រឹងមាំតាមរយៈទុក្ខលំបាក

ជា​ញឹក​ញាប់ កម្ម​វិធី​ថ្វា​យ​ប​ង្គំ​ព្រះនៅ​ព្រះ​វិហារ ច្រើន​តែប​ញ្ចប់ ដោយ​ការ​អ​ធិស្ឋា​ន​សូ​មព្រះ​ព​រ។ ហើយ​ការ​អធិ​ស្ឋាន​សូ​មព្រះ​ពរ ដែល​គេប្រើ​ជា​ទូ​ទៅ​នោះ​ គឺជា​កា​រអធិស្ឋាន​តា​ម​លំនាំ​នៃសេ​ច​ក្តីប​ញ្ច​ប់ ក្នុង​សំ​បុត្រ​ទីមួយ​របស់​សាវ័ក​ពេត្រុស ដែល​ចែង​ថា​ “​សូមព្រះ​ទ្រង់​មេត្តា​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ទាំង​ចំរើន​កំឡាំង ហើយ​តាំង​អ្នក​រាល់​គ្នា​ឲ្យ​មាំមួន​ឡើង ក្នុង​ខណៈ​ក្រោយ​ដែល​បាន​រង​ទុក្ខ​បន្តិចហើយ”(១ពេត្រុស ៥:១០)។ តែ​ជួនកា​​ល នៅក្នុងកា​រអ​ធិ​ស្ឋា​ននេះ​ ​គេ​បាន​លុ​ប​ចោល​ឃ្លា​ដែ​ល​ថា “បន្ទាប់ពីអ្នកបា​នរ​ងទុ​ក្ខបន្តិចហើ​យ”។​ តើដោ​យ​សា​មូល​ហេ​តុ​​អ្វី?ប្រហែលមក​ពី​ ការ​និយា​យ​អំ​ពី​ការរង​ទុ​ក្ខ មិន​ពិរោះ​ស្តាប់ហើយ​មើល​ទៅ​។

ទោះ​បីជា​យ៉ា​ង​ណា​ក៏​ដោ​យ ត្រង់ចំ​ណុ​ច​នេះ យើង​មិន​គួ​រ​មាន​កា​រភ្ញា​ក់​ផ្អើ​លឡើ​យ​ ពេ​ល​ដែល​ទុ​ក្ខលំ​បា​កកំ​ពុងកើតមា​នក្នុ​ង​ជី​វិត​យើង។ សាវ័ក​ប៉ុល​បា​ន​ដឹង​យ៉ា​ង​ច្បាស់​ថា​ ការរ​ង​ទុ​ក្ខ​មាន​កា​រ​លំ​បាក​ប៉ុ​ណ្ណា បាន​ជា​គា​ត់ស​រសេរ​ក្នុងសំ​បុត្រ​របស់​គាត់​ថា​ “ឯ​អស់​អ្នក​ណា​ដែល​ចង់​រ​ស់ ដោយ​គោរព​ប្រតិបត្តិ​ដល់​ព្រះគ្រីស្ទយេស៊ូវ នោះ​នឹង​ត្រូវ​មាន​សេចក្តី​បៀត​បៀន​ដែរ”(២ធីម៉ូថេ ៣:១២)។

បើសិន​ជា​យើង​រ​ស់​នៅ​ ដោយ​ការ​ចុះ​ចូ​ល​ព្រះ(​១ពេត្រុស ៥:៦) ហើយ​តយុទ្ធនឹ​ង​អារក្ស (ខ.៩) នោះយើង​អា​ច​រំពឹ​ង​ថា​ គេនឹ​ង​និយា​យប​ង្ខូច​យើ​ង​ គេ​មិន​យ​ល់​អំ​ពី​យើង​ ហើយ​ថែម​ទាំង​កេងចំណេញពី​យើ​ងទៀ​​ត។ តែសា​វ័​ក​ពេត្រុ​ស​បា​ន​មាន​ប្រសា​ស​ន៍​ថា ព្រះ​ទ្រង់មា​ន​គោលបំណងច្បាស់​លា​ស់ ពេល​ដែ​ល​ទ្រង់​អ​នុញ្ញាត​ឲ្យមា​ន​កា​រ​រង​ទុ​ក្ខ​ទាំង​នោះ​កើត​ឡើ​ងចំ​ពោះ​​យើង។ គោលបំ​ណ​ង​រ​ប​ស់ទ្រ​ង់ គឺ​ដើ​ម្បី “ប្រោស​​ឲ្យ​​​អ្ន​ក​​រា​ល់​​គ្នា​​​បាន​​​គ្រ​ប់​​លក្ខណ៍ ទាំង​ចំរើន​កំឡាំង ហើយ​តាំង​អ្នក​រាល់​គ្នា​ឲ្យ​មាំមួន​ឡើង”(ខ.១០)។

ផ្លូវដែល​ព្រះ​ទ្រង់​ដឹ​ក​នាំ​យើង​ ដើម្បី​ឲ្យ​យើង​លូតលា​ស់ខា​ង​វិ​ញ្ញាណ គឺច្រើ​ន​តែ​មា​ន​កា​រឆ្លងកាត់កា​រលំ​បា​ក ប៉ុន្តែ ការ​លំបា​កទាំ​ង​នោះ បានជួ​យធ្វើ​ឲ្យ​យើ​ងមា​ន​ភា​ពរឹងប៉ឹ​ងឡើ​ង ដើម្បី​តយុទ្ធនឹ​ង​ព្យុះ​នៃ​ជីវិ​ត នៅ​ពេល​អ​នា​គត។ សូម​ឲ្យ​ព្រះ​ទ្រ​ង់​ជួ​យឲ្យ​យើ​ង​ មានចិ​ត្ត​ស្មោះ​ត្រង់​ ពេល​ដែលយើ​ង​ព្យា​យា​មរ​ស់​នៅ​ ក្នុងជីវិ​តដែ​ល​ថ្វា​យ​ព្រះ​កិត្តិ​នា​ម​ដ​ល់​ទ្រ​ង់។–C.P.Hia

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles