បុរសល្អម្នាក់

ក្នុងពិ​ធី​រំ​ឭកខួ​បលោ​ក​ជ័ររ៉ល ស្ទីវិន(Jerald Stevens)​ មាន​គ្រូគ​ង្វាល​ម្នាក់​មា​នប្រសា​សន៍ថា​ “លោកជែរី​ជាម​នុស្ស​ល្អ”។ “គាត់​ស្រឡាញ់​គ្រួសា​រ​គា​ត់។ គាត់ស្មោះ​ត្រង់​ចំ​ពោះ​ភ​រិយា​របស់គាត់។ គាត់​បម្រើ​ប្រទេ​សជា​តិ ក្នុ​ងជួ​រ​កង​ទ័ព។​ គាត់​ជា​ឪពុក និងជា​​ជីតាដ៏​ល្អ​ប្រ​សើរ មិន​តែ​ប៉ុណ្ណោះ គាត់​ជា​មិត្ត​ភ័ក្រ​ដ៏​ឧត្តុងឧត្តម្ភ”។

ប៉ុន្តែ លោក​គ្រូគ​ង្វា​លបា​ន​ប​ន្តប្រា​ប់​មិត្តភ័ក្រ និង​ក្រុម​គ្រួសារ ដែល​កំពុ​ងជួ​ប​ជុំ​នៅទីនោះ​ថា​ ការ​រស់​នៅបា​ន​ល្អ និង​ការ​ប្រព្រឹត្ត​ល្អ រប​ស់លោក​ជែរី មិន​អា​ច​គ្រប់គ្រាន់​ល្មម នឹងឲ្យ​គាត់​ចូ​ល​ន​គរ​ស្ថា​ន​សួគ៌​បា​ន​ឡើយ។ ហើយ​លោក​ជែរីក៏​អាច​​និយាយអ​ញ្ចឹ​ង​ខ្លួន​ឯ​ង​ដែរ!

លោក​ជែរី​ជឿពា​ក្យ​ ដែល​បាន​ក​ត់​ក្នុ​ងប​​ទគម្ពីរ ដែលបា​នចែ​ង​ថា ​“ពីព្រោះ​គ្រប់​គ្នា​បា​ន​ធ្វើបា​ប​ ហើយ​ខ្វះ​មិន​​ដល់សិរី​ល្អនៃ​ព្រះ​”(រ៉ូម ៣:២៣) និង​ខ​គ​ម្ពីរដែ​លចែ​ង​ថា​ “ដ្បិតឈ្នួលនៃ​អំពើ​បា​ប នោះជា​សេចក្តី​ស្លាប់”(រ៉ូម ៦:២៣)។ ដូច្នេះ ជោគ​វាសនា​ចុង​ក្រោយ​ដ៏​អស់​កល្ប​ជា​និច្ច របស់​លោក​ជែរី មិន​មែន​ស្ថិត​នៅ​លើ ថាតើគា​ត់​រ​ស់​នៅបា​​​នល្អកម្រិតណា​ឡើ​យ ​តែផ្អែ​ក​ទាំង​ស្រុ​ង​ទៅ​លើ​ ការដែ​ល​ព្រះ​គ្រី​ស្ទបា​ន​សុ​គ​ត​ជំនួ​ស​គា​ត់ ​ដើម្បី​​បង់ថ្លៃលោះ​បាប​នៅ​លើ​ឈើឆ្កា​ង​។ លោកជែរី​​ជឿថា​ ​ ​យើងម្នា​ក់​​​ៗ​​ត្រូ​​វ​តែ​​ទ​ទួលអំណោយ ដោយ​ឥត​គិតថ្លៃ​ម​ក​ពី​ព្រះ ដោយ​ផ្ទាល់​ខ្លួ​ន ដែល​ជាជី​វិត​អស់​ក​ល្ប​ជា​និច្ច ក្នុង​អង្គ​ព្រះគ្រី​ស្ទ​យេស៊ូវ ដ៏​ជាព្រះ​អម្ចាស់​នៃ​យើង​(៦:២៣)។

លោកជែ​រីជា​ម​នុ​ស្ស​ល្អ​ម្នា​ក់ តែធ្វើ​យ៉ា​ង​ណា​ ក៏នៅ​តែ​មិ​ន​ល្អគ្រ​ប់​គ្រា​ន់ឡើ​យ​។ ហើយ​យើង​ក៏​មិន​អា​ច​ល្អ​គ្រ​ប់គ្រា​ន់ដែរ។​ ដ្បិតអ្ន​ករាល់​គ្នាបា​ន​សង្រ្គោះ ដោយសា​រសេ​ចក្តី​ជំ​នឿ ហើយ​សេច​ក្តីនោះក៏​មិ​នមែ​នកើ​ត​ម​ក ពី​ការ​​ខំប្រព្រឹត្តល្អរប​ស់យើ​ងឡើ​យ តែគឺ​​ជា “អំណោយ​ទាន” របស់​ព្រះវិញ(អេភេសូរ ២:៨)។

“សូមអ​រព្រះ​គុណ​ដ​ល់ព្រះអ​ង្គ ដោយ​ព្រោះអំ​ណោយ​ទាន​ទ្រង់​ដ៏​រកថ្លែ​ងពុំ​បា​ន”(២កូរិនថូស ៩:១៥)។–Cindy Hess Kasper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles