បំពេញឆ្នាំដែលស៊ីបង្ខូច

គ្មាន​នរណា​ម្នាក់​ ដែល​អាច​និយាយថា​ ខ្លួន​មិន​ចេះ​ស្តាយ​ក្រោយនោះឡើ​យ។ ជាញឹ​ក​ញាប់ យើង​បានសម្រេច​ចិត្ត​ដើរ​ផ្លូ​វ​ខុស ដែល​ផ្លូវ​ខ្លះវែ​ង​ជាង​ផ្លូ​វផ្សេ​ង​ទៀត ហើយ​ក៏អាច​បន្តជះ​ឥទ្ធិពល​មក​លើគំ​និត រូប​កាយ និង​វិញ្ញាណ​ក្នុង​រយៈ​ពេ​លយូ​រ​ផងដែ​រ។

មិត្ត​ភ័ក្ររ​បស់​ខ្ញុំ​ម្នា​ក់ បាន​រស់​នៅក្នុង​ជីវិត​ដែល​ញៀនស្រា និងញៀនថ្នាំ អស់​រយៈ​ពេល​ជាច្រើ​ន​ឆ្នាំ។ តែ​ព្រះ​បានធ្វើការ​ដ៏​អ​ស្ចារ្យក្នុ​ងជី​វិតគា​ត់ ហើយ​ថ្មី​ៗនេះ​ គាត់​បាន​ធ្វើ​ពិធីអប​អរ​ការផ្តា​ច់​សារធាតុ​ញៀន អស់​រយៈ​ពេល២៥​ឆ្នាំ។ សព្វ​ថ្ងៃនេះ គាត់​កំពុង​តែមា​នជោ​គជ័យក្នុ​ងមុ​ខជំ​នួញ គាត់​មានភរិយាដែ​ល​មាន​ការ​ប្តូរ​ប្តេជ្ញ ហើយ​កូន​ៗ​របស់​គាត់​ក៏​សុទ្ធ​តែជាអ្ន​កស្រ​ឡាញ់​ព្រះ​យេស៊ូវ។ គាត់​មាន​ចិត្ត​ឆេះ​ឆួល​ចង់ ឈោង​ចាប់​អ្នក​ដទៃ ដែលកំ​ពុង​ជាប់​ខ្លួន​ក្នុងរ​ណ្តៅ​នៃ​ជីវិត ហើយ​គាត់​បាន​បម្រើកា​រ​ជាគ្រូ​បង្រៀន​ផ្ទាល់​ខ្លួន ដែល​មានប្រាជ្ញា និង​សេចក្តី​ស្រឡាញ់ នៅ​ក្នុង​ប្រតិបត្តិការណ៍​សង្រ្គោះជីវិត​ពួក​គេ។​

ព្រះ​មិន​ដែល​បោះប​ង់យើ​ងចោល​ឡើយ! ទោះ​បី​ជា​យើង​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ខុស ក្នុងពេ​លកា​លពី​មុន ដែល​ធ្វើឲ្យ​យើ​ងមា​នវិបត្តិ​សារីក៏ដោយ ក៏​យើង​នៅតែ​អា​ចសម្រេច​ចិត្ត​ជ្រើស​រើស​ផ្លូវ​នៃជី​វិត ក្នុងពេ​ល​ឥឡូវ​នេះ។ យើង​អាច​សម្រេច​ចិត្ត ថា​តើយើ​ង​ត្រូវ​បន្ត​រស់​នៅក្នុង​ជីវិតដែល​ហិនហោ​ច ដោយ​គ្រាន់​តែ​ខំលេប​វិបត្តិ​សារី ឬយើ​ងត្រូ​វរ​ត់ទៅ​រក​ព្រះគ្រីស្ទ ដោយ​ជឿ​ថា ទ្រង់​មាន​ផ្លូវ “នៃ​កា​រ​បំពេញ​ឆ្នាំ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​ស៊ី​បង្ខូច ដោយសត្វកណ្តូប”(យ៉ូអែល ២:២៥)។ ពេល​ដែល​យើងស្វែ​ងរ​កកា​រ​ប្រោសឲ្យ​ជា​​ និង​អំណាច​នៃកា​រ​រំដោះ​របស់​ទ្រង់ ដោយ​ការប្រែចិ​ត្ត​ចេញ​ពីអំ​ពើបា​ប នោះ​យើង​នឹង​បានទទួល​សេចក្តី​មេត្តា​ករុណា​ពី​ទ្រ​ង់មិ​នខាន។​

ទោះបី​ជា​យើ​ង​នៅតែ​ទទួ​ល​ផល​វិបាក ពី​ការ​អ្វីដែ​លយើ​ងបា​ន​ធ្វើពីអតីតកា​​លក៏​ដោយ ក៏យើងនៅ​តែអា​ច​ទុក​ចិ​ត្ត​ថា ព្រះទ្រង់​មា​ន​អនាគត​ដ៏ល្អ​ និងរុ​ងរឿង សម្រាប់​អ្នក​ដែល​ទុក​ចិត្ត​លើទ្រង់!–Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles