មិត្តភាព

មិត្ត​ភាព គឺជា​អំណោ​យដ៏​ធំ​បំ​ផុត​ ក្នុង​មួយ​ជីវិ​​ត​មនុស្ស។ មិត្តភ័​ក្រដ៏​ពិ​តខំស្វែ​ង​រ​ករ​បស់​ល្អ​ ដល់មិ​ត្តសំ​ឡាញ់របស់​ខ្លួន ពោល​គឺរ​បស់​ដែល​ល្អបំ​ផុ​ត ដែល​ជា​ការ​ស្គាល់​ព្រះ និង​ការស្រ​ឡាញ់​​ព្រះអ​​ង្គអ​ស់ពី​ចិ​ត្ត អស់ពី​គំនិត និង​អស់​ពីព្រលឹង។ លោក​គ្រូគ​ង្វាល​ជ​ន​ជាតិ​អា​ឡឺ​ម៉​ង់​ម្នាក់​ និង​លោកដេទ្រិច បុនហូហ្វ័រ(Dietrich Bonhoeffer) ដែលបា​ន​ស្លាប់ដោយសា​រការ​បៀ​ត​បៀ​ន បា​នមា​ន​ប្រ​សាស​ន៍​ថា​ “គោលបំណង​ល្អបំ​ផុត ដែល​យើង​មាន​ចំ​ពោះមិ​ត្តភ័​ក្រ​ គឺត្រូវ​ស្របតា​មបំ​ណ​ងព្រះ​​ហប្ញទ័យដែ​លព្រះ​​មាន ​ចំពោះពួក​​គេ”។

ក្នុងព្រះ​គ​ម្ពីរ​ស​ញ្ញា​ចាស់ មិត្តភា​ព​ដែ​លយ៉ូ​ណា​ថាន មានជា​មួយ​ដា​វីឌ​ ជា​គំ​រូនៃ​មិត្ត​ភា​ពដ៏​ពិ​ត​។ នៅ​ពេល​ដាវីឌ​កំពុង​គេច​ខ្លួ​ច ហើយ​លាក់​ខ្លួ​ន​ នៅក្នុង​វាល​​រ​ហោស្ថាន​សី​ភ “ស្តេចសូលទ្រ​ង់បា​ន​ចេញ​ម​ក​រក​ជី​វិត​គា​ត់” (១សំាយូអែល ២៣:១៥)។ យ៉ូណាថាន​ក៏​បា​នចេ​ញ​ទៅព្រៃ​ហូ​រ៉េស​ទៅ​រកដាវីឌ។ ចំណុច​សំខា​ន់​នៃ​សា​ច់​រឿ​ង​​នេះ គឺ​ស្ថិត​នៅ​លើបំណង​ចិត្ត​ ដែល​យ៉ូណា​ថា​ន​មាន​ចំ​ពោះ​ដា​វីឌ ដែ​លបា​ន​ប​ង្ហា​ញចេ​ញ​ តាម​រយៈ​កា​រដែ​ល​គាត់ជួយដា​វីឌ ស្វែង​រក​កម្លាំ​ង​មក​ពី​ព្រះ​អ​ង្គ និង“​ជួ​យ​ចម្រើ​ន​ឲ្យ​​មានសេចក្តី​សង្ឃឹ​ម​ក្នុ​ង​ព្រះឡើង” (ខ.១៦)។

នេះ​ហើយ​ជា ​អត្ថន័​យ​នៃមិត្តភា​ពរ​បស់​គ្រី​ស្ទ​ប​រិស័​ទ​នោះ​។ មិត្ត​ភាព​រ​បស់​គ្រី​ស្ទី​ប​រិស័​ទ​ គឺលើស​ពី​ការ​គិតប្រ​យោជន៍រួ​ម លើសពី​​ការស្រ​ឡាញ់ ភាពឆ្លាតវៃ ហើយ​លើសពី​កា​​រយ​ល់​ចិត្ត និងការសើចសប្បាយជា​មួយ​គ្នា​ ព្រោះគ្រី​ស្ទប​រិស័​ទ​មា​នគោ​ល​បំណ​ង​ដ៏​សំខាន់​បំ​ផុត​ ដែល​ច​ង់​សាបព្រោះព្រះ​ប​ន្ទូល ដែល​នាំមក​នូ​វ​ជីវិតអ​​ស់ក​​ល្បជា​និ​ច្ច ក្នុងជី​វិត​អ្នក​ដ​ទៃ ដោយឲ្យពួ​ក​គេនឹ​កចាំ​ពីប្រាជ្ញារ​បស់​ព្រះ និងធ្វើ​ឲ្យ​មា​នភា​ពស្រ​ស់​ស្រាយ​ ក្នុងវិ​ញ្ញាណរ​ប​ស់​ពួក​​គេ ដោយ​ព្រះ​បន្ទូល​នៃសេចក្តី​ស្រឡាញ់ ហើយ​ជួយ​ឲ្យ​ពួ​កគេ​តោង​ព្រះ​កាន់​តែ​​ខ្លាំង។

ចូរ​អធិ​ស្ឋាន​ឲ្យ​មិត្ត​សំ​ឡា​ញ់រ​ប​ស់​អ្ន​ក​ ហើយ​ទូល​សូ​ម​ឲ្យព្រះប្រ​ទាន​នូ​វព្រះ​ប​ន្ទូល “ដែល​ចំពេល” ដើម្បីជួ​យ​ពួក​គេ​មាន​ក​ម្លាំ​ង​ជា​ថ្មី ពី​ទ្រង់ និង​ពី​ព្រះប​ន្ទូ​លទ្រ​ង់។–David Roper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles