នៅមានបន្ត

ព្រះគម្ពីរ​កិច្ច​ការ ជា​សៀវ​ភៅទី​៥ នៃ​ព្រះគ​ម្ពីរ​សញ្ញា​ថ្មី ដែល​បា​នក​ត់​ត្រា អំពី​ការ​ចាប់​ផ្តើម​នៃ​ពួក​ជំនុំ ​ក្រោមកា​រដឹក​នាំរ​បស់​មនុស្ស ដែល​ព្រះ​យេស៊ូវ​បាន​ជ្រើស​តាំង។​ អ្នក​ប្រាជ្ញ​ខ្លះ​បាន​យល់​ថា គេ​ក៏​អាច​ហៅ​កណ្ឌ​មួយ​នេះថា ព្រះគ​ម្ពី​រ​កិច្ចកា​រ​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ផង​ដែរ ​ព្រោះកាល​នោះ អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​ពួក​សាវ័ក​ឲ្យមា​ន​សេចក្តី​ក្លាហា​ន នៅក្នុ​ង​ការ​ឆ្លង​កាត់​ការ​លំបាក​គ្រប់យ៉ា​ង។​ មុន​ពេល​ដែល​ព្រះ​យេស៊ូវ​យាង​ឡើង​នគរ​ស្ថាន​សួគ៌​វិញ ទ្រង់​បាន​ប្រាប់​អ្នក​ដែល​ទ្រង់​បាន​ជ្រើស​តាំង​ថា “ប៉ុន្តែ កាល​​ណា​​ព្រះ​វិញ្ញាណ​​បរិសុទ្ធ​ បាន​​ម​ក​សណ្ឋិត​​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះចេស្តា ហើយ​និង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង”(កិច្ចការ ១:៨)។ ព្រះប​ន្ទូល​របស់ទ្រ​ង់ ត្រង់​ចំណុច​នេះ បាន​បិ​ទ​ជំពូក​មួយ នៅ​ក្នុង​រឿង​ដែល​ស្តីអំ​ពី​ព្រះរាជ​កិច្ច​របស់​ព្រះ​ លើផែ​នដី​នេះ​ ហើយ​ក៏បា​ន​បើកជំ​ពូក​ថ្មី​មួ​យ​ទៀត នៃសា​ច់​រឿង​ដែល​បន្តមក​ដល់​សព្វ​ថ្ងៃ។ យើង​ក៏មា​ន​ចំណែក​នៅក្នុ​ង​រឿង​នោះ​ផង​ដែរ។

កណ្ឌគ​ម្ពីរ​កិច្ច​ការ​ពិពណ៌នាអំ​ពី​ស្មរ​បន្ទាល់​ដ៏​ស្មោះត្រ​ង់រ​បស់​លោក​ពេត្រុស យ៉ូហាន បាណាបាស ប៉ុល ព្រម​ទាំង​នាង​តេប៊ីថា នាងលីឌា និង​មនុស្ស​ជាច្រើ​ន​ទៀត ក្នុងអំ​ឡុង​ពេល​ដើម​ដំបូងនៃ​ប្រ​វត្តិ​សាស្រ្តពួ​កជំ​នុំ។ ពួក​គេ​ជាម​នុស្ស​សាមញ្ច ដែល​បាន​ពឹង​ផ្អែក​លើ​កម្លាំង​របស់​ព្រះ ​ពេលដែ​លពួ​ក​គេផ្សា​យ​ព្រះប​ន្ទូល​ទ្រង់ និង​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់។​ ដំណើរ​រឿងនេះ បាន​បន្ត​តាមរ​យៈយើ​ងរា​ល់គ្នា​ ដែល​ជាអ្ន​ក​បម្រើ​ព្រះ​។ ពេលដែ​ល​យើង​ទុក​ចិត្ត​ព្រះ ហើយ​ស្តាប់បង្គាប់​តា​មកា​រ​ដឹក​នាំ​របស់​ទ្រង់ ដើ​ម្បីនាំ​​ឲ្យ​គេ​ស្គាល់​ព្រះយេស៊ូវ នោះ​ទ្រង់​ចារ​អំពី​យើង នៅ​ក្នុងទំព័រ​ថ្មី ​នៃរឿ​ង​នៃការ​ប្រោស​លោះរ​បស់​ទ្រង់។–David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles