ម្តងម្នាក់ៗ

លោកអេឌវើត ផេយសិន(Edward Payson) គឺជាគ្រូ​អធិប្បា​យ​ដ៏​ល្បី​ម្នាក់ នៅក្នុ​ងស​ម័យ​មុន។ មាន​ពេល​មួយ មាន​មនុ​ស្ស​តែ​ម្នា​ក់​ប៉ុណ្ណោះ​បា​​ន​មកអង្គុយស្តា​ប់កា​រ​អធិ​ប្បាយរប​ស់គា​ត់ ព្រោះនៅ​ថ្ងៃ​អាទិ​ត្យនោះមាន​ព្យុះប​ក់​បោក​ម​ក។ ជាច្រើ​ន​ខែ​ក្រោ​យ​មក​ បុរសម្នាក់នោះ​ក៏​បា​ន​ជម្រា​ប​គា​ត់​ថា “ខ្ញុំ​ទទួ​ល​កា​រប៉ះ​ពា​ល់​ចិត្ត កាល​ពីថ្ងៃ​នោះ​ ហើយ​ក៏បា​ន​ទ​ទួល​ជឿ​ព្រះ​ស​ង្គ្រោះ។ ដ្បិត​នៅថ្ងៃ​នោះ ពេល​ដែល​លោ​ក​គ្រូអ​ធិ​ប្បា​យអំ​ពី​អំ​ពើបា​ប និងសេចក្តីស​ង្រ្គោះ ខ្ញុំ​ក៏​បាន​ក្រ​ឡេចមើ​ល​ជុំវិ​ញ​ខ្លួ​ន​ខ្ញុំ ​ក្រែង​លោលោក​គ្រូកំ​ពុ​ង​និ​យាយ​សំ​ដៅ​ទៅរ​ក​អ្ន​ក​ផ្សេង ប៉ុន្តែ​ ដោយ សារពេលនោះ​ មា​ន​តែខ្ញុំ​ម្នាក់ដែ​លអ​ង្គុ​យក្នុ​ង​ព្រះ​វិ​ហារ នោះខ្ញុំគ្មាន​ជម្រើ​ស​អ្វី​ក្រៅ​ពី​ទ​ទួលយ​ក​ពាក្យ​គ្រ​ប់​ម៉ាត់​ដែល​លោក​គ្រូអធិប្បាយ ទុក​ដាក់​ក្នុ​ង​ចិត្ត និង​គំនិ​ត​ខ្ញុំតែ​​ម្តង”។

ព្រះទ្រ​ង់ស​ង្រ្គោះ​ម​នុស្ស​ម្ត​ង​ម្នា​ក់​ៗ។ បើអ្ន​ក​មា​ន​ឱកាស​នាំម​នុ​ស្សម្នា​ក់ឲ្យ​ទ​ទួល​ជឿ​ព្រះ​ ការនោះ​ជាក​ន្លែ​ង​បំពេ​ញបេសក​កម្ម​រ​បស់​អ្នក​ហើ​យ។ គឺដូចដែ​លមា​ន​ពា​ក្យស្លោ​ក​មួ​យពោ​ល​ថា “វិញ្ញាណ​នីមួយដែ​លមា​ន​ព្រះ​គ្រីស្ទ​ គឺជា​បេ​សក​ជន ​ហើយវិ​ញ្ញាណ​ដែ​ល​គ្មា​នព្រះ​គ្រី​ស្ទ ជា​កន្លែ​ង​បំ​ពេញ​បេ​សក​ក​ម្ម​ហើ​យ”។

មនុ​ស្សតែ​ម្នា​ក់មិ​ន​អាច​ឈោ​ងចា​ប់​លោកិ​យ​ទាំង​មូ​ល​បាន​ឡើ​យ តែយើ​ង​អាច​​ស្រឡាញ់អ្នកជិ​ត​ខា​ង​យើង​។​ យើ​ង​អា​ចសួ​រ​ថា “តើ​អ្នក​ជិតខាងខ្ញុំជានរ​ណា?” អ្នកជិត​ខា​ង​យើ​ង ជាអ្នកដែ​លយើង​ជួ​បតា​ម​ផ្លូវ។ គឺដូចកា​ល​ដែ​លព្រះ​វិ​ញ្ញា​ណ​នាំលោ​ក​ភី​លីព​ ទៅជួ​បម​នុ​ស្ស​ក​ម្រៀវសាសន៍អេ​ធី​យ៉ូពី​ ​ដែល​កំ​ពុ​ងអា​ន​ព្រះ​គម្ពី​រ ហើ​យត្រូ​វ​កា​រ​ឲ្យន​រ​ណាម្នា​ក់​ជួ​យព​ន្យ​ល់​គា​ត់ (កិច្ចការ ៨:២៦-៣៥)។ ព្រះវិញ្ញាណបាន​ឲ្យ​លោក​ភី​លី​ព​មាន​ពា​ក្យ​ដែល​និ​យា​យត្រូ​វ​ចំ​ណុច ហើយបុរស​កម្រៀ​វ​រូ​បនោះ​ ​ក៏បា​ន​ទ​ទួល​ជឿ​ព្រះ​គ្រី​ស្ទ ​នៅ​​ពេ​ល​​​នោះ​(ខ.៣៧)។

ចូរ​អធិ​ស្ឋា​ន​សូ​មឲ្យ​ព្រះ​ប្រ​ទា​នម​នុ​ស្ស​​ដែល​ទ្រ​ង់បា​ន​រៀ​ប​ចំ។ ទ្រង់នឹ​ង​នាំ​អ្ន​កទៅ​ក​​ន្លែងដែលអ្ន​ក​ត្រូ​វទៅ​ ដោយត្រូ​វ​ពេ​លផ​ង​ ដើម្បី​ឲ្យអ្ន​ក​និ​យាយ​ទៅ​កាន់​អ្ន​ក​នោះ។​ ទ្រង់​នឹង​មា​ន​បន្ទូលតាមរ​យៈ​បបូ​រ​មាត់​រ​ប​ស់​អ្ន​ក​​ ​ធ្វើការតា​មរ​យៈ​ដៃរ​ប​ស់​អ្នក ហើយបំ​ពេ​ញ​បំណ​ង​ព្រះ​ហ​ឫទ័​យដ៏​​ធំ​ នៅ​ក្នុង​ជី​វិត​អ្ន​ក។–David Roper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles