បដិសណ្ឋារកិច្ចដ៏ពិត

ក្នុងឆ្នាំ ១៩៨៧ ក្រុម​គ្រួសារ​របស់​ខ្ញុំ​បាន​ផ្លាស់​ទៅ​រស់​នៅ ​ក្នុងរ​ដ្ឋ​កាលីហ្វូញ៉ា ដើម្បី​ដឹក​នាំ​ពួក​ជំនុំ​មួយ​កន្លែង ក្នុង​តំបន់​ឡងប៊ិច(Long Beach)។ ថ្ងៃ​ដែ​ល​យើង​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ មក​ដល់​ក្រុង​នោះ លេខា​របស់​ខ្ញុំ​បាន​មក​ទទួល​យើង នៅ​អាកាស​យាន្ត​ដ្ឋាន ហើយ​ជួន​យើង​ទៅ​ដល់​ផ្ទះរបស់​យើង។​ ពេល​ដែល​យើង​ធ្វើ​ដំណើរ​​ចូល​ទៅ​ក្នុង​ផ្លូវ​ដ៏​មមា​ញឹក អ្វី​ដែ​ល​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​ដំបូង​គេ គឺ​ស្ទីក​គ័រ ​ដែល​​គេ​បិទ​នៅ​លើ​កាង​ខាង​ក្រោយ​របស់​ឡាន ដែល​មាន​សរសេរ​ថា “រដ្ឋ​កាលី​ហ្វូញ៉ា សូម​ស្វាគមន៍ … ឥឡូវ​នេះ ចូរ​ទៅផ្ទះ​!” នេះ​មិន​មែន​ជា​ការ​ស្វាគម​ន៍​ដ៏​កក់​ក្តៅ និង​រួស​រាយ ​ដែល​ខ្ញុំ​បាន​ទទួល​បាន​ពីរ​ដ្ឋ​កាលី​ហ្វូញ៉ា ដែល​មាន​ពន្លឺ​ថ្ងៃ​ដ៏​ស្រស់​ត្រកាល​ឡើយ!

ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំឆ្ងល់​ថា ក្នុង​ការ​រស់​នៅ​របស់​យើង ​ប្រហែល​ជា​មាន​ពេល​ខ្លះ យើង​ក៏​ធ្វើ​ការ​ស្វាគម​ន៍​របៀប​នេះ ​ចំពោះ​មនុស្ស ដែល​នៅ​ជំ​វិញ​ខ្លួន​យើង​ផង​ដែរ។ តើ​មាន​ពេល​ខ្លះ យើង​ខក​ខាន​មិន​បាន​ធ្វើ​ឲ្យ​អ្នក​ដទៃ​មាន​អារម្មណ៍​កក់​ក្តៅ នៅ​ក្នុង​ពិភព​របស់​យើង មិន​ថា តែ​នៅ​ពេ​ល​ដែល​យើង​នៅព្រះ​វិហារ នៅក្បែ​រ​ផ្ទះ​យើង ឬ​នៅក​ន្លែង​ជួប​ជុំ​ក្នុង​សង្គម​ឬ?

ក្នុង​បទ​គម្ពីរ រ៉ូម ១២:១៣ សាវ័ក​ប៉ុល​បាន​បង្រៀន​អ្នក​អាន​បទ​គម្ពីរ​នេះ ឲ្យ “មាន​សេចក្តី​ចៅរ៉ៅ”។ កណ្ឌ​គម្ពីរ​ហេព្រើ​ក៏​បាន​បង្រៀន​ផង​ដែរ​ថា “កុំ​​​ឲ្យ​ភ្លេច​​សេចក្តី​ចៅរ៉ៅ​ឡើយ ដ្បិត​មនុស្ស​ខ្លះ​បាន​ទទួល​ទាំង​ទេវតា ឲ្យ​សំណាក់​នៅ​ឥត​ដឹង​ផង ដោយ​មាន​សេចក្តី​នោះ​ឯង”(១៣:២)។ កាល​ណាយើ​ង​បង្ហាញ​នូវ​ភាព​សប្បុរស​ប្រកប​ដោយ​ព្រះ​គុណ ដល់​អ្នក​ដែល​យើង​ជួប នោះ​យើង​ក៏​កំពុង​តែ​បង្ហាញ​ពួក​គេ នូវ​ការ​អញ្ជើញ​របស់​ព្រះ​សង្រ្គោះ ឲ្យ​ទទួល​សេចក្តី​សង្រ្គោះ គឺ​ដូចដែ​ល​ទ្រង់​បាន​ប្រកាស់​ថា “អ្នក​ណា​ដែល​ស្រេក នោះ​មាន​តែ​មក ហើយ​អ្នក​ណា​ដែល​ចង់​បាន មាន​តែ​យក​ទឹក​ជីវិត​នោះ​ចុះ ឥត​ចេញ​ថ្លៃ​ទេ”(វិវរណៈ ២២:១៧)។

ការ​មាន​ភាព​រាក់​ទាក់​ដោយ​សេចក្តី​ស្រឡាញ់ ចំពោះ​នរណា​ម្នាក់ អាច​ជា​ជំហាន​ទី​មួយ នៅ​ក្នុងកា​រ​បង្ហាញ​អ្នក​នោះ ឲ្យ​ស្គាល់​ផ្លូវ​ទៅ​នគរ​ស្ថាន​សួគ៌។–Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles