ចាំអបអរសាទ

កាល​ខ្ញុំ​ធ្វើ​ជា​គ្រូបង្វឹក​កីឡា មាន​ពេល​មួយ កីឡាករ​ដ៏​ក្មេង​ខ្ចី​របស់​ខ្ញុំ​ម្នាក់​ត្រូវ​គេ​គប់​បាល់​ចំ​មុខ នៅ​ពេល​ដែល​គាត់​ចូល​រួម​ប្រកួត​កីឡា​វាយ​បាល់​បេសប៊ល​កុមារ ជា​លើក​ទី​មួយ។ បាល់​នោះមិ​ន​បាន​ធ្វើ​ឲ្យ​គាត់ឈឺ​ទេ​ តែ​គេ​អាច​មើល​ដឹង​ថា គាត់​កំពុង​តែ​ឈរ​ញ័រ​ខ្លួន។ បាន​ជា​គាត់​ញ័រ​ខ្លួន​ដូច​នេះ គឺដោ​យសា​រ​គាត់​ខ្លាច​បាល់​។ គាត់​​បានព្យាយាម​វាយ​កូន​បាល់​នោះ ដោយ​ចិត្ត​ក្លាហាន នៅ​ក្នុង​មួយ​វគ្គ​ហើយ មួយវ​គ្គ​ទៀត ​​ តែ​គាត់​ហាក់​ដូ​ចជា នៅ​តែមិ​ន​អាចវាយ​បាល់​ត្រូវ​ដដែល។ នៅក្នុ​ង​វគ្គ​ផ្តាច់​ព្រាត់ យើង​ក៏​បាន​អង្គុយ​មើល​ការ​ប្រកួត​ទាំង​អស់​សង្ឃឹម ព្រោះ​គ្មាន​អ្វី​ដែ​ល​គួរ​ឲ្យអ​បអ​រ​សោះ។ បន្ទាប់​មក កីឡាករ​វ័យ​ក្មេង​រូបនេះ​ក៏បា​នដើរ​ចូល​ទៅ​កន្លែ​ងវា​យ​បាល់ តាម​វេណរ​បស់​ខ្លួន។ ភ្លាម​នោះ ​គ្រប់​គ្នា​មានកា​រភ្ញា​ក់ផ្អើល​យ៉ា​ងខ្លាំ​ង ពេ​ល​ដែល​ឃើញ​គាត់​វាយ​បា​ល់ចំ​​​បា​នល្អ​! មិត្ត​រួម​ក្រុម​រប​ស់គា​ត់​នាំគ្នា​លោតកញ្ឆេង ឪពុក​ម្តា​យ និង​មិត្ត​រួម​ក្រុមរ​បស់​គាត់​ក៏បា​ននាំ​គ្នា​ស្រែ​ក​ហ៊ោ​អប​អរ ដោយ​សម្លេង​កង​រំពង​។

ទោះ​បី​ជា​ក្រុម​រប​ស់យើង មិន​បាន​ឈ្នះកា​រប្រ​កួត​ក៏ដោយ ក៏​ខ្ញុំនៅ​តែ​លោត​ចុះ​លោ​តឡើ​ង! យើងរា​ល់​គ្នា​សុទ្ធ​តែ​ស្រឡាញ់ក្មេ​ង​ម្នាក់​នេះ ហើយ​បាន​ជួយ​អប​អរ​គាត់។ ការ​នេះបាន​ធ្វើ​ឲ្យខ្ញុំ​នឹ​កស្រ​មៃថា​ ព្រះអ​ម្ចាស់​ក៏​បាន​អប​អរ​យើង ក្នុងពេ​ល​ណាមួ​យនៃ​ជី​វិ​ត​របស់​យើង​ផង​ដែរ។ ទ្រង់​ស្រឡាញ់​យើង​ខ្លាំង​ណាស់ ហើយ​ទ្រង់​សព្វ​ព្រះទ័​យ​ឲ្យយើ​ង “​យល់ … ពី​​ទទឹង បណ្តោយ ជំរៅ និង​កំ​ពស់​​​នៃ​​សេចក្តី​​ស្រឡាញ់​​នោះ ហើយ​​​ឲ្យ​​បាន​ស្គាល់​​សេចក្តី​​ស្រឡាញ់​របស់​ព្រះគ្រីស្ទ​ដ៏​រក​គិត​មិន​យល់”(អេភេសូរ ៣:១៨-១៩)។

អ្នក​ខ្លះបា​នគិ​ត​ថា ព្រះអ​ម្ចាស់​មិន​ស្រឡាញ់យើ​ងទេ​ គឺរ​ង់ចាំ​តែ​វាយ​ផ្ចាល​យើង ពេល​ដែលយើងភ្លាត់​ធ្វើ​ខុស។ ដូច​នេះ យើង​មាន​អភ័យ​ឯក​សិទ្ធិ ដើម្បី​នឹង​ប្រាប់​ពួក​គេ អំពី​សេច​ក្តី​ស្រឡាញ់ដ៏​ជ្រា​លជ្រៅ​ ដែល​ទ្រង់​មាន​ចំពោះ​ពួក​គេ។ សូម​ស្រមៃ​ថា ពួកគេ​នឹង​មា​នចិ​ត្ត​រីក​​រាយប៉ុណ្ណា ពេល​ដែល​ពួ​កគេបា​នដឹ​ងថា​ ព្រះទ្រ​ង់​ស្រឡាញ់ពួ​ក​គេ​ជា​ខ្លាំង​ដ៏​ម្ល៉េះ បាន​ជាទ្រ​ង់ចា​ត់​ព្រះរាជ​បុត្រា​ទ្រង់ ឲ្យម​កសុ​គត​នៅ​លើឈើ​ឆ្កាង​ ​ដើម្បី​លោះ​បា​ប​ពួក​គេ ហើយ​ដឹង​ថា ទ្រង់ក៏​រ​ង់​ចាំជួយ​អប​អរ​សា​ទរ​ពួក​គេផង​ដែរ!–Randy Kilgore

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles