ខ្ញុំ-ស្រ-ឡាញ់…

មាន​ពេល​មួយ ខ្ញុំបា​ន​ទៅ​ក​ន្លែង​អា​ងហែ​ល​ទឹ​ក​សាធារណៈជា​មួ​យស្វា​មី​រប​ស់​ខ្ញុំ។​ ពេល​នោះម​នុស្សម្នាដែល​នៅជុំវិញខ្លួ​ន​យើង បាន​នាំ​គ្នាមើ​លទៅ​លើមេឃ។ មានយន្ត​ហោះតូ​ច​មួយ កំពុង​បញ្ចេញ​ផ្សែង​ដែល​មា​នរា​ង​ដូច​អក្សរ។ ពេល​ដែល​យើ​ង​កំ​ពុង​មើ​ល​យន្ត​ហោះ​នោះ​ អ្នក​បើក​យន្ត​ហោះ​នោះ​បា​ន​ប​ញ្ចេញផ្សែ​ង ជា​អ​ក្ស​រ​ភាសា​អង់​គ្លេស ដែល​ប្រែម​ក​ថា “ខ្ញុំ-ស្រ-ឡាញ់”។ អ្នក​ទស្សនាក៏​បា​នស្មានថា​ ប្រហែលជា​គា​ត់​កំ​ពុង​តែ​សុំ​នា​រី​ណាម្នាក់​រៀប​ការ​ហើយ។ ឬប្រហែល​ជា​មាន​បុ​រ​សដ៏​រ៉ូមិន​ទិ​ច​ម្នាក់ បាន​ឲ្យ​គេ​បើកយន្តហោះ​នេះ​ នៅពេ​ល​ដែ​លគា​ត់​កំ​ពុ​ងឈ​រ​ជា​មួ​យ​មិត្តស្រីរបស់ខ្លួ​ន នៅ​ក្បែ​រប​ន្កាន់​ដៃ ហើ​យនឹ​ង​សុំនាង​រៀប​ការ​ហើយមើ​លទៅ​។ យើងក៏​បា​នប​ន្ត​មើ​លទៅលើ​ទៀ​ត ក៏​ឃើញអក្សរចេ​ញ​ម​កទៀ​ត​ថា​ “​ខ្ញុំ​-ស្រ-ឡាញ់-យេ”។ ភ្លាម​នោះ ​ខ្ញុំក៏​ឮ​​សម្លេ​ងក្មេង​ស្រី​ម្នា​ក់និ​យា​យថា​ ពាក្យ​ចុង​ក្រោយ​នោះ ប្រហែលជា​ ​ឈ្មោះរ​ប​ស់​យេ​ន ឬយេ​ស៊ី​កា​។ អ្នក​បើក​យន្តហោះក៏​ប​ន្តប​ញ្ចេ​ញ​អក្សរ​បន្ទាប់​ទៀ​ត ហើយ​គេ​ក៏​ដឹ​ងថា ឈ្មោះ​នោះជា​ព្រះ​នាមរប​ស់​ព្រះ​យេ​ស៊ូវ​សោះ​។ ដូច​នេះ គាត់ចង់ប្រ​កា​ស់​ប្រាប់​ម​នុ​ស្ស​ជា​ច្រើនឲ្យដឹងថា គាត់​ស្រឡា​ញ់​ព្រះ​យេ​ស៊ូ​វ។

មិត្ត​ភ័ក្រ​រ​បស់​ខ្ញុំ​ម្នា​ក់​ច្រើ​ន​តែបញ្ចប់កា​រ​​អ​ធិស្ឋានរប​ស់គា​ត់ ដោយ​​ពាក្យ​ថា​ “ព្រះ​អម្ចាស់​អើយ ទូលប​ង្គំ​ស្រ​ឡា​ញ់ព្រះ​អ​ង្គ”​​។ គាត់​មាន​ប្រ​សាស​ន៍​ថា​ “ខ្ញុំ​មិន​អា​ច​ឃា​ត់​ខ្លួ​ន​ឯ​ង មិន​ឲ្យ​និយាយថា​ ​ខ្ញុំស្រ​ឡា​ញ់​ទ្រ​ង់​បា​ន​ឡើ​យ ព្រោះ​ទ្រង់​បាន​លះ​ប​ង់​ជា​ច្រើនយ៉ា​ង​នេះ​ស​ម្រា​ប់ខ្ញុំ”។ ត្រង់ចំណុចនេះ​ ក្នុងប​ទ​គម្ពី​រ​រ៉ូម ៦:១-១១ សាវ័ក​ប៉ុល​បា​ន​ប្រា​ប់​យើ​ងអំ​ពី​កា​រ​ដែ​ល​ព្រះយេស៊ូវ​បានធ្វើ​ស​ម្រា​ប់​យើង ដែល​សម​នឹ​ងឲ្យ​យើង​ស្រ​ឡា​ញ់​ទ្រង់​ ដែល​ការ​ទាំ​ង​នោះ​មាន​ដូ​ចជា ការ​ជាប់​ឆ្កាង ការ​បញ្ចុះ​ក្នុ​ង​ផ្នូរ និ​ងកា​រ​មា​ន​ព្រះជ​ន្ម​ឡើ​ង​វិ​ញ។ ដោយសារ​ហេតុ​នេះ​ហើ​យ អ្នក​ដែល​បានជឿ​ព្រះយេ​ស៊ូ​វ នោះ​ក៏មា​ន​ជី​វិត​អ​ស់​ក​ល្ប​ជា​និច្ច(ខ.៤)ផងដែរ យើង​មិ​នចាំ​បា​ច់​ត្រូ​វ​រស់​នៅក្រោមកា​រ​គ្រប់​គ្រ​ង​រ​ប​ស់​អំ​ពើ​បាប ឬ​ការ​ខ្លា​ច​សេ​ច​ក្តី​ស្លា​ប់​ឡើ​យ (ខ.៦,៩) ហើយ​ថ្ងៃ​ណា​មួយ ​យើង​ក៏នឹ​ង​បា​ន​រ​ស់​នៅ​ជាមួយទ្រ​ង់​ជា​រៀ​ងរ​ហូ​ត ក្នុង​នគរ​ស្ថានសួ​គ៌(ខ.៨)។

ដូច​នេះ ​ខ្ញុំ​មិ​ន​ពិ​បាក​នឹង​និ​យា​យថា​ ​“ព្រះយេស៊ូ​វ ​ទូ​លប​ង្គំ​ស្រ​ឡា​ញ់​ព្រះ​អ​ង្គ!”–Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles