អ្នកអាចឈ្នះវាបាន

ពេល​ដែល​ខ្ញុំ​ស្តាប់​កា​រផ្សាយពា​ណិជ្ជក​ម្មតា​ម​វិទ្យុ អំពី​​សិក្ខាសា​លា ដែលនឹ​ង​ម​កដល់​ក្នុង​ពេល​ខាង​មុខ ខ្ញុំមាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ អ្នក​ប្រកាស់​អំពី​សិក្ខា​សាលានោះ​ បាន​មាន​ប្រសា​សន៍ថា “អ្នក​អាច​ឈ្នះ​សេចក្តី​ស្លាប់ ​ជារៀង​រ​ហូត! សូ​ម​ចូល​រួម​សិក្ខាសាលាយើ​ង​ខ្ញុំ នោះ​ខ្ញុំនឹ​ងប​ង្ហាញអ្ន​កពី​របៀប​ឈ្នះ​សេចក្តី​ស្លាប់”។ ពេលនោះ​ ខ្ញុំ​ក៏មានចម្ង​ល់មួ​យ​សន្ទុះ អំពី​ការ​ដែល​អ្នក​ប្រ​កាស់​នោះអះ​អាង​ថា គាត់​អាច​ឈ្នះសេ​ចក្តី​ស្លា​ប់ ដូច​នេះ ខ្ញុំច​ង់​ដឹង​ថា គាត់ឈ្នះ​ដោយ​រ​បៀប​ណា​។ ខ្ញុំគិ​ត​ថា ដំណោះស្រា​យ​របស់​គាត់ ​គឺប្រហែល​ជាកា​រត​មអា​ហា​រ ឬ​ហាត់ប្រា​ណ ឬមួ​យ​យ​ករូប​កាយរ​បស់​យើង​ទៅ​ក្លា​សសេឲ្យ​កក​ទេ​ដឹង។ តែ​បន្ទាប់​ពី​ខ្ញុំស្តាប់​បាន​​​យូរបន្តិច ខ្ញុំក៏​បា​នដឹ​ងថា តាម​ពិត​គាត់និ​យាយ​ថា “អ្នកអា​ចឈ្នះ​ការ​ជាប់​បំ​ណល់​ ជា​រៀង​រ​ហូ​ត!”សោះ។​

ទោះ​ជាយ៉ា​ង​ណាក៏ដោ​យ យើង​មាន​ដំ​ណឹង​ដ៏​អ​ស្ចារ្យបំផុត​មួយ ដែល​ថា យើងអាច ឈ្នះ​សេចក្តី​ស្លា​ប់ ព្រោះ​ព្រះយេស៊ូវ​បានស​ងបំ​ណុ​លនៃ​អំ​ពើបា​បយើ​ង​ហើយ!(១កូរិនថូស ១៥:៥៥-៥៧)។ បំណុល​នៃ​អំពើបា​បរ​ប​​ស់យើ​ង បាន​កាត់​ផ្តា​ច់យើ​ង​ចេ​ញពី​ព្រះ​ តែ​ព្រះយេ​ស៊ូវបា​នព្រ​ម​លះ​បង់​ព្រះជន្ម​ទ្រង់ ​ដោយសុ​គត​នៅ​លើ​ឈើ​ឆ្កាង ដើម្បី​បង់​ថ្លៃ​ សម្រាប់​ការ​អ្វីដែ​លយើ​ងបា​ន​ជំ​ពាក់​នោះ។ ពេល​ដែល​នាង​ម៉ា​រា អ្នក​ស្រុក​ម៉ា​ក់ដា​ឡា និង​នាង​ម៉ារា​១​ទៀត បានទៅ​មើល​ផ្នូរ​ នៅថ្ងៃ​ទីបី​ ដើម្បីចាក់ប្រេងក្រអូបពីលើព្រះសពទ្រង់ ស្រាប់​តែមា​នទេ​វតា​មួយ​អង្គ​បា​នប្រា​ប់ពួ​ក​គេ​ថា “​ទ្រង់​មិន​គង់​នៅ​ទី​នេះ​ទេ ដ្បិត​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ ដូច​ជា​ទ្រង់​បាន​មាន​ព្រះបន្ទូល​ទុក”(ម៉ាថាយ ២៨:៦)។ ពួកគេ​​មាន​សេចក្តី​អំណរ​ជា​ខ្លាំង ក៏​រត់​ទៅ​ប្រាប់​ដល់​ពួក​សិស្ស​ទ្រង់។ តែ​កាល​នាង​កំពុង​តែ​ទៅ នោះ​ព្រះយេស៊ូវ​ទ្រង់​យាង​មក​ជួប​​នាង មាន​ព្រះបន្ទូល​ថា “ចូរមានអំណរឡើង!” (ខ.៩)។ ព្រះយេស៊ូវបានមានព្រះជ​ន្មរ​ស់​ឡើ​ង​វិញ​ហើ​យ ហើយអ្នក​ដើ​រ​តា​ម​ទ្រង់ មាន​ហេតុនឹ​ង​អរ​សប្បាយ។

ព្រះ​យេស៊ូវ​បាន​ដក​ទ្រនិច​នៃសេ​ចក្តីស្លា​ប់ចេ​ញហើ​យ (១កូរិនថូស ១៥:៥៥)។ ពេល​នេះ យើងក៏​មា​ន​ជ័​យជ​ន្នះ​ជា​មួយនឹ​ង​ទ្រ​ង់​ផ​ង​ដែរ ដោយ​ជំនឿ​លើ​កា​រ​សុ​គ​ត និង​ការ​​មាន​​ព្រះជ​ន្មឡើងវិ​ញ ដែល​ព្រះ​រា​ជបុ​ត្រា​ទ្រ​ង់​មាន​ ដើម្បី​យើង​រា​ល់​គ្នា។ តា​មរ​​យៈ​ព្រះរា​ជកិច្ច​ដ៏​ល្អឥ​ត​ខ្ចោះរបស់​ព្រះ​យេ​ស៊ូវ នោះយើ​ងអាច​ឈ្នះសេចក្តី​ស្លាប់ ជា​រៀង​រហូត!–Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles