ត្រូវបានបង្កើតមកយ៉ាងអស្ចារ្យ

កាល​ពីពេ​ល​ថ្មីៗ​នេះ ពេលដែ​លវេ​ជ្ជបណ្ឌិត​ពិនិត្យភ្នែក​រប​ស់​ខ្ញុំ គាត់​បាន​យ​កឧ​បករណ៍​ម្យ៉ាង​ចេញ​មក ដែល​ខ្ញុំ​មិន​ធ្លា​ប់​ឃើ​ញ​ពី​មុ​នម​ក​។ ខ្ញុំ​ក៏​សួរ​គា​ត់​​ថា ឧបករណ៍​នោះ​ជា​ឧ​បក​រ​ណ៍​អ្វីដែ​រ​ គាត់​ក៏ឆ្លើ​យ​ថា​ “ខ្ញុំនឹ​ងប្រើឧបក​រណ៍នេះ​ ​ដើម្បីថ​ត​រូប​ភា​ព ដែលនៅ​ផ្នែ​កខា​ង​ក្រោ​យនៃគ្រាប់​ភ្នែ​ក​រ​បស់​អ្ន​ក”​។ ពេល​នោះ​ ​ខ្ញុំ​មាន​កា​រ​​ស្ងើ​ចស​រសើរចំពោះអ្នក​ដែ​ល​បា​នឆ្នៃប​ង្កើ​តឧ​បករណ៍ ដែល​អាច​ថ​ត​រូបយ៉ាង​ដូច​នេះ​បា​ន​។​ ប៉ុន្តែ ខ្ញុំកា​ន់តែ​កោ​ត​សរ​សើរ​កា​រ​​ដែលវេជ្ជបណ្ឌិ​ត​រូប​នេះ​ អាច​យ​ក​​​រូប​ភា​ព​ដែ​ល​​ថ​ត​បាន​នោះ​​ មក​មើល​​យល់។ គាត់​មាន​ប្រ​សា​សន៍​ថា​ “យើងអា​ច​ប្រ​មូល​ពត៌មានល​ម្អិត​ជា​ច្រើ​ន អំពី​សុ​ខ​ភាព​ជា​ទូ​ទៅ​រប​ស់​អ្នក ដោយ​គ្រាន់​តែមើ​ល​រូ​បខា​ង​ក្រោ​យគ្រាប់​ភ្នែ​ក​រប​ស់​អ្នក​ប៉ុ​​ណ្ណោះ”។

ប្រសាសន៍​រប​ស់​គា​ត់​បា​នធ្វើ​ឲ្យ​ខ្ញុំ​មា​ន​ការ​ភ្ញា​ក់​ផ្អើល។ វាពិត​ជាគួ​រ​ឲ្យ​ក​ត់​សំ​គា​ល់ណា​ស់​ ដែល​គេអា​ច​ពិ​និ​ត្យ​មើលសុខភាពរ​ប​ស់ម​នុ​ស្ស​ម្នាក់​ទាំ​ង​ស្រុ​ង ដោយ​គ្រាន់​តែ​ពិនិត្យមើល​សុ​ខ​ភាព​រ​បស់ភ្នែ​ក។ ដូច​នេះ ព្រះអម្ចា​ស់ពិត​ជា​បា​នយ​ក​ព្រះ​ទ័យទុក​ដា​ក់​​​យ៉ា​ងខ្លាំង នៅ​ក្នុង​កា​រ​ដា​ក់ភា​ព​លម្អិ​តដូ​ច​នេះ​ នៅក្នុងរូ​បកា​យដែ​ល​ទ្រ​ង់បា​នប​ង្កើត! កា​រ​នេះបា​ន​ធ្វើ​ឲ្យខ្ញុំ​នឹ​ក​ចាំ​ អំ​ពី​ប​ន្ទូល​រ​បស់​ស្តេ​ច​ដា​វីឌ ដែល​ជាអ្នកនិពន្ធ​ទំ​នុ​កដំ​កើង ដែល​បាន​ប​ក​ស្រាយ​អំ​ពី​ភា​ពប៉ិ​ន​ប្រ​ស​ប់រ​ប​ស់​ព្រះ​យ៉ា​ងដូ​ច​នេះ​ថា “ទូល​បង្គំ​​នឹ​ង​​អ​រ​​ព្រះ​គុណ​​​ដល់​ទ្រង់ ដ្បិត​ទ្រង់​បាន​បង្កើត​ទូលបង្គំ​មក​យ៉ាង​គួរ​កោត គួរ​អស្ចារ្យ ឯ​ស្នាដៃ​នៃ​ទ្រង់ ក៏​សុទ្ធ​តែ​អស្ចារ្យ​ទាំង​អស់ ព្រលឹង​ទូលបង្គំ​ក៏​ដឹង​ច្បាស់​ហើយ”(ទំនុកដំកើង ១៣៩:១៤)។

ភាព​សាំញុំាដ៏អ​ស្ចា​រ្យនៃ​រូប​កា​យ​រប​ស់យើង​ បាន​ឆ្លុះប​ញ្ចាំង​អំពី​ភា​ព​វ័​យ​ឆ្លាត និង​ប្រា​ជ្ញា​របស់​ព្រះអា​ទិ​ក​រ​ដ៏អ​ស្ចា​រ្យ​នៃយើ​ង​។ ភាព​អស្ចា​រ្យ​នៃ​កា​រ​រច​នា​រប​ស់​ទ្រ​ង់ ​គឺ​មិន​​គ្រាន់​តែ​បាន​ធ្វើ​​ឲ្យយើងស្ងើ​ចស​រ​សើរ​ប៉ុ​ណ្ណោះ​ទេ ​តែថែ​ម​ទាំ​ងនាំ​ឲ្យ​យើ​ងថ្វា​យ​បង្គំ​ទ្រ​ង់​ ដោយ​ហេតុ​ផ​ល​ច្រើ​​ន​រាប់មិនអស់។​–Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles