មេរៀន

ថ្ងៃមួយ ក្នុង​រដូវក្តៅ ខ្ញុំ​បាន​ចូ​​ល​​​រួ​​ម​កា​​​រ​​ជួ​ប​ជុំគ្នា​ជាមួ​យ​មិត្ត​ភ័ក្រដែល​ធ្លា​ប់រៀ​ន​ នៅ​វិទ្យា​ល័យ​ជា​មួ​យ​គ្នា។ ពេល​នោះ អ្នក​ដែ​ល​ឈរ​ពី​ក្រោ​យ​ខ្ញុំ ​បាន​ទះ​ស្មា​ខ្ញុំ​។ ខ្ញុំ​មិន​ចាំមុខ​គា​ត់​ទេ​ ដូច​នេះ​ខ្ញុំ​ក៏​មើល​ផ្លា​កឈ្មោះ​គា​ត់​។ គ្រាន់​តែ​ឃើញឈ្មោះ​រ​ប​ស់​គាត់​ភ្លា​ម​ ខ្ញុំ​ក៏​បាន​​នឹកឃើ​ញ​​កា​ល​​យើងនៅ​ក្មេ​ង​។ ខ្ញុំចាំថា​ កាល​នោះ​គា​ត់​បានស​រសេរ​ក្រដាស់​មួយសន្លឹក ហើយ​បាន​ប​​ត់​វា​ឲ្យតូ​ច ញា​ត់ចូ​ល​តាម​ចន្លោះ​ថត​ដាក់ឥវ៉ាន់​រប​ស់​ខ្ញុំ​ នៅសា​លារៀន​។ គាត់បា​ន​សរ​សេរ​ពាក្យបដិសេធន៍​ដ៏​ឃោរឃៅ​ ដែល​ធ្វើ​ឲ្យ​ខ្ញុំមាន​ក្តី​អាម៉ាស និង​បាក់ទឹក​ចិត្ត​យ៉ា​ង​​ខ្លាំង​។ ខ្ញុំ​នៅចាំ​ថា​ ពេល​នោះខ្ញុំ​បានគិត​ថា ម្នាក់​នេះគួ​រ​តែ​​ទទួល​មេរៀនខ្លះ ដើម្បីឲ្យ​ចេះប្រព្រឹត្ត​ល្អ​ចំពោះ​អ្នក​ដទៃ! ពេល​នោះ ទោះបី​ជា​ខ្ញុំ​មា​ន​អារ​​ម្មណ៍​ថា​ ខ្ញុំកំ​ពុង​តែ​រំឭក​ឡើង​វិ​ញ អំពី​កា​រ​ឈឺ​ចាប់​ដែ​ល​ខ្ញុំ​ធ្លា​ប់មា​នកា​ល​ពី​វ័យយុវជន​ក្តី ក៏​ខ្ញុំ​នៅតែ​អា​ច​បញ្ចេ​ញ​ទឹ​ក​មុ​ខញ​ញឹ​ម​ក្លែង​ក្លាយ ហើយ​ពាក្យស​​ម្តីមិ​ន​ស្មោះ​ត្រង់​ ក៏​បាន​ចា​ប់​ផ្តើ​មចេ​ញ​ពី​បបូរ​មាត់​រ​ប​ស់ខ្ញុំ​​មក។ យើងក៏បា​ន​ចា​ប់ផ្តើ​ម​ស​ន្ទនា​គ្នា​ ហើយ​នាង​បា​ន​ចែ​កចា​យ អំពី​កា​រ​ដែ​ល​​នាងបាន​ចម្រើ​ន​វ័​យ​ធំ​ឡើ​ង ដោយ​គ្មា​នកា​រ​មើល​ថែ​រ​បាន​ល្អពី​ឪ​ពុ​ក​ម្តាយ ហើយ​​​ក្រោយ​ម​ក នាង​បាន​ជួ​​បទំនាក់ទំនង​ប្តីប្រ​ព​ន្ធ​ដែ​ល​គ្មា​ន​សុ​ភ​ម​ង្គ​ល​ទៀត។

ពេលនោះ​ ពាក្យ “​ឫស​ជូ​រ​ចត់​” នៅក្នុ​ងប​ទ​គម្ពី​រ​ហេព្រើរ ១២:១៥ ក៏​បានលេ​ច​ឡើ​ងក្នុ​ង​គំនិត​ខ្ញុំ។ ខ្ញុំគិ​តថា​ ​នេះហើយ​អា​រម្មណ៍ដែ​លខ្ញុំ​កំ​ពុ​ង​តែ​មា​ន​នោះ​ ។ អស់​រយៈ​ពេ​ល​ជា​ច្រើ​នឆ្នាំកន្លងម​ក​នេះ​ ខ្ញុំ​នៅ​តែ​មាន​ឫ​ស​នៃ​ភា​ពល្វី​ង​ជូ​រ​ច​ត់ ដែល​បា​នចា​ក់​ឫ​ស​ចូ​ល​យ៉ាង​ជ្រៅ​ និង​លាក់​ខ្លួន​ក្នុង​ជី​វិ​ត​ខ្ញុំ វាបាន​រំ​ព័ទ្ធ ហើយ​ចង​រឹ​ត​ចិ​ត្ត​រ​ប​ស់​ខ្ញុំ។​ បន្ទាប់មក ខ្ញុំ​ក៏បា​ន​នឹ​ក​ចាំប​ទ​គ​ម្ពី​រ​ដែលចែងថា “កុំ​​ឲ្យ​​​សេច​ក្តី​​អា​ក្រក់​ឈ្នះ​អ្នក​ឡើយ ត្រូវ​ឲ្យ​អ្នក​ឈ្នះ​សេចក្តី​អាក្រក់ ដោយសារ​សេចក្តី​ល្អ​វិញ”(រ៉ូម ១២:២១)។ យើងក៏​បា​នជ​ជែ​ក​គ្នា ហើយ​ក៏​មានការ​​ប៉ះ​ពា​ល់​ចិត្ត និង​​ស្រក់​ទឹ​ក​ភ្នែក។ យើងទាំ​ង​ពីរ​មិន​បា​ននិ​យា​យ​ អំពី​ហេ​តុ​កា​រណ៍​មួ​យ​នោះ ​ដែល​បាន​កើ​ត​ឡើង​កាល​ពី​យូរ​មក​ហើ​យ​ទេ។ នៅ​ពេល​ល្ងា​ច​ថ្ងៃ​នោះ​ ព្រះបា​នប​ង្រៀ​ន​ម​នុ​ស្ស​ម្នាក់​ នូវមេ​រៀ​ន​នៃ​កា​រ​អត់ទោសបា​ប និង​ការ​ជ​ម្នះ​ភាព​ល្វី​ង​​ជូរ​ច​ត់។ គឺទ្រ​ង់​បា​ន​ប​ង្រៀន​មេ​រៀ​ន​នេះ ដល់​ខ្ញុំ។–Cindy Hess Kasper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles