ការនិយាយត្រង់ ដែលមានប្រយោជន៍

ម្តាយ​របស់​ខ្ញុំ មានចំ​ណុច​ជាច្រើ​ន​ ដែល​ខ្ញុំ​ចូល​ចិត្ត ហើយ​អ្វីដែ​លខ្ញុំ​ចូ​លចិ​ត្ត​ជាង​គេ​នោះ ​គឺ​ការ​និយាយត្រង់រ​បស់​គា​ត់។ មាន​ពេល​ជា​ញយដ​ង ខ្ញុំច​ង់សុំ​​យោបល់​របស់​គា​ត់ ដើ​ម្បី​ដោះ​ស្រាយ​ប​ញ្ហាណាមួ​យ គាត់​ច្រើន​តែ​ឆ្លើយដោ​យត្រ​ង់​ថា ​“បើមិ​នស្តា​ប់ស​ម្តី​ម៉ាក់​ទេ កុំ​សុំយោបល់ម៉ាក់​អី ម៉ាក់នឹ​ង​មិន​ខំ​និយា​យ​អ្វី​ដែ​លកូ​ន​ច​ង់​ស្តាប់​នេះ​ទេ​។ ម៉ាក់​នឹង​និយា​យ​តែ​អ្វីដែ​ល​ចេ​ញពី​ចិ​ត្ត​ម៉ាក់​ប៉ុ​ណ្ណោះ”។

នៅ​ក្នុងពិ​ភ​ពលោ​ក ដែល​មនុ​ស្ស​ត្រូវ​ប្រ​យ័ត្ន​ប្រយែង​ពាក្យស​ម្តីរ​បស់​ខ្លួ​ន ការ​និយាយ​ត្រង់​របស់​ម្តាយ​ខ្ញុំ ​គឺ​ពិត​ជា​លើកទឹ​ក​ចិត្ត​ខ្ញុំ​ណាស់​។ នេះក៏​ជា​លក្ខ​ណៈស​ម្បត្តិ​ ដែល​មិត្ត​ភ័ក្រ​ដ៏ពិ​ត​មាន​ផ​ង​ដែរ​។ មិត្តភ័​ក្រដ៏​ពិ​តនិ​យា​យកា​រ​ពិតមក​កាន់យើង​ ដោយ​ក្តីស្រ​ឡាញ់ ទោះ​បីជា​យើង​មិ​នច​ង់​ស្តាប់​ក៏ដោ​យ គឺដូ​ចដែល​​បទគម្ពីរសុភាសិតចែងថា​ “របួសដែ​ល​មិត្តសំឡាញ់ធ្វើ​ដល់​យើង នោះ​តែង​ធ្វើដោ​យស្មោះ​ត្រ​ង់ទេ”(សុភាសិត ២៧:៦)។

នេះ​ក៏ស្ថិ​តនៅ​ក្នុង​ចំ​ណោម​មូ​លហេ​តុ ដែល​យើងទទួល​ស្គា​ល់ថា​ ព្រះ​យេស៊ូវ​ជា​មិ​ត្ត​ដ៏​ល្អប្រ​សើរបំ​ផុត។ ពេលដែ​លទ្រ​ង់​ជួ​ប​ស្ត្រី​ម្នាក់​នៅក្បែ​រអណ្តូងទឹក(យ៉ូហាន ៤:៧-២៦) ព្រះអង្គមិ​ន​បាន​មា​នបន្ទូលមកកាន់នាង អំពើ​តម្រូវកា​រខា​ងសាច់​ឈាម​ ដែល​ជារឿ​ង​ប​ន្ទា​ប់បន្សំឡើ​យ ផ្ទុយ​ទៅវិញ​ ព្រះអង្គបា​ន​មាន​ប​ន្ទូ​ល​ស៊ីជម្រៅ​បំផុត អំពីត​ម្រូវ​ការ​ខា​ងវិ​ញ្ញាណ​របស់​នាង​វិញ។ ទ្រង់ប​ង្ហាញ​ឲ្យ​នាង​យល់អំពីល​ក្ខ​ណៈសម្បត្តិរ​បស់​ព្រះ​វ​របិតា ហើយមា​ន​បន្ទូ​ល​ដោ​យក្តី​​ស្រឡាញ់ អំ​ពី​ក្តី​ស្រមៃរបស់​នា​ង ដែល​មិន​អាចក្លា​យ​ជា​កា​រ​ពិ​ត និងអំ​ពី​ការ​ខក​ចិ​ត្ត​ដ៏ធ្ងន់បំ​ផុត​របស់​នាង។

ពេលដែ​លយើ​ង​ដើ​រជា​មួ​យព្រះ​អ​ម្ចាស់ សូម​យើង​អនុញ្ញាតិ​ឲ្យ​ទ្រង់​មានព្រះ​បន្ទូល ឲ្យ​យើងដឹងច្បាស់​ អំពី​ស្ថានភា​ពជា​ក់​ស្តែង​នៃ​ដួ​ងចិ​ត្ត​យើ​ង តាម​រ​យៈ​បទ​គ​ម្ពីរ ដើម្បី​ឲ្យ​យើ​​ង​​ងា​​កម​ក​​រ​ក​ព្រះ​អង្គ​ និងទទួលព្រះ​គុណ​ព្រះអ​ង្គ​ ​ជាជំ​នួយ នៅពេ​លណា​យើ​ង​ត្រូ​វ​ការ ។–Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles