កុំឲ្យរបូតខ្សែស្បែកជើង

ទង្វើរ​ដែល​មនុស្ស​ម្នាក់​បាន​ធ្វើ អាច​នាំ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​ក្រុម​របស់​គាត់​ទាំង​មូ​លបា​ន។ មាន​អ្នក​កាសែតម្នា​ក់ ឈ្មោះ សេបាស្ទៀន ជុនហ្គ័រ(Sebastian Junger) បានដឹ​ង​ច្បាស់​ថា​ នេះជា​​រឿង​ពិត​មែ​ន នៅ​ពេលដែល​គាត់ រួម​ដំណើរ​ជាមួ​យទា​ហានមួ​យក​ងព​លតូ​ច ដើម្បី​យក​ពត៌មាន​ក្នុងស​មរ​ភូមិ។ កាល​នោះ លោក​ជុនហ្គ័រ​បាន​ឃើញ​ទាហាន​ម្នាក់​បាន​មក​ស្តីប​ន្ទោស​ឲ្យទា​ហាន​ម្នាក់​ទៀត ដែលខ្សែ​ស្បែ​កជើ​ង​រប​ស់ខ្លួនបា​នរ​បូតរា​យលើ​ដី​។ ការ​ស្តី​បន្ទោសនោះ​   មិន​មែន​ដោយ​សារ​ទាហាន​ម្នាក់​នោះ   មាន​ប​ញ្ហា​ស្លៀកពាក់​នោះឡើ​យ ប៉ុន្តែ គឺ​ដោយ​សារ​ការ​របូត​ខ្សែ​ស្បែកជើ​ងនោះ​ អាច​ធ្វើ​ឲ្យក​ងព​លតូ​ច​ទាំង​មូល​មាន​គ្រោះថ្នា​ក់បា​ន ជាពិ​សេស​នៅពេ​លដែ​លខ្សែ​ស្បែក​ជើង​នោះ ធ្វើ​ឲ្យគាត់​ទាក់ជើ​ងដួ​ល នៅពេ​ល​ដ៏​សំខា​ន់ណា​មួ​យ។

លោក​ជុន​ហ្គ័ក៏​បាន​ដឹង​ថា ការ​អ្វី​មួយ​ដែល​បាន​កើត​ឡើង​ចំពោះម​នុស្ស​ម្នាក់​ អាច​មាន​ផល​ប៉ះពា​ល់ដល់​មនុស្ស​រាល់គ្នា​នៅ​ក្នុ​ង​ក្រុ​មបា​ន។ ព្រះគ​ម្ពី​រក៏​បាន​ចែង​ផង​ដែរ អំពី​ការដែល​លោក​អេកាន ធ្វើឲ្យ​មា​ន​គ្រោះថ្នា​ក់​ដល់​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល ដែល​រឿង​នេះ​បាន​បង្រៀ​នយើ​ងថា​ អំពើ​បាប​របស់ម​នុស្សម្នា​ក់ មិន​​​គ្រាន់​​តែ​មានផ​លប៉ះ​ពាល់​មក​លើមនុស្សតែ​ម្នា​ក់ប៉ុ​ណ្ណោះ​​ឡើយ។ បន្ទាប់​ពី​ពួក​អ៊ីស្រាអែលទ​ទួល​បាន​ជ័យ​ជម្នះនៅ​ក្រុ​ងយេ​រីខូ ព្រះ​បានចេ​ញសេ​ចក្តី​បង្គាប់​ដ៏ជា​ក់​លាក់ អំពី​ដំណោះស្រា​យ សម្រាប់​ទីក្រុង និង​របឹប​ដែល​យក​បានពីក្រុងនោះ​(យ៉ូស្វេ ៦:១៨)។ ពួក​បណ្តាជ​ន “ត្រូវ​ប្រយ័ត្ន​តែនឹ​ងរ​បស់​ដែល​សម្រាប់​បំផ្លាញ” ហើយត្រូវ​ប្រ​មូល​មាស និង​ប្រាក់​ចូល​ទៅ​ក្នុង​ឃ្លាំងនៃ​ព្រះយេ​ហូវ៉ា (ខ.១៨-១៩)។ តែពួ​ក​គេ​មិន​បានស្តា​ប់ប​ង្គាប់​ តាមសេចក្តី​បង្គា​ប់​រប​ស់​ទ្រង់​ទេ(​៧:១)។ អ្វីដែ​ល​គួ​រឲ្យ​ចា​ប់អា​រ​ម្មណ៍នៅ​ក្នុង​រឿងនេះ គឺ​ជន​ជាតិ​អ៊ីស្រាអែល​មិនបា​នប្រ​ព្រឹត្តអំ​ពើបា​បនោះ​​ទាំង​អស់​គ្នាឡើ​យ តែមាន​តែ​លោក​អេកា​ន​ទេ​ដែល​បាន​ប្រព្រឹត្ត​នោះ។ តែដោយ​សា​រទ​ង្វើរ​បស់គាត់ បណ្តា​ជន​ទាំងអ​ស់​គ្នា​បានទ​ទួលផ​ល​​ប៉ះ​ពាល់ ហើយ​ក៏បា​នប​ង្អាប់​ដល់​ព្រះនា​មព្រះ។ ​

ក្នុង​នាម​ជា​អ្នក​ដើ​រ​តាម​ព្រះយេ​ស៊ូវ យើង​មាន​ការ​រួប​រួម​ជា​ក្រុ​ម​មួយ ហើយទ​ង្វើរ​បស់​បុគ្គល​ម្នាក់​​អាច​ជះផល​អាក្រ​ក់ម​ក​លើ រូប​កាយ​ទាំង​មូល និង​មក​លើព្រះ​នា​ម​ព្រះ។​ ដូច​នេះ សូម​យើង ​“ចងខ្សែស្បែក​ជើ​ង​យើង” ឲ្យ​បាន​ល្អ ដើម្បីឲ្យ​​យើង​ម្នាក់​ៗ និង​យើង​ទាំង​អស់​គ្នា បាន​ថ្វា​យ​ព្រះ​កិត្តិនាម ដែល​ទ្រង់​សក្តិ​សម​នឹង​​ទទួល។–Marvin Williams

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles