ការមមុលទៅមុខ

នៅ​ឯ​សន្និ​សិទ​បុរស​គ្រីស្ទ​បរិស័ទ ខ្ញុំបា​ន​ជជែក​ជា​មួយ​មិត្ត​ភ័ក្រ​របស់​ខ្ញុំ ឈ្មោះ ខ្លាយ(Clyde) ដែល​បាន​លើក​ទឹក​ចិ​ត្ត ហើយ​បង្រៀន​ខ្ញុំ​ជា​លក្ខណៈ​បុគ្គល អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ គាត់​បាន​មក​ចូល​រួម​សន្និ​សិទ​នេះ​ជាមួ​យ​នឹង​យុវ​ជន​ពី​រ​នាក់ ម​ក​ពី​ប្រទេស​ចិន ដែល​ទើប​តែទ​ទួល​ជឿព្រះ​ ហើយ​មាន​ការ​​ដឹ​ងគុ​ណយ៉ា​ង​ជ្រាល​ជ្រៅ ចំពោះ​មិត្ត​ភាព​ដ៏ស្មោះ​ត្រ​ង់ និង​ជំនួយ​ខាង​វិញ្ញាណ​ដែល​គាត់​បា​ន​ផ្តល់​ឲ្យ​ពួ​កគេ​។ គាត់​មាន​អា​យុ​ជិត ៨០​ឆ្នាំ​ហើយ ​គាត់​និយា​យ ដោយ​ទឹក​មុខ​រី​ករា​យ​ថា “ខ្ញុំ​មិន​ដែល​មាន​ចិត្ត​រំភើ​បរី​ករា​យ ដូច​នៅ​ពេល​ដែល​ខ្ញុំ​បា​នស្គា​ល់ និង​ស្រឡា​ញ់​ព្រះគ្រី​ស្ទ ក្នុង​ពេល​សព្វ​ថ្ងៃ​ឡើយ”។

សំបុត្រ​ដែល​សាវ័​កប៉ុ​ល បាន​សរសេរ​ផ្ញើ​រ​ទៅ​ពួក​ជំនុំ ​នៅ​ក្រុង​ភីលីព បាន​បង្ហា​ញនូ​វទឹ​កចិ​ត្ត និង​គោល​បំណង ​ដែល​មិន​ចេះអ​ន់​ថយ ទៅ​តាម​ពេល​វេ​លា គឺ​ដូច​ដែល​គាត់​បានមា​នប្រ​សាសន៍​ថា “ដើម្បី​​ឲ្យ​ខ្ញុំ​បាន​ស្គាល់​ទ្រង់ និង​ព្រះចេស្តា​នៃ​ដំណើរ​ដែល​ទ្រង់​រស់​ឡើង​វិញ ហើយ​និង​សេចក្តី​ប្រកប​ក្នុង​ការ​រង​ទុក្ខ​របស់​ទ្រង់ ព្រម​ទាំង​ត្រឡប់​ទៅ​ដូច​ជា​ទ្រង់​ក្នុង​សេចក្តី​ស្លាប់​ផង”(ភីលីព ៣:១០)។ ទំនាក់​ទំនង​ដែ​លសា​វ័ក​ប៉ុល​មាន ជា​មួយ​ព្រះ​យេស៊ូវ បា​នចា​ក់ឫ​ស ហើយ​ដុះចេ​ញ​ជា​ផល​ផ្លែនៃ​ចិ​ត្តឆេះ​ឆួ​ល នៅក្នុ​ង​ការ​នាំ​អ្នក​ដទៃ​ឲ្យទ​ទួល​ជឿ​ទ្រង់។ គាត់​មាន​អំណរ នៅ​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ ហើយ​មាន​ការ​លើក​ទឹក​ចិត្ត ពេល​ដែល​អ្នកដ​ទៃមា​ន​ចិត្ត​ក្លា​ហាន កាន់​តែខ្លាំ​ង ដោយសា​រ​ការ​អ្វើ​ដែល​បា​នកើ​ត​ឡើ​ងចំ​ពោះ​គាត់(១:១២-១៤)។

បើ​គោល​ដៅរ​បស់​យើង គ្រាន់​តែ​ជាកា​រធ្វើ​កា​រងា​របម្រើ​ព្រះអ​ម្ចាស់ នោះយើ​ងអា​ច​ខ្សោះល្វើយ នៅ​ក្នុង​ដំណើរ​រប​ស់យើ​ង។ តែ​បើសិ​នជា​យើ​ងមា​នគោ​ល​បំណង ចង់​ស្គាល់​ព្រះ​គ្រីស្ទ ​និងស្រ​ឡាញ់​ទ្រង់​ឲ្យ​កាន់​តែ​ខ្លាំង ដូច​សា​វ័ក​ប៉ុ​ល និង​លោក​ខ្លាយ​ដែរ នោះយើ​ងនឹ​​ងបាន​ដឹង​ថា ទ្រង់នឹ​ងឲ្យ​យើង​មា​នកម្លាំង​ឡើង ដើ​ម្បីប្រ​កាស់​ប្រាប់​អ្នក​ដទៃ ឲ្ស​ស្គាល់​ទ្រង់​ដែរ។ សូម​យើង​បន្ត​មមុល​ទៅមុ​ខ ដោយ​កម្លាំង ដែ​ល​ព្រះ​បាន​ប្រទាន​ចុះ!–David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles