អ្នកជំពាក់

កាល​នៅ​ជា​យុវ​ជន លោក​រ៉ូបឺត រ៉ូប៊ិន​សិន(Robert Robinson   ឆ្នាំ ១៧៣៥-១៧៩០) ចូល​ចិត្ត​បង្ក​រ​រឿង​ជា​មួយ​មិត្ត​ភ័ក្រ​របស់​គាត់​ បា​ន​ជា​មាន​គេ​ដំ​​ណាល​រឿង​របស់​គាត់​ថា ពេល​គាត់​មាន​អាយុ​១៧​ឆ្នាំ គាត់​បាន​ស្តាប់​​លោក​ចច វ៉ាយហ្វៀល(George Whitefield) អធិ​ប្បាយ​ព្រះប​ន្ទូល ក្នុង​បទ​គ​ម្ពី​រ​ម៉ាថាយ​ ៣:៧ ហើយ​គាត់​ក៏​ដឹង​ថា គាត់​ត្រូវ​ការ​សេចក្តី​សង្រ្គោះ​នៃ​​ព្រះ​គ្រីស្ទ។ ពេល​នោះ ​ព្រះ​អម្ចាស់​ក៏​បាន​កែ​ប្រែ​ជីវិត​របស់​គាត់ ហើយ​គាត់​ក៏​បាន​ក្លាយ​ជា​អ្នក​ផ្សាយ​ព្រះ​បន្ទូល។ គាត់​ក៏​បាន​និពន្ធ​ទំនុក​បរិសុទ្ធ​ជា​ច្រើន ដែល​ក្នុង​នោះ មាន​បទ​ដ៏​ល្បី​ល្បាញ​មួយ ​​មានចំ​ណង​ជើង​ថា “សូម​យាង​ចូល​មក ឱ​ព្រះ​ដ៏​មាន​ពរ”។

ថ្មី​ៗ​នេះ ខ្ញុំ​បាន​ជញ្ជឹង​គិត​អំពី​ព្រះ​គុណ​ដ៏​អស្ចារ្យ​របស់​ព្រះ ដែល​ទ្រង់​បាន​ប្រទាន​ដល់​យើង និ​ង​បាន​ជញ្ជឹង​គិត​អំពី​ឃ្លាចុង​ក្រោយ​នៃ​ទំនុក​បរិសុ​ទ្ធ​នេះ ដែល​គាត់​បាន​សរសេរ​ថា “ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​ជំពា​ក់​ព្រះ​គុណដ៏​ធ្ងន់​រប​ស់ទ្រង់!” ទំនុកប​រិសុទ្ធ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​ការ​ដែល​សាវ័ក​ប៉ុល​បង្រៀន​ថា “​សេច​ក្តី​ស្រឡាញ់​​របស់​ព្រះគ្រីស្ទ​បង្ខំ​យើង​ខ្ញុំ … គឺ​ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​រស់​នៅ មិន​រស់​សំរាប់​តែ​ខ្លួន​ឯង​ទៀត គឺ​រស់​សំរាប់​ព្រះអង្គ ដែល​សុគត​ជំនួស​គេ ហើយ​បាន​រស់​ឡើង​នោះ​វិញ”(២កូរិនថូស ៥:១៤-១៥)។

យើង​មិន​អាច​ធ្វើ​អ្វី​មួយ ដើម្បី​ឲ្យ​ទទួល​បាន​សេចក្តី​ស្រឡាញ់ និង​ព្រះគុណ​របស់​ព្រះ​​អម្ចាស់​​ឡើយ​។ តែដោ​យសារ​ទ្រង់​បាន​ប្រទាន​សេចក្តី​ស្រឡាញ់ និង​ព្រះគុ​ណ​មក​យើង នោះ​យើង​ត្រូវ​ស្រឡាញ់​ទ្រង់​វិញ ដោយ​រ​ស់​នៅ​ថ្វាយ​ទ្រង់! នៅ​ក្នុង​ការ​រស់​នៅថ្វា​យទ្រ​ង់ យើង​មាន​ការ​សំខាន់​ៗ​ជាច្រើ​ន​ដែល​ត្រូវ​ធ្វើ ដែល​ខ្ញុំ​មិន​អាច​រៀប​រាប់​អស់​នៅពេ​លនេះ​ ដែល​មាន​ដូច​ជា ការ​ចូលទៅ​ជិត​ទ្រ​ង់ ការ​ស្តាប់​ព្រះប​ន្ទូល​ទ្រង់ ការ​ប​ម្រើ​ទ្រង់ និង​ស្តាប់ប​ង្គាប់​ទ្រង់ ដោយ​ការ​ដឹង​គុណ និង​សេចក្តី​ស្រឡាញ់​។​

ក្នុង​នាម​ជា​អ្នក​ជំពាក់​ព្រះ​គុណ​ព្រះ ទ្រង់​បាន​ត្រាស់​ហៅ​យើង ឲ្យ​រស់​នៅ​រៀង​រាល់​ថ្ងៃ ថ្វាយ​ព្រះ​យេស៊ូវ ដែល​បាន​លះ​បង់​ព្រះ​ជន្ម​ទ្រង់ សម្រាប់​យើង។–Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles