក​ទី​១​នៃព្រះ​មែ​ស៊ី​។ ពួក​គេមា​ន​កា​រ​ប្រុ​ង​ប្រយ័ត្នខ្ពស់ នៅក្នុ​ង​កា​រ​ថ្វាយ​ប​ង្គំ​ផ្ទា​ល់ខ្លួ​ន​ កា​រ​ប្រារ​ព្ធ​ពិ​ធីលៀ​ង​សម្អាត​បាប និងកាន់​តា​ម​ក្រឹ​ត្យវិ​ន័យ​យ៉ា​ង​តឹ​ង​រឹ​ង។ តាម​ឯក​សារដែ​ល​នៅ​សេ​ស​ស​ល់ បានប​ង្ហា​ញ​ថា​ ពួកគេ​​​មិនអនុ​ញ្ញាត​ឲ្យម​នុស្ស​ស្លា​ប់ដៃ​ជើ​ង​ ជន​ពិកា​រ​ភ្នែ​ក​ចូ​លក្នុ​ង​ស​ហ​គមន៍​របស់​ពួ​ក​គេ​ឡើយ។​ ពួកគេ​បា​ន​ប្រ​ព្រឹ​ត្ត​ដូ​ចនេះ ដោយ​ផ្អែក​ទៅលើ​កា​រ​បង្រៀ​ន​ថា​ អ្ន​ក​ដែ​ល​មា​ន “ភាព​ពិការ” ខាង​រូបកា​យ​ គឺ​ត្រូ​វ​រា​ប់​ជា​មិ​នស្អា​ត​តា​មក្រឹ​ត្យ​វិ​ន័យ។ ដូច​នេះ​ នៅ​ក្នុង​កា​រ​ប្រក​ប​គ្នា​ម្ត​ង​ៗ ពួកគេ​មិ​ន​ដែ​ល​អ​ញ្ជើញ​ជ​ន​ពិ​ការ​​ឲ្យ​ចូល​រួមឡើ​យ។

នៅ​សម័​យ​នោះ ព្រះ​មែ​ស៊ីនៃសា​សន៍​អ៊ីស្រា​អែល​កំពុង​តែបំ​ពេញ​ព្រះ​​រា​​ជ​​កិ​ច្ចទ្រ​ង់​ នៅ​តាម​​ទី​​ក្រុ​ង និងភូមិ នៅ​ស្រុក​យូដា និង​កាលីឡេ។ ព្រះយេ​ស៊ូវ​បា​ន​ប្រកាស់​អំពី​នគរ​របស់ព្រះ​​វរបិតា​ទ្រង់ បាននាំមកនូវ​ការ​បង្រៀន និងកា​រ​កម្សា​ន្ត​ចិត្ត​ ហើយ​បាន​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើន​ផង​។ គួរ​ឲ្យក​ត់​សំ​គា​ល់​ណាស់​ ទ្រង់​បានប្រ​កា​សថា​ “បើ​​កាល​​​ណា​​អ្ន​ក​រៀ​ប​លៀង​ភ្ញៀ​វ​​នោះ ចូរ​អញ្ជើញ​​ពួក​​​អ្ន​ក​ក្រ អ្នក​​ពិការ អ្នក​​ខ្ញើ​ច និង​​អ្ន​ក​​​ខ្វាក់​​​វិញ យ៉ាង​​នោះ អ្នក​​នឹ​ង​​​បា​ន​​ព​រ​​ពិត ដ្បិត​មនុស្ស​​ទាំង​​​នោះ​​គ្មា​ន​​​អ្វី​​នឹ​ង​​ស​ង​​​អ្ន​ក​​​វិញ​​​ទេ លុះ​កាល​ណា​ពួក​មនុស្ស​សុចរិត​រស់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​រង្វាន់​ហើយ”(លូកា ១៤:១៣-១៤)។

ភាព​ខុស​គ្នា​រវា​ង​ព្រះ​ប​ន្ទូ​លព្រះ​​យេស៊ូ​វ និង​របៀ​ប​អ​ញ្ជើ​ញ​ភ្ញៀ​វ​រ​បស់​ស​ហ​គមន៍​គុម​រ៉ាន បាន​ផ្តល់នូ​វ​ការ​ប​ង្រៀ​ន​ជាច្រើ​ន​ សម្រាប់​យើ​ង​រា​ល់​គ្នា​។ ជាញឹកញា​ប់​ យើង​ចូល​ចិត្ត​ប្រកបជាមួយ​ម​នុ​ស្ស ដែលមា​ន​ស​ម្ប​ក​ក្រៅ ​គំនិត និងកា​រប្រ​ព្រឹ​ត្ត​ដូ​ចយើ​ង​។ ប៉ុន្តែ ព្រះ​អម្ចា​ស់​នៃ​​យើង បានលើ​កទឹ​ក​ចិ​ត្ត​យើង ឲ្យ​យក​​តម្រា​ប់​តា​ម​ទ្រង់​ ហើយ​បើក​ចំហរ​ឲ្យម​នុ​ស្ស​គ្រ​ប់​គ្នា ចូល​រួម​ការប្រកប​របស់​យើ​ង។–Dennis Fisher

 

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles