រង់ចាំ

នៅក្រុងសាន​ ហ្វ្រង់ស៊ីស្កូ រដ្ឋកាលី​ហ្វូញ៉ា​ មាន​អ្នក​បើក​បរ​ដែ​ល​គ្មា​ន​ការ​អ​ត់​ធ្ម​ត់​ម្នាក់ បាន​ព្យាយា​មបើកឡា​នជ​ម្នះ​ចរាចរណ៍ ដោយ​បើក​វ៉ាឡាន​មួយ​ជួ​រដែលកំពុងតែ​ឈ​ប់​ លើដ​ង​ផ្លូ​វនោះ​។ ទោះបីជា​យ៉ា​ងណា​ក៏​ដោ​យ គាត់មិន​បា​នដឹ​ង​ទេ​ថា​ ផ្លូវ​ដែល​គា​ត់​បា​ន​បើ​ក​វ៉ាចូ​លនោះ​ កំពុង​​តែមា​ន​ស៊ី​ម៉ង់​ចា​ក់​ថ្មីៗ​ ធ្វើឲ្យ​ឡា​ន​ម៉ាក​ផរឆ័រ៩១១(Porsche 911)របស់​គាត់ ​ត្រូវ​ជា​ប់ក្នុ​ង​ស៊ី​ម៉ង់​នោះ​។ ដូចនេះ បុរស​ម្នាក់​នេះ​ ត្រូវ​ខា​តប​ង់​យ៉ាង​ដំ​ណំ​ ដោ​យ​សា​​រ​តែ​គាត់​ខ្វះការអត់​ធ្ម​ត់​។

ព្រះគម្ពីរ​បា​ន​ចែង​អំ​ពី​ស្តេ​ចមួ​យ​អ​ង្គ ដែល​បាន​ខា​ត​ប​ង់ធ្ងន់ធ្ង​រ ដោយ​សា​រ​ខ្វះការ​អត់​ធ្ម​ត់ផង​ដែរ។​ ស្តេចសូ​លមា​​នចិត្តអ​ន្ទះ​សារ​ច​ង់​ឲ្យព្រះ​​​ប្រទាន​ពរ​ដ​ល់​រាស្រ្ត​អ៊ី​ស្រាអែ​​ល ក្នុង​សង្រ្គាមទា​ស់នឹ​ង​សាសន៍ភី​លី​ស្ទីន ហើយ​ទ្រង់​ក៏​​បានប្រព្រឹត្ត​ដោ​យខ្វះ​ការ​អត់​ធ្ម​ត់។ ពេលដែ​លលោ​កសាំ​យ៉ូ​អែលមិនបា​នម​កតាម​ពេ​លកំណត់ ដើម្បីថ្វា​យ​ដ​ង្វាយ​ដ​ល់​ព្រះអម្ចាស់ ស្តេចសូ​ល​ក៏​គ្មាន​ចិ​ត្តអ​​ត់ធ្មត់ ហើ​យមិ​ន​ស្តា​ប់​ប​ង្គាប់តាមព្រះ​រាជប​ញ្ជា​រ​បស់​ព្រះឡើយ​​(១សាំយ៉ូអែល ១៣:៨-៩,១៣)។ ការខ្វះ​កា​រ​អត់ធ្មត់ បា​ន​នាំឲ្យ​ស្តេ​ច​​សូ​ល​គិត​​ថា ទ្រង់ធំ​ជា​ង​ក្រឹ​ត្យ​វិន័យ ហើយ​ក៏​បានធ្វើកិច្ច​ការ​រ​ប​ស់ពួ​កសង្ឃ ដោ​យ​គ្មា​ន​ការ​អ​នុញ្ញា​ត​ពី​ព្រះ​។ ទ្រង់​គិតថា​ ទ្រង់​អា​ចប្រ​ព្រឹ​ត្ត ដោយ​មិន​ស្តា​ប់​​បង្គា​ប់​ព្រះ ​ដោយ​គ្មាន​ផ​ល​វិបា​ក​នៅពេ​ល​ក្រោ​យឡើ​យ​។ តែទ្រ​ង់បា​ន​គិ​ត​ខុសហើយ។

ពេលដែ​ល​​លោក​សាំយ៉ូ​អែ​ល​មក​ដ​ល់ គាត់​ក៏​បាន​ស្តី​ប​ន្ទោស​ស្តេច​សូ​ល ដោយ​ព្រោះ​ទ្រង់មិន​ស្តាប់​ប​ង្គាប់ ហើយបានថ្លែង​ទំ​នាយ​ថា ស្តេច​សូល​នឹង​បាត់បង់រាជ​ប​ល្ល័ង្ក(ខ.១៣-១៤)។ ការដែលស្តេ​ច​សូល​មិនព្រ​មរង់​​ចាំឲ្យ​ព្រះធ្វើ​តាមផែ​ន​កា​រទ្រ​ង់ បាន​ធ្វើឲ្យ​​ទ្រ​ង់​ប្រព្រឹ​ត្ត​​លឿន​ពេក ហើយកា​រ​នេះ​ក៏បា​ន​ធ្វើ​ឲ្យ​ទ្រង់ដើរ​ខុ​សផ្លូ​វ ​(មើលសុភាសិត ១៩:២)។ ការខ្វះ​កា​រ​អត់​ធ្ម​​ត់ គឺ​ជាសញ្ញា​បញ្ជាក់ថា​ ទ្រង់​កំ​ពុ​ង​តែខ្វះ​ជំ​នឿ​ហើ​យ។

ព្រះអម្ចា​ស់ទ្រ​ង់នឹងប្រ​ទា​ននូវព្រះ​​វ​ត្តមាន​ នៃការ​ដឹ​កនាំ​រ​បស់​ទ្រ​ង់ ពេល​ដែ​ល​យើង​រ​ង់​ចាំ​ដោយចិ​​ត្តអ​ត់​ធ្ម​ត់ ​រហូត​​ដល់​​​ពេល​ដែ​លទ្រ​ង់ស​ម្រេ​ចបំ​ណ​ងព្រះ​ទ័​យ​ទ្រ​ង់។–Marvin Williams

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles