មិនត្រូវបានបោះបង់ចោល

ជា​ច្រើ​ន​ឆ្នាំ​កន្លង​ទៅ ពេល​ដែ​ល​ខ្ញុំ និង​ស្វាមី​របស់​ខ្ញុំ​ទៅ​ធ្វើ​ដំណើរ​កម្សាន្ត នៅ​សារមន្ទី​រ​ខ្យល់ និង​អវកាស​ស្ម៊ីត​សូនៀន ក្នុង​រដ្ឋ​វាស៊ីនតុន ឌីស៊ី យើង​បាន​កត់​សំគាល់ឃើញ​ថា មា​ន​រទេះ​រុ​ញ​កូន​ក្មេង​មួយ​កំពុង​រំគិល​ទៅ​មុខ ​ដោយ​ខ្លួន​ឯង ដោយ​គ្មាន​នរណា​ម្នាក់​នៅ​ក្បែរ​នោះ​សោះ។ យើង​ក៏​សន្និ​ដ្ឋាន​ថា ប្រាកដ​ជា​មាន​ឪពុ​ក​ម្តាយ​ដែល​បាន​ទុក​រទេះ​រុញ​នោះ​ចោល​ហើយ ដោយសារ​វា​សំពីង​សំពោង​ពេក ​ហើយ​ពួក​គេ​ប្រាកដជា​កំ​ពុង​ពរ​កូន​របស់​ខ្លួន​ហើយ។ តែ ​ពេល​ដែល​យើង​ដើរ​ទៅជិ​តវា​ ទើប​យើង​ឃើញ​មាន​កូន​ង៉ា​កំពុង​ដេក​នៅ​ក្នុង​នោះ។ តើ​ឪពុក​ម្តាយ​ក្មេង … បង​ប្អូន​របស់​​វា …ឬ​អ្នក​មើល​ថែរក្មេ​ង​នោះ នៅ​ឯណា? យើង​ក៏​ខំរក​មើល​មួយស​ន្ទុះ​ធំ ហើយក៏​បា​ន​ហៅមន្ត្រី​សារ​មន្ទី​មក។ ពេល​នោះ ​មិន​ឃើញ​មាន​នរណា​ម្នាក់ មក​យក​ក្មេង​ដ៏​ថ្លៃ​វិសេស​​នោះ​សោះ! យើង​ក៏​បាន​ឃើញ​វា​ជា​លើក​ចុង​ក្រោយ នៅ​ពេល​ដែល​គេ​រុញ​រទេះ​នោះ ទៅ​កន្លែង​ដែល​មាន​សុវត្តិ​ភាព។

បទ​ពិសោធ​ន៍​ដែល​ខ្ញុំ​មាន​នៅ​ពេល​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិតអំ​ពី​អារម្មណ៍​របស់​មនុស្ស​យើង ពេល​ដែ​លគេ​​បោះប​ង់​យើង​ចោល។ ជា​ការ​ពិត​ណាស់ យើង​មាន​អារម្មណ៍​ដែល​ពិបាក​រក​ថ្លែង​មិន​បាន ពេល​ដែល​គ្មាន​នរណា​ម្នាក់ យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង។ វាពិ​ត​ជា​អារម្មណ៍​ឈឺចា​ប់​ជា​ទី​បំផុត។ ប៉ុន្តែ ទោះ​បី​ជា​មនុស្ស​អាច​បោះបង់​​យើង​ចោល​ក៏​ដោយ ក៏​យើង​នៅ​តែអា​ចទុ​ក​ចិត្ត​ថា សេចក្តី​ស្រឡាញ់ និង​ព្រះ​វត្ត​មាន​របស់​ព្រះ នៅ​តែ​មាន​សម្រាប់​យើង​ជា​និច្ច។ ព្រះ​អម្ចាស់​បាន​សន្យា​ថា ទ្រង់​នឹង​មិន​ចាក​ចេញ​ពី​យើងឡើយ​(ចោទិយកថា​ ៣១:៨)។ ទ្រង់​នឹង​គង់​នៅ​ជា​មួយ​យើង ទោះ​យើង​ទៅ​ដល់​ទីណាក៏​ដោយ “​គឺ​គង់​នៅ​ជា​មួយជានិ​ច្ច រហូត​ដល់​បំផុត​កល្ប” (ម៉ាថាយ ២៨:២០)។

ព្រះ​អម្ចាស់​ទ្រង់​មិន​ចេះ​ភ្លេច​ការ​ប្តេជ្ញា​ចិត្ត ដែល​ទ្រង់​មាន​ចំពោះ​កូន​របស់​ទ្រង់​ឡើយ។ ទោះ​បី​ជា​អ្នក​ដទៃ​បោះបង់​ចោល​យើង​ក៏​ដោយ ក៏​យើង​នៅ​​តែ​អាច​ទុក​ចិត្ត លើ​ព្រះ​បន្ទូល ដែល​ទ្រ​ង់បា​នស​ន្យាចំពោះ​យើង​ថា គ្មាន​អ្វី “អាច​ពង្រាត់​យើង​ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​បាន​ឡើយ” (រ៉ូម ៨:៣៥-៣៩)។–Cindy Hess Kasper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles