ភ្នែកថ្មី

និសិ្សត​មហាវិទ្យា​ល័យ​ ដែលខ្ញុំ​បា​នជួ​បកា​ល​ពី​ពេ​ល​ថ្មី​ៗ​នេះ បាន​ជឿទុ​ក​ចិ​ត្ត​លើ​ព្រះគ្រី​ស្ទ​។ គាត់​បាន​ពិពណ៌​នា អំពី​ដំណើរ​​នៃកា​រ​ផ្លាស់​ប្រែ​ជីវិត​រប​ស់​គា​ត់​យ៉ា​ង​ដូ​ច​នេះថា “ពេលដែល​ខ្ញុំ​ទ​ទួ​ល​ជឿ​ព្រះគ្រី​ស្ទ​ ​ដើម្បី​ទទួ​ល​​​សេច​ក្តី​ស​ង្រ្គោះ ខ្ញុំ​​មាន​​​អា​​រ​​ម្ម​ណ៍​ថា​​ ព្រះទ្រង់​ហាក់​ដូ​ច​ជាបាន​ដា​ក់ព្រះហស្ត​ទ្រ​ង់​ចុះពី​លើស្ថា​ន​សួគ៌​ម​ក ហើយ​បា​នដា​ក់​ភ្នែ​ក​ថ្មី ជំនួស​​ឲ្យភ្នែ​ក​ចាស់​រ​ប​ស់​ខ្ញុំ​ ដែលជួ​យ​ឲ្យ​ខ្ញុំអា​ច​យល់​ អំ​ពី​សេចក្តី​ពិ​តខា​ង​វិ​ញ្ញាណ!” ខ្ញុំ​មាន​កា​រ​ប៉ះ​ពាល់​ចិ​ត្ត​យ៉ា​ងខ្លាំ​ង ពេល​ដែ​លបា​ន​ដឹ​ង​ថា ការ​ដែល​គាត់​ទ​ទួល​ជឿព្រះ​​សង្រ្គោះ បាន​នាំឲ្យ​គា​ត់​មាន​គំ​និ​តថ្មី​ខា​ងវិ​ញ្ញា​ណ​។ ប៉ុន្តែ គ្រីស្ទ​ប​រិស័ទ​ដទៃ​ទៀត​ ក៏អា​ច​មាន​ប​ទ​ពិ​សោធ​ន៍​ដ៏​ពិសេ​ស​​នេះ​ផ​ង​​ដែរ។ មនុស្សម្នា​ក់​ៗ​ត្រូ​វបាន​ប្រ​ទា​ន​ឲ្យមា​ន​ភ្នែក​ខា​ងវិ​ញ្ញា​ណ​ ពេល​ដែល​ពួក​គេ​ទ​ទួល​ជឿព្រះ​គ្រីស្ទ ជា​ព្រះ​សង្រ្គោះ។ ប៉ុន្តែ មាន​ពេលខ្លះ​ “អ័ព្ទ” ខាងវិ​ញ្ញា​ណ​ ក៏​​បា​ន​គ្រប​ដណ្តប់​ស្ថាន​ភាព​របស់​យើង ធ្វើ​ឲ្យ​ភ្នែក​ខា​ង​វិ​ញ្ញា​ណរ​ប​ស់​យើង​ ជួ​ប​ភាព​អា​ប់​អួរ មើល​អ្វីមិ​ន​ច្បា​ស់។​ ការ​នេះ​កើត​មា​ន ពេល​ដែ​លយើ​ង​មិ​នអើពើរ ចំពោះ​ទំ​នាក់​ទំន​ង​ដែល​យើ​ងមា​ន​​ជាមួ​យ​ទ្រ​ង់។​

សេចក្តី​អ​ធិស្ឋា​ន​ដ៏​អ​ស់ពី​ចិ​ត្តរប​ស់​សាវ័​ក​ប៉ុ​ល អំពី​ភ្នែក​ខាងវិ​ញ្ញា​ណរ​ប​ស់​គ្រី​ស្ទប​រិ​ស័ទ បាន​​​ប​ង្រៀ​ន​យើ​ង ​អំពី​សា​រៈសំ​ខា​ន់​នៃ​កា​រដែ​ល​យើ​ង​ឲ្យ​តម្លៃទាំងស្រុ​ង ​ចំ​ពោះ​កា​រ​អ្វីដែ​ល​ព្រះ​បា​នធ្វើ​ ​និង​ការ​ដែ​ល​ទ្រ​ង់​នឹ​ង​ធ្វើ​ស​ម្រាប់យើ​ង តាម​រ​យៈ​​ព្រះ​គ្រីស្ទ​។​ គាត់​បា​ន​អ​ធិ​ស្ឋាន សូមឲ្យ​​​ភ្នែ​ក​​ខា​ង​វិញ្ញា​ណ​រប​ស់​​​យើ​ង​រា​ល់​​គ្នា​ ​បាន​​​​ភ្លឺ​​ឡើង​ “ប្រយោជន៍​​ឲ្យ​​បាន​​ដឹ​ង​​ថា ដែល​​ទ្រង់​​ហៅ​​យើងរាល់​គ្នា នោះ​មាន​សេចក្តី​សង្ឃឹម​ជា​យ៉ាង​ណា ហើយ​ថា សិរីល្អ​ដ៏​ប្រសើរ​ក្រៃលែង​នៃ​មរដក​ទ្រង់ ក្នុង​ពួក​បរិសុទ្ធ​ជា​យ៉ាង​ណា​ផង”(អេភេសូរ ១:១៨)។

ព្រះ​អម្ចាស់​បាន​ប្រទា​ន​ភ្នែក​ថ្មី​ខាង​វិ​ញ្ញា​ណ ​ដល់អ្ន​ក​ជឿ​ព្រះ​ម្នាក់​ៗ​ ​ដើ​ម្បី​ឲ្យ​យើង​អា​​ចស្គាល់សេ​ចក្តី​ពិ​ត​ខា​ង​វិ​ញ្ញាណ​។​ ពេ​លដែ​ល​យើ​ង​បើក​ចំ​ហរ​ចិ​ត្ត​ស​ម្រាប់​ព្រះ​ ​ទ្រង់​​នឹង​ជួ​យ​ឲ្យ​ភ្នែ​ក​ខាង​វិញ្ញា​ណ​យើង មើល​ឃើញ​កា​រ​គ្រប់​យ៉ា​ង ​ដែ​លទ្រ​​ង់បា​ន​ប្រ​ទាន​តា​ម​រ​យៈ​ព្រះ​គ្រីស្ទ។–Dennis Fisher

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles