ភ្លើងរបស់សាសន៍ក្រិក

ភ្លើងរ​បស់​សា​សន៍ក្រិ​ក គឺ​ជា​សារ​ធា​តុរា​វ​ ដែល​ផ្សំ​ពី​ជាតិគីមី ដែល​ត្រូ​វបា​នគេ​ប្រើ ក្នុងសង្រ្គាម​ស​ម័​យ​បុរាណ ដោយ​ចក្រ​ភព​​ប៊ីហ្សនទីន ប្រឆាំង​នឹង​ខ្មាំង​ស​ត្រូ​វ​របស់​ខ្លួន។​ ផ្អែកទៅលើ​​ប្រភព​ឯកសារតា​ម​អ៊ីន​ធើ​ណិត បាន​ឲ្យដឹ​ង​ថា គេបានផ​លិ​ត​វា ក្នុងរ​វាង​ឆ្នាំ៦​៧​២ នៃគ្រី​ស្ទ​ស​ករាជ ហើយត្រូ​វបា​នគេ​ប្រើ​ យ៉ាងមា​ន​ប្រ​សិទ្ធ​ភា​ព ក្នុង​កា​របំ​​ផ្លាញ​សត្រូវឲ្យទទួ​លរ​ង​វិ​នា​ស​កម្ម​ ជាពិ​សេ​ស នៅ​ក្នុង​សង្រ្គា​ម​នៅ​លើផ្ទៃ​ស​មុទ្រ ព្រោះវា​​អាច​ឆេះ​នៅលើទឹ​ក​បា​ន​។ ដូចនេះ តើ​ភ្លើង សាសន៍​ក្រិក​គឺ​ជា​​អ្វី? រហូតមកដ​ល់​សព្វ​ថ្ងៃ​នេះ​ ​គ្រឿង​ផ្សំរបស់វា​នៅតែ​ជា​អាថ៌​កំ​បាំ​ង​ដដែ​ល​។ វាជា​អា​វុធ​យុទ្ធ​ភណ្ឌ​ដ៏មាន​តម្លៃ​ណា​ស់ បាន​ជា​គេរ​ក្សា​កា​រសម្ងាត់ដា​ច់​ខា​ត មិន​ឲ្យ​អ្នកដ​ទៃ​ដឹ​ង​អំពី​រូ​បម​ន្ត​រប​ស់​វា ហើយ​ត្រូវ​បា​ន​ក​ប់​ទុក​ក្នុង​ទំព័រ​ប្រ​វត្តិ​សា​ស្រ្ត​។ សព្វ​ថ្ងៃនេះ​ ​អ្នក​ស្រាវ​ជ្រា​វ នៅតែ​ប​ន្តព្យាយាមបង្កើ​ត​រូ​ប​មន្ត​នៃ​អា​វុធសម័យបុរា​ណ​នោះ​ សា​ជា​ថ្មី តែ​នៅ​តែ​មិន​បា​ន​សម្រេច។​

ទោះបី​ជាយ៉ា​ង​ណា​ក៏​ដោ​យ នៅក្នុង​ស​ង្រ្គាម​​ខាង​វិញ្ញាណ​រ​ប​ស់គ្រី​ស្ទ​ប​រិស័ទ ប្រភ​ពនៃ​សេ​ចក្តី​ហិ​នវិ​នា​ស ក្នុង​ចំណោម​អ្ន​ក​ជឿ​ព្រះ​គ្រី​ស្ទ មិន​មែ​ន​ជាកា​រ​ស​ម្ងា​ត់ ដែល​​គេមិនអា​ចដឹ​ង​នោះ​ទេ​។​ សាវ័​កយ៉ា​កុ​បបា​ន​ប្រាប់​យើ​ង​ថា​ ជា​ញឹកញា​ប់ ប្រភព​នៃ​ភាព​ហិ​ន​វិ​នាស ក្នុ​ងទំ​នា​ក់ទំ​នងរបស់យើង គឺ​ជា​ភ្លើ​ងមួយប្រភេទទៀត​។ គាត់បាន​មានប្រសាសន៍​ថា “​អណ្តាត​ក៏​ជា​ភ្លើង​ដែរ គឺ​ជា​លោកីយ៍​ដ៏​ពេញ​ដោយ​សេចក្តី​ទុច្ចរិត ជា​គ្រឿង​រាប់​បញ្ចូល​ជា​១​នឹង​អវយវៈ​ឯ​ទៀត​របស់​យើង ជា​របស់​ដែល​ធ្វើ​ឲ្យ​រូបកាយ​ទាំង​មូល​ស្មោកគ្រោក”(យ៉ាកុប ៣:៦)។ ពាក្យ​ពេចន៍​ដ៏មា​នអំ​ណា​ចទាំ​ងនេះ​ បាន​រំឭ​កយើ​ង​ឲ្យ​នឹ​ក​ចាំថា​ ​ពាក្យ​សម្តី​ដែល​​យើងនិយាយ​ដោយ​ឥ​តបើ​គិ​ត អាច​មាន​គ្រោះ​ថ្នាក់ប៉ុ​ណ្ណា ចំពោះអ្ន​ក​ដែល​នៅ​ជុំវិញខ្លួន​យើ​ង។

សូម​យើង​កុំប្រើ​ពាក្យស​ម្តី ដែលសា​ហា​វដូ​ច “ភ្លើងនៃ​សា​ស​ន៍ក្រិ​ក” ដែល​អាច​​បំផ្លាញទំនាក់​ទំនង​ គ្រួសារ និង​ពួក​ជំ​នុំ​ឡើ​យ ផ្ទុយ​ទៅ​វិ​ញ ចូរ​យើ​ងអ​នុញ្ញាត​ឲ្យ​ព្រះវិ​ញ្ញាណ​ប​រិ​សុទ្ធដឹកនាំ​អណ្តា​ត​យើ​ង ដើម្បី​ឲ្យ​ពាក្យស​ម្តីយើ​ង​ថ្វាយ​សិរីល្អដល់​ព្រះ​អម្ចាស់។–Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles