ធូលីដី

ពេលដែលព្រះជ្រើសរើសធូលីដី ដើម្បីបង្កើតអ័ដាំម​ តាមរបៀបដ៏វិចិត្រ(លោកុប្បត្តិ ២:៧) ទ្រង់មិនចាំបាច់បារម្ភថា ទ្រង់នឹងខ្វះធូលីដី ដើម្បីបង្កើតជារូបគាត់ឡើយ។ អ្នកស្រីហាណា ហមស៍(Hannah Holmes) ដែលជាអ្នកនិពន្ធសៀវភៅ ដែលមានចំណងជើងថា អាថ៌កំបាំងនៃជីវិតរបស់ធូលីដី។ គាត់បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ មានធូលីដីនៅវាលរហោស្ថាន បានហុយឡើងទៅលើមេឃ ដែលជាមានទម្ងន់សរុបពី១ ទៅ៣ពាន់លានតោន។ ធូលីដី១ពាន់លានតោន អាចដាក់ក្នុងទូរថភ្លើង១៤លានទូ ដូចនេះ រថភ្លើងមួយនោះត្រូវមានប្រវែងដ៏វែង ដែលអាចរំព័ទខ្សែបន្ទាត់អេក្វាទ័ររបស់ផែនដីបាន៦ជុំ”។​

គ្មាននរណាម្នាក់ចាំបាច់ត្រូវទិញធូលីដីឡើយ ព្រោះយើងម្នាក់ៗសុទ្ធតែមានធូលីដី ដែលលើសពីការចង់បានរបស់យើង។ ក្នុងផ្ទះខ្ញុំមានធូលីដីច្រើនណាស់ ខ្ញុំអាចមិនខ្វល់ពីវា យូរប៉ុណ្ណាក៏បាន។ មូលហេតុនោះគឺ : បើខ្ញុំមិនរំខានវាទេ នោះវាក៏មិនសូវគួរឲ្យចាប់អារម្មណ៍ដែរ។ តែនៅទីបំផុត ធូលីដីនោះក៏កើនឡើងកាន់តែខ្លាំង ធ្វើឲ្យខ្ញុំមិនអាចធ្វើពុតជាមិនអើពើរ នឹងវាបានទៀតឡើយ។ ដូចនេះ ខ្ញុំក៏យកឧបករណ៍បោសសម្អាតរបស់ខ្ញុំចេញមក ហើយចាប់ផ្តើមសម្អាតវា នៅកន្លែងណាដែលមានវា។ ពេលដែលខ្ញុំសម្អាតធូលីដីនោះ ខ្ញុំក៏មើលផ្ទៃដ៏ភ្លឺរលោងរបស់រនាបផ្ទះ។ បន្ទាប់មក ខ្ញុំក៏បាននឹងចាំទៀតថា ព្រះបានបានប្រើធូលីដី ដែលជារបស់ដែលយើងមិនឲ្យតម្លៃ ដើម្បីបង្កើតអ្នកនិងខ្ញុំ ក៏ដូចជាបង្កើតអ្នកដទៃទៀត(លោកុប្បត្តិ ២:៧)។

ពេលដែលខ្ញុំដឹងអំពីការពិត ដែលថា ព្រះបានប្រើធូលីដី ដើម្បីបង្កើតមនុស្សមក ខ្ញុំក៏បានគិតសារឡើងវិញ អំពីការចាត់ទុកនរណាម្នាក់ ឬរបស់អ្វីមួយថា គ្មានតម្លៃ។ យើងប្រហែលជាចង់បោសសម្អាត​មនុស្ស ឬបញ្ហាដែលបានរំខានយើង តែយើងត្រូវដឹងថា មនុស្សជាស្នាព្រះហស្តដ៏វិចិត្រ ដែលព្រះបានប្រទាន ដើម្បីបង្ហាញសិរីល្អរបស់ទ្រង់។–Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles