ព្រះហស្តដ៏ខ្លាំងរបស់ព្រះ

មិត្ត​ភ័ក្រ​របស់​ខ្ញុំ​ម្នាក់​ ឈ្មោះ​យូអាន(Joann) មាន​សេចក្តី​ប្រាថ្នាដ៏​មុ​ត​មាំ ចង់​ក្លាយ​ជា​អ្នក​លេង​ព្យាណូ​ក្នុង​ការ​ប្រគុំ​តន្រ្តី និង​ធ្វើ​ដំណើរ​ទៅ​សម្តែ​ង​ទោល ឬ​សម្តែង​រួម​ជាមួយ​វង់​ភ្លេ​ង។ កាល​នៅ​រៀន​សកល​វិទ្យាល័យ​នាង​បាន​ជ្រើស​រើស​ជំនាញ​សម្តែង​ផ្នែក​ព្យាណូ។ ពេល​នោះ​នាង​ក៏​បាន​មាន​បញ្ហា​រលាក​សរសៃ​ពួរ​ដៃ​ខា​ង​ស្តាំរ​បស់​នាង ធ្វើ​ឲ្យ​ដៃម្ខាង​នោះ មាន​ភាព​ទន់​ខ្សោយ​ពេក បាន​ជា​នាង​មិន​អាច​សម្តែង​នូ​វ​ការ​លេង​ព្យាណូ​ជា​លក្ខណៈ​ទោល តាម​ការ​តម្រូវ​របស់​សាលា​បាន​ឡើយ។ ដូច​នេះ នាង​ក៏​បាន​បញ្ចប់​ការ​សិក្សា ដោយ​សញ្ញា​ប័ត្រ​ផ្នែក​ប្រវត្តិ​សាស្រ្ត​តន្រ្តី និង​អក្សរ​សាស្រ្ត​វិញ។

នាង​បាន​ទទួ​លព្រះ​យេស៊ូវ​ជា​ព្រះ​សង្គ្រោះ​ហើយ តែ​នាង​បាន​បះបោ​រ​ប្រឆាំ​ង​នឹង​​ទ្រង់​អស់​បី​បួន​ឆ្នាំ។ បន្ទាប់​មក ​តាម​រយៈ​ស្ថាន​ភាព​ដែល​កាន់​តែ​ពិបាក នាង​ក៏​បាន​ដឹង​ថា ​ព្រះអ​ម្ចាស់​កំពុ​ងលា​ព្រះហ​ស្ត​របស់​ទ្រង់​មក​រក​នាង ហើយ​នាង​ក៏​បា​នងា​ក​បែរ​មក​រក​ទ្រង់​វិញ។ ទីបំ​ផុត ដៃ​របស់​នាង​ក៏​មានក​ម្លាំង​ជាង​មុន ហើយ​ក្តី​ស្រមៃ​ដែល​នាង​ច​ង់ធ្វើ​ដំណើរ ទៅ​សម្តែងកា​រ​លេង​ព្យាណូ ក៏​បាន​សម្រេច​ដូច​បំណង។ នា​ងក៏​បា​ន​បាន​​និយាយ​​​ថា “ពេលនេះ​ខ្ញុំអា​ចលេ​ង​ព្យាណូដើ​ម្បី​ថ្វាយ​សិរីល្អ​ដល់ព្រះ​ មិន​មែន​ដើម្បី​រក​កេរ្តិ៍​ឈ្មោះឲ្យ​ខ្លួន​ឯ​ង​ទៀត​ឡើយ។ ទ្រង់​បាន​លា​ព្រះ​ហស្ត​ទ្រង់​មក ​ដើម្បី​ស្អាង​ជីវិត​ខាង​​វិញ្ញាណរ​បស់​ខ្ញុំ​ឡើង ហើយ​ប្រទា​ន​ឲ្យ​ដៃ​ខ្ញុំ​មាន​កម្លាំ​ងឡើ​ង ដើម្បី​ឲ្យ​ខ្ញុំ​អាច​បម្រើ​ទ្រង់ ដោយ​ប្រើ​អំណោយ​ទាន​ដែល​ទ្រង់​បាន​ប្រទាន”។

ព្រះ​អម្ចា​ស់បា​ន​សន្យា​លោក​ម៉ូសេ​ថា ទ្រង់​នឹង​លា​ព្រះហស្ត​ទ្រង់​ឡើង ដើម្បី​ជួយ​សង្រ្គោះរាស្រ្ត​អ៊ីស្រាអែ​ល ឲ្យ​រួច​ពី​ការ​ជា​ប់ចំណង នៅ​នគរ​អេស៊ីព្ទ(និក្ខមនំ ៦:៦)។ ត្រង់​ចំណុច​នេះ ​ទ្រង់នៅ​តែ​គោ​រ​ពពា​ក្យ​សន្យារបស់​ទ្រង់ ទោះបីជា​រា​ស្រ្ត​របស់​ទ្រង់​ចេះ​តែ​បះបោ​រ ហើយ​សង្ស័យ​ចំពោះទ្រ​ង់​ក៏​ដោយ(១៤:៣០-៣១)។ យ៉ាង​ណាមិ​ញ ព្រះ​ហស្ត​ដ៏​មាន​ចេស្តារ​បស់ទ្រ​ង់ ក៏​បាន​លាតម​ក ដើម្បីជួ​យយើ​ង​ផង​ដែរ។ ទោះ​បី​ជាស្ថា​នភាព​រ​បស់​យើង ទៅ​ជា​យ៉ាង​ណាក៏​ដោ​យ ក៏​យើងនៅ​​​តែអា​ចទុ​ក​ចិត្ត​ថា ទ្រង់​នឹង​សម្រេច​បំណង​ព្រះទ័​យទ្រ​ង់ សម្រា​ប់កូ​ន​ទ្រង់​ម្នាក់​ៗ។​

យើង​អាច​ពឹង​ផ្អែក​ទៅ​លើព្រះ​ហស្តដ៏​រឹងមាំ​រ​បស់​ទ្រង់។–Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles