ការពារផ្លាកយីហោរបស់អ្នក

មាន​ហាង​លក់​សំលៀក​បំពាក់​ដែល​ពេញ​និយម​មួយ​កន្លែង បាន​តម្រូវ​ឲ្យអ្ន​ក​លក់​របស់​ខ្លួន​ស្លៀក​ពាក់ ដូចរូ​ប​មនុស្ស​ជ័រ ដែលគេ​ដា​ក់​តាំង​បង្ហាញ​ក្នុង​ទូរ​កញ្ចក់ ផ្សាយ​ពាណិជ្ជ​ក​ម្ម​សំលៀក​បំពាក់​រប​ស់​ហា​ងនេះ​។​ គេ​បាន​ហៅវិធី​សា​ស្រ្តនេះ​​ថា​ “ការ​ការ​ពារ​ផ្លាក​យឺ​ហោ”។ គេ​បាន​អនុ​វត្ត​ដូ​ច​នេះ ដោយ​សារ​គេយ​ល់​ថា​ អ្នក​ទិញ​ឥវ៉ាន់​ងាយ​នឹងទិញ​សំលៀក​បំពាក់ ពេល​ដែល​ពួក​គេ​ច​ង់​ឲ្យ​ខ្លួន​មាន​រូបសម្បត្តិ ដូច​មនុស្ស​ស្រស់​ស​ង្ហាដែ​លកំ​ពុង​ស្លៀក​អា​វ​​នោះ។​

នៅ​ក្នុង​វប្ប​ធម៌​ដែលផ្តោ​តទៅ​លើអ​តិថិ​ជន មនុស្ស​យើង​នឹង​ត្រូ​វ​គេ​ល្បួង ឲ្យគិ​ត​ថា​ ខ្លួន​អាច “ទិញ” ការ​ទទួលស្គាល់​ពីអ្នក​ដទៃ ដោយ​ស្លៀក​ពាក់​ខោអា​វ ដូច​អ្នក​ដែល​មាន​សម្រស់។ អ្នក​លក់​សំ​លៀក​បំពាក់ធ្វើ​ឲ្យ​យើងជឿ​ថា អ្នកដទៃ​ពេញ​ចិត្ត​យើង ដោយ​សារ​យើ​ងមា​ន​រូប​សម្បត្តិ​ល្អ។ សម្រាប់​យើង​ដែល​ជា​គ្រីស្ទប​រិស័​ទវិ​ញ ជួន​កា​ល​យើង​ថែមទាំងជឿ​ថា ​យើង​អាច​នាំឲ្យ​គេ​ជឿ​ព្រះ ដោយ​ធ្វើ​ឲ្យ​ខ្លួន​ឯង​មានភា​ព​ទាក់ទា​ញ​ចំពោះលោ​កិយ។ ប៉ុន្តែ ព្រះ​គម្ពី​រ​បា​នចែ​ង​យ៉ា​ង​ច្បាស់ អំពី​​ចំ​ណុ​ចសំ​ខាន់​ៗ​ដែលយើ​ងត្រូ​វ​មា​ន នៅក្នុ​ងការ​នាំគេ​ឲ្យ​ស្គាល់ព្រះ​។ ព្រះ​ទ្រង់​សព្វ​ព្រះទ័យឲ្យ​យើ​ងមា​នលក្ខណៈ​សម្បត្តិដូ​ចព្រះ​យេ​ស៊ូវ។ បាន​សេច​ក្តី​ថា ព្រះយេស៊ូវ​ជា “ផ្លាក​យឺហោ”​របស់​យើង ព្រោះ​ព្រះ​ទ្រង់​បាន​តម្រូ​វ​ឲ្យ​យើ​ង​ត្រឡប់​ដូច​ជា​រូបអ​ង្គ​រ​បស់​ព្រះ​រា​ជ​បុ​ត្រា​ទ្រ​ង់(រ៉ូម ៨:២៩)។ យើង​ទាក់​ទា​ញអ្នកដ​ទៃ ឲ្យ​ទទួ​ល​ជឿ​ព្រះគ្រីស្ទ ពេលដែ​ល​យើង​មាន​អាកប្ប​កិរិយ៉ាដូច​ទ្រង់ ដែល​រួម​មា​ន ចិត្ត​​ក្តួល​​អាណិត សប្បុ​រស សុភាព សំឡូត និង​​ចិ​ត្ត​​អត់​ធ្មត់ (កូល៉ុស ៣:១២) ហើយ​ដែល​សំខាន់​បំផុត​នោះ គឺ​យើង​ត្រូវមា​ន​សេចក្តី​ស្រឡាញ់ (ខ.១៤)។

យើង​មិ​ន​ត្រូវ​ខំដុស​ខាត់ និង​ការ​ពារ​រូប​អង្គ​រ​បស់យើ​ង​នោះទេ​ ផ្ទុយទៅ​វិញ​ យើង​ត្រូវ​ការ​ពារ និង​បង្ហា​ញចេ​ញ​នូ​វរូ​​បអ​ង្គរ​ប​ស់​ព្រះ ​ឲ្យ​គេឃើ​ញតា​ម​រ​យៈកា​រ​ប្រ​ព្រឹត្ត ការនិ​យាយស្តី​ និង​អាកប្បកិរិយ៉ា​រប​ស់យើ​ង ដែលទ្រ​ង់​កំពុ​ង​តែ​ធ្វើឲ្យ​មានភា​ពល្អ​ឥ​តខ្ចោះ​ តា​មរ​យៈព្រះ​គ្រីស្ទ។–Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles