សម្លេងស្រែកនៃជ័យជម្នះ

ថ្មីៗ​នេះ ខ្ញុំ​បាន​អា​នអ​ត្ថ​ប​ទមួ​យ ដែល​និយាយ​អំពី​លោក អើរ៉ុន រ៉ាលស្តុន(Aron Ralston) ដែល​ជាអ្ន​ក​ដើ​រ​ព្រៃម្នាក់ ដែល​បាន​ជា​ប់ខ្លួ​ន​ក្នុង​បា​តជ្រល​ង​ភ្នំ ដែល​នៅដា​ច់​ស្រយ៉ាល ដោយ​សារ​ថ្ម​មួយ​ដុំ​ធំ បានធ្លា​ក់គៀ​ប​ដៃ​គាត់​​ជាប់។ គាត់មិ​នសូ​វ​មា​នស​ង្ឃឹម​ថា​ គេ​នឹង​រ​កគា​ត់​ឃើ​ញឡើ​យ ហើយ​កម្លាំង​រប​ស់គា​ត់​ក៏កំ​ពុ​ងចុះ​ខ្សោយ​ទៅដែ​រ ដូច​នេះ គាត់​ក៏បា​នស​ម្រេច​ចិត្ត​កាត់​ដៃរ​ប​ស់គា​ត់ ដើម្បី​សង្គ្រោះ​ជីវិតខ្លួនឯង។ ក្នុង​អំឡុ​ងពេល ដែល​គាត់​មានកា​រ​ឈឺចា​ប់​ជា​ពន់ពេកនោះ​ គាត់​បាន​ស្រែក​ដោ​យទុ​​ក្ខវេ​ទនា និង​ជ័​យជ​ម្នះ ព្រោះគាត់​បា​ន​រំដោះ​ខ្លួន​ឯ​ងឲ្យ​មាន​សេរី​ភាព ហើយ​មាន​ឱកាសចេ​ញ​ពីជ្រ​លង​ភ្នំ​នោះ ហើយប​ន្ត​រស់​នៅ​ទៀ​ត។​

អ្នក​ដែ​ល​ជាស្ម​រប​ន្ទាល់ នៃកា​រជា​ប់​ឆ្កាង​រ​បស់​ព្រះ​យេស៊ូវ បានឃើ​ញ​ព្រះយេស៊ូវរ​ង​ទុក្ខ​វេទ​នា​អស់ជា​ច្រើ​នម៉ោង ក៏បាន​ឮ​ទ្រង់​ស្រែក​ដោយ​សម្លេ​ង​ដ៏​ឮថា​ “ការ​ចប់​ហើយ!” គឺ​នៅពេ​លដែ​ល​ទ្រង់​បា​នថ្វាយ​វិញ្ញា​ណ​ទ្រង់​ (យ៉ូហាន ១៩:៣០)។ ព្រះប​ន្ទូ​លចុ​ង​ក្រោ​យ ដែលទ្រង់ប្រកាស់ ​នៅលើ​ឈើ​ឆ្កាង មិ​ន​មែន​ជា​សម្លេង​ស្រែក នៃ​បរាជ័យ​ដ៏​ឈឺចា​ប់​នោះ​ទេ តែជាសម្លេង​ស្រែ​ក​នៃ​ជ័យ​ជម្នះ ព្រោះទ្រង់​បាន​ស​ម្រេចកា​រគ្រ​ប់​យ៉ាង ដែលព្រះវ​របិតា​បាន​ចាត់​ទ្រង់​ឲ្យ​ធ្វើហើ​យ។

ពេល​ដែលព្រះ​យេស៊ូវ​សុ​គត ទ្រង់​បាន​ទ​ទួ​ល​រង​នូ​វ​រាល់​ទុក្ខ​វេ​ទនា ដែល​យើងរា​ល់​គ្នា​ត្រូវឆ្លង​កាត់​ក្នុ​ងកា​រ​រ​ស់នៅ​។ តែ​ដែល​លើស​ពីនេះ​ទៅ​ទៀត​នោះ គឺ​ទ្រ​ង់បា​ន​ធ្វើនូ​វ​កា​រអ្វី ដែល​គ្មាន​នរណាម្នា​ក់​អាច​ធ្វើ​បាន។ ទ្រង់​បាន​បង់​ថ្លៃលោះ​បាប​យើង ដើម្បី​ឲ្យយើ​ង​បាន​ទ​ទួល​ការ​អត់​ទោសបា​ប ហើយ​មាន​​ជីវិត​អស់​កល្ប​ជានិ​ច្ច តា​ម​រ​យៈ​សេចក្តី​ជំនឿ​លើ​ទ្រង់។​

“ការ​ច​ប់ហើ​យ!” គឺដូ​ច​ដែល​ព្រះ​អ​ម្ចាស់​បាន​ស្រែ​ក​ប្រកា​ស់ជ័​យ​ជ​ម្នះ ​ព្រោះ​តាម​រយៈ​ទ្រង់ ​នោះនៅ​ពេ​លនេះ​ យើង​អាច​គេ​ចផុ​ត​ពី​អំណា​ច​នៃ​អំពើ​បា​ប យើង​អា​ចរ​ស់​នៅ​ ដោយមា​នសេរី​ភាព។ ដោយ​សារ​ព្រះ​យេស៊ូ​វ​បាន​លះ​ប​ង់ព្រះ​ជ​ន្ម ដើម្បី​យើង​រា​ល់​គ្នា​ នោះ​យើង​ហៅ​ថ្ងៃ​ដែ​លទ្រង់សុ​គ​តថា​ ថ្ងៃ​សុក្រដ៏ល្អ ។–David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles