“សូមប៉ាកុំបារម្ភ”

ក្នុង​រដូ​វក្តៅ កាល​ពី​ឆ្នាំមុ​ន ខ្ញុំ និង​ស្វាមីរ​បស់​ខ្ញុំ បាន​បើក​កម្ម​វិធី​ប្រគុំ​តន្រ្តី និង​រៃ​អង្គាស​ប្រាក់ សម្រាប់​ការ​ស្រាវ​ជ្រាវ​ជម្ងឺ​មហា​រីក​កុមារ។ ពេល​នោះ យើង​មាន​គម្រោង​ធ្វើកម្ម​វិ​ធី​នោះក្នុងទី​ធ្លា​ក្រោយ​ផ្ទះ​យើង តែប​ន្ទាប់​ពី​យើង​បានមើល​ការ​ព្យាករណ៍​ធា​តុអា​កាស យើង​ក៏​មាន​ការ​ស្រង៉ាក​ចិត្ត​។ ដូចនេះ​ ក្នុងរ​យៈពេ​ល២​ម៉ោង មុន​ពេល​កម្ម​វិធី​នេះចា​ប់ផ្តើម យើង​ក៏​ចាប់​ផ្តើម​ទូរ​ស័ព្ទ​ប្រាប់​ភ្ញៀវរ​បស់​យើង​ ជាង​១រយ​នាក់ ដើម្បី​ជូន​ដំណឹង​អំពី​ការ​ផ្លាស់​ប្តូរ​ទី​កន្លែង​ធ្វើក​ម្ម​វិធី។ ខណៈពេ​ល​ដែល​មិត្ត​ភ័​ក្រ និង​ក្រុ​មគ្រួសា​រ​របស់​យើងចាប់ផ្តើ​មដឹ​ក​ជញ្ជូនអា​ហារ គ្រឿង​តុប​តែង​ក​ម្មវិ​ធី និង​ឧបករណ៍​យ៉ាង​ប្រញាប់​ប្រញាល់​ចេញ​ពី​ផ្ទះយើ​ង ទៅ​កន្លែង​ហាត់ប្រា​ណ​របស់​ព្រះ​វិហារ​យើង រ៉ូស៊ី(Rosie) កូន​ស្រី​របស់​យើង​ក៏បា​នឈ្លា​តឱ​កាស​ឱប​ឪពុក​របស់​នាង ហើយ​រំឭក​គាត់ ជំនួស​មុខ​ឲ្យ​កូន និ​ងចៅ​រ​បស់យើ​​ង​ថា “សូមលោកប៉ាក កុំព្រួយ​ យើងចាំ​ជួ​យ​លោកប៉ា​ពី​ក្រោយ​ខ្នង​ជា​និច្ច”។

ពេ​លដែ​លយើ​ង​បាន​ឮពា​ក្យស​ម្តីនេះ​ យើងមា​ន​ការ​កម្សាន្ត​ចិត្តយ៉ា​ង​ខ្លាំ​ង ព្រោះ​ការ​នេះ​បានរំ​ឭក​យើ​ងថា​ យើង​មិន​មែន​នៅតែ​ម្នា​ក់ឯ​ងឡើ​យ។ ដូច​មាន​គេពោ​លថា​ “ខ្ញុំនៅទី​នេះស្រា​ប់ ខ្ញុំនឹ​ង​ជួយបំ​ពេញ​​នៅ​ត្រ​ង់ចំ​ណុច​ណា​ ដែល​អ្នក​រំលង។ ខ្ញុំ​នឹង​ធ្វើជា​ភ្នែក និង​ដៃរ​បស់​អ្នក”។​ ពេល​ដែល​ពួក​អ៊ីស្រាអែ​លកំ​ពុង​ភាស​ខ្លួន​ចេញ​ពីជី​វិត​ជាទា​សករ ក្នុង​នគរ​អេស៊ីព្ទ ស្តេច​ផារ៉ោន​បានប​ញ្ជា​ទ័ព​​រទេះ​ចម្បាំង និង​ទ័ព​សេះ ឲ្យដេ​ញ​តាម​ពួក​គេ​ (និក្ខមនំ ១៤:១៧)។ ប៉ុន្តែ “​ទេវតា​​នៃ​ព្រះ​​ដែ​ល​​បាន​នាំ​មុខ​ពួក​អ៊ីស្រាអែល ទ្រង់​ក៏​ត្រឡប់​ទៅ​នៅ​ខាង​ក្រោយ​វិញ ហើយ​បង្គោល​ពពក​ក៏​ចេញ​ពី​មុខ​ទៅ​នៅ​ខាង​ក្រោយ​ដែរ”(ខ.១៩)។ នេះ​ជារ​បៀប​ដែ​ល​ព្រះបំ​បាំង និង​ការពារ​ពួកគេ ក្នុង​រយៈ​ពេល​ពេញ​មួយ​យប់​នោះ។ នៅ​ថ្ងៃ​បន្ទាប់ ទ្រង់​ក៏​បាន​ញែក​សមុទ្រ​ក្រហម ដើម្បី​ឲ្យពួ​កគេ​អា​ច​ដើរ​កាត់​សមុទ្រ​នោះ ដោយ​សុវត្ថិ​ភាព។ ដូច​នេះ ព្រះ​ទ្រង់​ក៏​បាន​ប្រាប់​យើង “កុំឲ្យ​ព្រួយបារ​ម្ភ” ផង​ដែរ។ “បើ​​សិន​​​ជា​​ព្រះ​​កាន់​​ខាង​​យើង តើ​​អ្ន​ក​ណា​អាច​​ទា​ស់​​នឹ​ង​​យើង​​បាន”(រ៉ូម ៨:៣១)។–Cindy Hess Kasper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles