ការធ្វើដំណើរឆ្លងកាត់ព្យុះ

ប្រជា​ជន​សម័យ​បុរាណ នៅក្នុ​ងនគរ​អ័ស៊ូម(Axum) ដែល​មាន​ទីតាំង​នៅ​ជាប់​នឹង​សមុទ្រ​ក្រហម ដែល​សព្វ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​អេធីយ៉ូពី បាន​រក​ឃើញថា​ ខ្យល់​ព្យុះ​មូសុង​ដែល​បក់​បោក​មក​ខ្លាំង អាច​ត្រូវ​បាន​គេ​ប្រើ​ជា​ប្រយោជន៍ ដោយ​ប្រើ​ក្តោង​នាវា​ ដើម្បីឲ្យ​ខ្យ​ល់​ព្យុះនោះ​រុញ​នាវា​ឲ្យ​លឿន​ទៅមុ​ន។ ពួក​គេ​មិន​បាន​ខ្លាច​ខ្យល់ និង​ភ្លៀង​ដែល​មាន​កម្លាំ​ងខ្លាំង​នោះឡើ​យ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​រក​ឃើញ​វិធី​បើក​នាវាកា​ត់​តាម​ព្យុះនោះ​ទៅវិ​ញ។​

យ៉ាង​ណាមិ​ញ បទ​គម្ពី​រទំនុក​ដំកើង ១០៧ បាន​ធ្វើ​ឲ្យ​យើង​នឹក​ស្រមៃឃើ​ញ ការ​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​មាន​ព្យុះ​ភ្លៀង ក្នុង​ជីវិត​យើង ហើយ​ជួយ​ឲ្យយើង​អាច​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត កាត់​តាម​ព្យុះ​នោះ។ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា “​ទ្រ​ង់​​បង្គាប់​ទៅ នោះ​ក៏​កើត​មាន​ខ្យល់​ព្យុះ ដែល​បណ្តាល​ឲ្យ​រលក​កំរើក​ឡើង … គ្រា​នោះ គេ​អំពាវនាវ​ដល់​ព្រះយេហូវ៉ា ដោយ​សេចក្តី​វេទនា​របស់​គេ ហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​រួច​ពី​សេចក្តី​លំបាក​នោះ”(ទំនុកដំកើង ១០៧:២៥,២៨)។

ការ​ដែល​យើង​ទុក​ចិត្ត​ការ​ដឹក​នាំរ​បស់​ព្រះ ពេល​យើង​មាន​ការ​ពិបាក គឺជា​អ្វី​ដែ​លព្រះ​សព្វ​ព្រះ​ទ័យ​នឹង​បង្រៀន​យើង ក្នុង​ព្រះ​គម្ពីរ។ បទ​គម្ពី​រ​ហេព្រើ ជំពូក ១១ បាន​រៀបរាប់​អំពី​មនុស្ស​ជា​ច្រើន ដែល​ប្រើ​បញ្ហា​រប​ស់​ខ្លួន ជា​ឱកាស​ដើម្បី​ប្រើជំនឿ​របស់​ខ្លួន និង​ដើម្បី​ពិសោធ​នឹង​ព្រះ​គុណ ការ​ផ្គត់​ផ្គង់ និង​ការ​ប្រោស​លោះរ​បស់​ព្រះ គឺ​ដូច​ដែល​មានសេ​ចក្តី​ចែង​ថា “​ដោយ​សា​រ​​សេចក្តី​​ជំនឿ នោះ​​គេ​​បា​ន​ឈ្នះ​នគរ​ដទៃ បាន​សំរេច​ការ​សុចរិត បាន​ទទួល​សេចក្តី​សន្យា បាន​បិទ​មាត់​សិង្ហ បាន​ពន្លត់​អំណាច​ភ្លើង បាន​រួច​ពី​មុខ​ដាវ បាន​មាន​កំឡាំង​ក្នុង​កាល​ដែល​កំពុង​តែ​ខ្សោយ ក៏​ត្រឡប់​ជា​ពូកែ​ក្នុង​ចំបាំង”(ខ.៣៣-៣៤)។

ក្នុងកា​រ​រស់​នៅ យើង​ជៀស​មិ​នផុ​តពី​ការ​លំបាក ដែល​ប្រៀប​ដូ​ច​ជា​ខ្យល់​ព្យុះ។ ជា​ដំបូង ​យើង​ប្រហែល​ជា​ចង់​រត់​គេច​ចេញ​ពី​បញ្ហារ​បស់​យើ​ង តែ​ទោះ​យ៉ាង​ណា​ក៏ដោ​យ ផ្ទុយ​ទៅវិ​ញ យើងអា​ច​សូម​ឲ្យ​ព្រះបង្រៀន​យើង ពី​របៀប​ទុក​ចិត្ត​ការ​ដឹក​នាំរ​បស់​ទ្រង់ ពេល​យើង​កំពុង​ឆ្លង​កាត់​ខ្យល់​ព្យុះនោះ​។–Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles