ជ្រោយនៃទុក្ខវេទនា

នៅថ្ងៃទី​១០ ខែ​មិថុនា ឆ្នាំ ១៧៧០ សំពៅ​របស់​លោក​ចេមស៍ ឃុគ(James Cook) ដែល​អ្នក​រុក​រក ដែល​មាន​ស​ញ្ជា​តិ​អង់​គ្លេ​ស​ បាន​បើ​កប៉ះ​នឹ​ង​ថ្ម​ប៉ប្រះ​ទឹ​​ក នៅឆ្នេ​រ​ភាព​ខា​ង​ជើង នៃ​ប្រទេស​អូ​ស្រ្តាលី។ គាត់​ក៏បា​ន​​បើកនា​វា​នោះ ងាក​ទៅរ​ក​ទឹ​ក​ជ្រៅវិ​ញ តែ​​គាត់​នៅ​តែ​ប៉ះថ្ម​ប៉​ប្រះ​ទឹកទៀ​ត ហើយ​លើក​នេះកា​រ​ប៉ះទ​ង្គិ​ចស្ទើ​រ​តែ​បាន​ធ្វើ​​ឲ្យ​សំពៅ​​របស់គាតលិ​ច។ បទ​ពិសោធន៍​នេះ​បាន​បណ្តាល​ចិត្ត​លោកឃុ​គ ឲ្យ​សរសេរ នៅ​ក្នុង​សៀ​វ​ភៅកំ​ណ​ត់​ហេតុ​រ​បស់សំពៅនោះ​ថា ​“ខ្ញុំដា​ក់ឈ្មោះ​ទី​តាំងខា​ងជើ​ង​នោះ​ថា​ ជ្រោយទុ​ក្ខវេ​ទ​នា ព្រោះនៅ​ទី​នេះ មាន​កា​រ​លំបា​ក់​គ្រ​ប់​យ៉ាង​កើត​ឡើង”។

មាន​មនុ​ស្ស​ជា​ច្រើ​ន ​បាន​ដក​ពិសោ​ធ​នឹង​កា​រ​លំ​បាក ដែលហា​ក់ដូ​ច​ជា​កា​រចា​ប់​ផ្តើម នៃការ​លំបា​ក​ជា​ច្រើន​ទៀត ដែល​​កើ​តឡើ​ង​ជា​ប​ន្តបន្ទាប់​គ្នា ដែល​មាន​ដូ​ច​ជា ការ​បាត់​​បង់​ការងា​រ ការ​ស្លាប់​រ​ប​ស់ម​នុស្ស​ជា​ទី​ស្រឡាញ់ ការ​លែង​លះទាំង​បង្ខំ ឬកា​រ​មា​នសុ​ខ​ភា​ព​ចុះខ្សោ​យជា​ដើម។​ ទោះ​បីជា​បញ្ហាវិ​បត្តិ​ហាក់​ដូ​ច​ជា “ជ្រោយ​​នៃ​ទុ​ក្ខ​វេ​ទនា” របស់​យើងក៏ដោយ ក៏​ព្រះទ្រង់​នៅ​តែ​មាន​អំ​ណាច​លើទាំ​ង​អ​ស់ ហើយ​ទ្រង់​ពិត​ជា​នៅ​តែ​គ្រ​ប់គ្រ​ង​ស្ថា​ន​កា​រណ៍​រ​ប​ស់​យើង។​ ទ្រង់​​សព្វ​ព្រះ​ទ័​យ​នឹង​ប្រើ​ទុក្ខ​លំបា​ក​របស់យើង ដើម្បី​ឲ្យ​យើង​មា​នភា​ព​សាំ​ថ្នឹក​។ គឺដូចដែលសាវ័ក​យ៉ាកុ​ប​បាន​មា​ន​ប្រ​សាស​ន៍​ថា “បង​​ប្អូន​អើយ កាល​​ណា​​​អ្ន​ក​​​រាល់​​​គ្នា​​មា​ន​​​សេចក្តី​ល្បួង​​ផ្សេងៗ​ នោះ​ត្រូ​វ​រាប់​ជា​សេចក្តី​អំណរ​សព្វ​គ្រប់​វិញ ដោយ​ដឹង​ថា ការ​ល្បង​លមើល​សេចក្តី​ជំនឿ​នៃ​អ្នក​រាល់​គ្នា នោះ​នាំ​បង្កើត​ឲ្យ​មាន​សេចក្តី​ខ្ជាប់​ខ្ជួន”(យ៉ាកុប ១:២-៣)។ “សេចក្តីខ្ជា​ប់ខ្ជួន” គឺមា​ន​ន័​យថា​ ​យើង​នៅ​តែ​មាន​អំ​ណា​ច ឬ​មាន​​សមត្ថ​ភាព​អត់​ធ្ម​ត់​នឹ​ង​កា​រ​លំ​បាក។

ក្នុងពេ​លដែ​លអ្ន​ក​កំ​ពុង​ស្ថិត​នៅ​ ក្នុងកា​រលំ​បា​កដែ​ល​ធ្វើ​ឲ្យ​ជី​វិត​ផ្លា​ស់​ប្រែ នោះ​ចូរ​ចាំ​ថា ព្រះ​ទ្រង់​នៅ​តែធ្វើ​កា​រ​រ​ប​ស់ទ្រ​ង់​។ ទ្រង់​សព្វ​ព្រះ​ទ័​យ​នឹ​ងប្រើ​ប​ទពិ​សោ​ធន៍ នៃ​“ជ្រោយ​នៃ​ទុក្ខវេទនា” រប​ស់អ្ន​ក ដើ​ម្បីស្អា​ង​បុ​គ្គលិ​កល​ក្ខ​ណៈរ​ប​ស់អ្នក​។ ម្យ៉ាង​ទៀត​ ទ្រង់​បាន​ស​ន្យា​ថា​ ព្រះគុណទ្រ​ង់នឹ​ង​ជួ​យ​អ្នក​ (២កូរិនថូស ១២:៩)។–Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles