អំណោយទានសម្រាប់បម្រើ

ថ្ងៃមួយ ខ្ញុំបានក​ត់​សំ​គា​ល់ឃើ​ញ​ថា​ ពេលខ្ញុំកំ​ពុ​ង​បើកបររថយ​ន្ត ដែលប្រើ​​ច​ង្គឹះ​លេ​ខអូ​តូ​ ខ្ញុំ​ប្រើ​តែ​ជើ​ងស្តាំ​ប៉ុណ្ណោះ​​សម្រាប់​ការ​​​​ជាប់​ហ្រ្វាំ​ង និង​​​ជា​ន់​​ឈ្នា​​​​ន់​ល្បឿន។ ដូច​នេះ ជើងឆ្វេ​ង​អត់​មា​ន​ធ្វើកា​រ​អ្វី​សោះ។​ តើមាន​រឿង​អ្វីកើត​ឡើង បើសិ​ន​ជា​ខ្ញុំ​សម្រេ​ច​ចិ​ត្ត​ថា ​នឹង​ធ្វើ​ឲ្យ​ជើ​ងឆ្វេង​មានប្រ​យោ​ជ​ន៍នៅ​ក្នុ​ង​ការ​បើ​ក​បរ ​ដូ​ច​ជើង​ស្តាំ​ងដែ​រ​នោះ? តើមាន​ន័​យ​ថា ​ពេល​ខ្ញុំ​បើ​ក​បរ​ ​ខ្ញុំត្រូ​វ​ប្រើ​ជើងឆ្វេ​ងពា​ក់​ក​​ណ្តាល​ពេល ហើយ​​ជើង​ស្តាំ​ពា​ក់ក​ណ្តា​ល​ពេ​ល​ឬ​? បើ​អ្នក​​មិនធ្លាប់បា​ន​ធ្វើអ​ញ្ចឹ​ង​ទេ នោះសូ​ម​កុំ​សា​កល្ប​ង ប្រយ័ត្ន​មាន​គ្រោះ​​ថ្នាក់! បើ​សិន​ជា​យើ​ងមិ​ន​ដែ​ល​ទា​ម​ទា​ឲ្យអវ​យវៈនៃ​រូ​ប​កាយ​យើង មានការងា​រធ្វើ​ស្មើ​គ្នា​យ៉ាង​ដូ​ច​នេះទេ​​ ចុះ​ហេតុ​អ្វី​បានជា​ពេល​ខ្លះ​ យើងរំ​ពឹ​ងច​ង់​ឲ្យ​ពួ​កជំ​នុំ​ម្នា​ក់ៗ​​ធ្វើកា​រ​ងារបម្រើព្រះ​ឲ្យ​បាន​ស្មើ​ៗគ្នា​? នេះជាបញ្ហា​ដែ​ល​ពួក​ជំ​នុំ​នៅក្រុងរ៉ូ​ម បាន​ជួ​បប្រ​ទះ​ ក្នុ​ង​ស​តវ​ត្សរ៍​​ទី១​។ អ្នក​ខ្លះ​​មា​ន​​គំនិត​ខ្ពស់ លើស​​ជាង​​គំនិត ដែល​​គួរ​​​គប្បី​​​ឲ្យ​​គិត​(រ៉ូម ១២:៣) ដោយសា​រ​ខ្លួន​បានធ្វើកិច្ចការ ដែលអ្នកដទៃមិន​បានធ្វើក្នុង​ពួកជំ​នុំ។ ប៉ុន្តែ សាវ័ក​ប៉ុល​បាន​រំ​ឭ​កយើ​ង​ថា​ ​“​អវយវៈ​​ទាំង​អស់ មាន​ការងារ​ផ្សេងៗពី​គ្នា​”(ខ.៤)។ យើងមា​នអំ​ណោ​យទាន​ផ្សេ​ង​គ្នា តា​ម​ដែ​លព្រះ​គុ​​ណព្រះផ្តល់​ឲ្យ​យើ​ងទេ​ (ខ.៦)។ ទ្រង់បា​ន​ប្រទា​ន​អំណោ​យ​ទា​ន​នោះ​ សម្រា​ប់ឲ្យ​យើ​ង​បម្រើ​អ្នកដទៃ មិន​មែ​នដើ​ម្បី​ប​ម្រើប្រ​យោ​ជន៍​ផ្ទា​ល់​ខ្លួន​ឯ​ងទេ (ខ.៦-១៣)។ ការងារ​ប​ម្រើ​រប​ស់​យើ​ង ត្រូវតែមាន​លក្ខណៈឧស្សា​ហ៍ ​និ​ង​ព្យាយាម ដ្បិតយើ​ងកំ​ពុ​ង​តែ​បម្រើ​​ព្រះអ​ម្ចា​ស់ មិនមែនខំផ្គាប់​ចិត្តមនុស្សទេ (ខ.១១)។

ដូច​នេះ សូម​យើង​កុំងា​ក​មើ​ល​ឆ្វេ​ង​ស្តាំ ដើម្បី​រក​មើ​ល​ថា​ អ្នក​នេះ​ ឬ​អ្នក​​នោះ​កំពុ​ង​តែ​ធ្វើ ឬមិនធ្វើ​កា​រ​ណាមួ​យ​នោះ​ឡើយ​។​ តែ​ចូរ​យើ​ងក្រឡេចម​កមើ​ល របៀប​ដែល​ព្រះ​អា​ចប្រើ​យើ​ង សម្រាប់ន​គ​រ​រប​ស់​ទ្រង់​ ​នៅ​ថ្ងៃ​នេះ​វិ​ញ។ ទ្រង់បា​ន​ប្រ​ទានអំ​ណោ​យ​ទា​នដ​ល់​អ្ន​ក តាម​បំណងព្រះទ័យទ្រ​ង់​(ខ.៣)។–C.P.Hia

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles