មិនអាចរារាំងខ្ញុំបាន

មនុ​ស្សខ្លះ​ ពេ​ល​ដែ​លពួក​គេ​មា​ន​គំនិ​ត ឬ​មើល​ឃើញឱកាស ដែល​ហាក់​ដូ​ចជា​ល្អ ឬនាំ​ឲ្យមាន​ផ​ល​ចំណេញ ជាញឹ​កញា​ប់​ ពួក​គេ​ច្រើន​តែតាំ​ង​ចិត្ត​ថា​ ​“ទោះខ្ញុំ​ត្រូវ​រត់ ត្រូវដើ​រ ឬត្រូ​វ​លូ​ន​វា ក៏គ្មា​ន​អ្វីអា​ច​រា​រាំងខ្ញុំ​បា​​ន​ឡើយ”។​​ ពោលគឺ ​ពួក​គេ​បា​នខិ​ត​ខំអ​ស់ពី​ស​មត្ថ​ភា​ព ដើម្បី​ឲ្យបា​នស​ម្រេ​ច​ដូ​ច​បំ​ណង។

ទោះ​ជាយ៉ា​ង​ណា​ក៏ដោ​យ មាន​ភស្តុ​តា​ង​ប​ញ្ជាក់​ថា ការ​មាន​គំនិ​តដូចនេះ មិន​មែន​ជាកា​រ​ត្រឹ​ម​ត្រូ​វ​ជានិ​ច្ច​ឡើ​យ។ ខ្ញុំសូមលើ​ក​ឡើង​អំ​ពី​រឿ​ងរ​ប​ស់​សត្វ​លា​ ដែល​ជា​ក​ម្ម​សិទ្ធិរបស់​បុ​រ​ស​ម្នា​ក់ ឈ្មោះបា​ឡាម។ ស្តេចរ​បស់​ន​គរ​ជិ​ត​ខាង បានឲ្យលោ​ក​បា​ឡាមធ្វើ​កិច្ច​កា​រ​អាក្រក់​មួ​យ ដែល​នឹ​ងនាំ​ឲ្យ​គា​ត់ទទួល​ផល​ចំ​ណេ​ញជា​ច្រើ​ន ហើយគា​ត់ក៏​បានសូ​ម​ឲ្យ​ព្រះបើកឲ្យ​គា​ត់ ធ្វើកិ​ច្ចកា​រ​នេះ(ជនគណនា ២២)។ ពេលដែលព្រះ​បដិ​សេធ​នឹង​គាត់​ ​​អ្នកតំណាងរបស់​ស្តេចនោះ​​ ​ក៏បា​នម​ក​ស​ន្យាថា នឹងផ្ត​ល់​ឲ្យនូ​វ​ផ​ល​ប្រយោ​ជ​ន៍ ដល់​គាត់ ​​កា​ន់​តែច្រើន​ថែ​​ម​ទៀត​។ លោកប៉ា​ឡាម​ស្មា​ន​ថា​ ព្រះ​​​នឹ​ង​ផ្លា​ស់ប្តូ​រព្រះ​ទ័យ​ហើយ បាន​ជាគា​ត់​ទូ​ល​សូ​មទ្រ​​ង់ម្ត​ងទៀ​​ត។

ព្រះទ្រង់ក៏​បា​ន​អនុ​ញ្ញា​ត​ឲ្យលោក​បា​ឡាម ទៅ​ជា​មួយ​ពួ​ក​សា​​​សន៍​នោះ ប៉ុន្តែ ទ្រង់​បា​ន​ដាក់លក្ខខ័​ណ្ឌដ៏​តឹ​ង​រឹ​ង។ ព្រះ​ទ្រ​ង់ជ្រា​ប​អំ​ពី​បំ​ណង​ចិ​ត្ត​រប​ស់​លោក​បា​ឡា​ម ហើយ​មិន​ស​ព្វ​ព្រះ​ទ័យនឹងគា​ត់​ទេ ​ដូចនេះ​ ទ្រ​ង់​ក៏​បាន​ឲ្យ​ទេវ​តា​ទ្រ​ង់​ទៅ​ឈរពាំង​ផ្លូ​វ​គាត់​។​ លោ​កបា​ឡាម​មិ​ន​អា​ច​មើលឃើញ​ទេ​វតា​ឡើ​យ ប៉ុន្តែ សត្វលា​របស់គា​ត់​បា​នមើ​ល​ឃើ​ញ។ ពេលដែ​ល​សត្វ​លាមិ​នព្រ​ម​​ដើរទៅមុខ​ទៀ​ត លោកបា​ឡា​ម​ក៏​ខឹង​នឹ​ង​ស​​ត្វ​លានោះ​ ដែល​រា​រាំង​ដំណើរ​រ​ប​ស់​គាត់។

រឿងរប​ស់​លោ​កបា​ឡា​ម បាន​បង្រៀ​ន​យើ​ង​ថា ឧប​ស័​គ្គទាំ​ង​អ​ស់​ មិ​ន​មែ​នសុ​ទ្ធ​តែ​ស​ម្រាប់ឲ្យយើង​ជ​ម្នះ​នោះឡើ​យ។ ព្រះបា​ន​ដា​ក់ឧ​ប​ស័​គ្គ​ខ្លះ ដើម្បី​រា​រាំ​ងមិ​ន​ឲ្យ​យើ​ងធ្វើ​កា​រ​អ្វី ​ដែល​​ល្ងង់ល្ងើ។ ​ម្យ៉ាងទៀត​ ពេលដែ​ល​ផែន​កា​រយើ​ង​ជួ​បឧ​ប​ស័គ្គ យើង​មិ​នគួ​រស​ន្និ​ដ្ឋាន​ថា​ ​សាតាំ​ង​កំពុងតែព្យាយា​មរា​រាំ​ង​យើ​ងឡើ​យ​។ ការ​នោះអា​ច​បណ្តាលម​ក​ពី​ព្រះ​ កំពុង​ព្យា​យាម​កា​រ​ពា​រ​យើង​ទេ។–Julie Ackerman Link

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles