ទឹកចិត្ត

ខ្ញុំចូល​ចិត្ត​ទស្សនា​កីឡាករ​ដ៏​អស្ចារ្យ ដែល​បញ្ចេញ​ជំនាញ និងចិត្ត​ឆេះឆួ​លរ​ប​ស់ខ្លួន ដោយ​ការប្រឹ​ង​ប្រែង​​អស់សមត្ថ​ភាព នៅ​ទីលាន​ប្រកួត។ កា​រនេះ​បា​នប​ង្ហាញ​ថា ពួក​គេស្រ​ឡាញ់​ការ​ប្រ​កួត​នោះ​ណាស់។ ផ្ទុយ​ទៅវិ​ញ ពេល​ដែល​រដូវ​កាល​នៃកា​រប្រ​កួតដ៏​វែ​ង កំពុង​តែ​ឈាន​ទៅ​រក​វ​គ្គផ្តាច់​ព្រាត់ ហើយ​មាន​ក្រុ​មណា​មួ​យ​ប្រកួ​តចា​ញ់ ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​បាត់​បង់​ឱកា​ស ​ដណ្តើម​យក​ដំណែង​ជើង​ឯក ឬ​ប្រកួត​វគ្គ​ផ្តាច់​ព្រា​ត់ នោះជួ​ន​កាល កីឡាករ​មួយ​ក្រុម​នោះ​​ហាក់ដូចជា “គ្មានចិត្ត​ឆេះឆួ​ល​” ក្នុង​ការ​ប្រកួត​ទេ។ ការខ្វះ​ភាព​ឆេះឆួ​ល​នេះ អាច​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​របស់​ខ្លួន​មាន​ការ​ខក​ចិត្ត ខណៈ​ពេល​ដែល​ពួ​ក​គេបាន​​ចំ​ណា​យ​លុយ​​ទិញ​សំបុត្រ ចូល​ទស្សនា​ការ​ប្រកួត​ដ៏​ល្អ​នោះ។​

យ៉ាង​ណាមិ​ញ ភាព​ឆេះ​ឆួល​ក៏ជា​គន្លឹះ​ដ៏សំ​ខាន់ នៃ​ជីវិត​ផ្ទាល់​ខ្លួនរ​បស់​យើង​ផ​ង​ដែរ។ ទឹក​ចិត្ត​ដែល​យើ​ង​មានចំពោះ​ព្រះអម្ចាស់ ត្រូវ​បាន​បង្ហា​ញ​ចេញ​មក​ តា​មរ​យៈ​របៀប​ដែល​យើង​ធ្វើ​ការ​ប​ម្រើ​ទ្រង់។ សាវ័ក​​ប៉ុល​មានប្រសាសន៍​​ថា ការងារ​ដែល​យើង​ធ្វើ​បម្រើ​ព្រះ​ គឺ​រាប់​ប​ញ្ចូ​ល​ទឹក​ចិ​ត្ត​ដែ​ល​យើង​មាន នៅ​ក្នុង​កា​រ​ធ្វើកា​រ​ងា​រ​ជា​ប្រចាំ​ថ្ងៃផ​ង​ដែរ​។ តាម​បទ​គ​ម្ពីរ​អេភេសូរ ៦:៦-៧ យើង​មិន​ត្រូវ “បម្រើ​​តែ​​​ក្នុ​ង​កាល​ដែល​គេ​មើល​ឃើញ ដូច​ជា​ចង់​បំពេញ​ដល់​ចិត្ត​មនុស្ស​នោះ​ឡើយ ចូរ​បំរើ​ដូច​ជា​បាវ​បំរើ​របស់​ព្រះគ្រីស្ទ​វិញ ទាំង​ធ្វើ​តាម​ព្រះហឫទ័យ​ព្រះ​ឲ្យ​អស់​ពី​ចិត្ត ទាំង​បំរើ​ដោយ​អំណរ ដូច​ជា​បំរើ​ដល់​ព្រះអម្ចាស់​ផង មិន​មែន​ដូច​ជា​បំរើ​មនុស្ស​ឡើយ”។

សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទា​ល់ ចំណុច​សំខា​ន់​នៃ​ប​ទ​គម្ពី​រ​នេះ​ គឺបាន​ប​ង្រៀ​ន​យើ​ង ឲ្យ​ធ្វើ​ការ​ងារ “ចេញ​ពី​ចិត្ត”។ ខ្ញុំ​មាន​ព្រះ​វ​រ​បិ​តាដែ​ល​គ​ង់​នៅ​ស្ថាន​សួ​គ៌​ ដែល​ទ្រង់​ស្រ​ឡាញ់​​ខ្ញុំ​យ៉ា​ងខ្លាំ​ង ហើយ​បាន​លះប​ង់​ព្រះរា​ជ​បុត្រា​ទ្រ​ង់ ដើម្បី​ជួយ​ស​ង្រ្គោះខ្ញុំ​។ នេះហើ​យ​ជា​មូល​ហេតុ ដែល​ខ្ញុំ​​ត្រូ​វ​ធ្វើ​ការបម្រើ​ទ្រង់ ឲ្យ​អស់​ពី​ចិត្ត។ ភាព​ឆេះឆួ​ល ដែល​កើ​តចេ​ញ “​ពីចិត្ត” ដែល​ចង់​រ​ស់​នៅថ្វា​យ​ព្រះ នាំ​ឲ្យ​យើង​មា​ន​ការ​ឆ្លើ​យតប​ដ៏​ល្អបំ​ផុត ចំពោះ​ព្រះមួ​យ​អង្គ​ដែ​ល​បា​នលះ​បង់​ច្រើ​នយ៉ា​ង​នេះ ដើម្បី​យើង​រាល់​គ្នា​។–Bill Crowder

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles